en     km
en     km

ក្រសួងការបរទេស​ បដិសេធ​ដំណឹង​សម្ដេច​ ហ៊ុន​ សែន​ ត្រៀម​ជួប​ចរចា​ជាមួយ​ CNRP​ មិនមែន​ជា​ការ​ពិត​🔊

Share

​ភ្នំពេញ​៖​ ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អន្ដរជាតិ​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​ ជុំវិញ​ដំណឹង​ថា​ សម្ដេច​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជា ជន​កម្ពុជា​ នឹង​ជួប​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ គឺ​មិនមែន​ជា​ការ​ពិត​ឡើយ​។​

 

លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស

​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ បញ្ជាក់​ថា​ ការ​ផ្សព្វ​ផ្សាយដំណឹង​ពី​ជំនួប​រវាង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ គឺជា​ព័ត៌មាន​ខុស​ពី​ការ​ពិត​ទាំងស្រុង​។​

​ក្រសួងការបរទេស​ តាម​រយៈ​សេចក្ដី​ជូន​ព័ត៌មាន​បញ្ជាក់​ថា​ វិទ្យុ​អាស៊ី​សេរី​បាន​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ឆ្នាំ​ ២០១៦​ នូវ​ព័ត៌មាន​ស្ដី​ពី​ជំនួប​ពិភាក្សា​ការងារ​ រវាង​លោក​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រីរដ្ឋ មន្ដ្រី​ការ​បរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ ជាមួយ​លោក​ Daniel​ Russel​ ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេ ស​អា​មេ​រិ​ក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ក្នុង​ជំនួប​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ នៅ​ទីស្ដីការ​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ ដែល​ក្នុង​នោះ​បាន​ផ្សាយ​ថា​៖​ «​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​សម្ដែង​ក្ដី​សង្ឃឹម​ប្រាប់​លោក​ ដា​នី​ញ៉ែ​ល​ រ៉ូ​ស្សែ​ល​ (​ Daniel​ R.Russel)​ ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍​ និង​ប៉ា​ស៊ី​ហ្វិ​ក​ ក្នុង​ជំនួប​មួយ​កាល ពី​ថ្ងៃ​ម្សិលមិញ​ថា​ លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​គ ណបក្សប្រឆាំង​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ ដើម្បី​បញ្ចប់​ភាព​តានតឹង​ខាង​នយោបាយ​រវាង​បក្ស​ទាំង​ពីរ​។​ ហេតុផល​ដែល​លោក​ ប្រាក់​ សុ​ខុន​ រំពឹង​ថា​ វិបត្ដិ​នយោបាយ​នឹង​អាច​ដោះស្រាយ​បាន​នោះ​ ដោយសារ​តែ​តំណាងរាស្ដ្រ​គណបក្សប្រឆាំង​ព្រម​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ឡើង​វិញ​»​។

​ប្រការ​នេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ បាន​ធ្វើការ​គាត់​សំគាល់​នៃ​ការ​ផ្សាយ​មាន​ដូច​ជា​ ការ​ផ្សាយ​នេះ​ពុំ​បាន​បញ្ជាក់​ពី​ប្រភព​ព័ត៌មាន​សោះឡើយ​ ហើយ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នេះ​ គឺ​ប្រាស់ចាក​ពី​ការ​ពិត​ ដែល​ក្នុង​កិច្ច​សន្ទនា​ លោក​ ប្រាក់​ សុ​ខុន​ ទេស​រដ្ឋមន្ដ្រី​ ពុំ​បាន​លើក​ឡើង​ទាល់តែ​សោះ​ថា​ «​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​នឹង​ជួប​ចរចា​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​»​ ដូច​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​នោះ​ឡើយ​។

​បន្ថែម​ពី​នេះ​តាម​រយៈ​លិខិត​ដដែល​ បាន​គូសបញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​រវាង​លោក​ ប្រាក់​ សុ​ខុន​ និង​ លោក​ Daniel​ Russel​ ឧបការី​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ លោក​ទេស​រដ្ឋមន្ដ្រី​បាន​ត្រឹមតែ​លើក​ឡើង​ថា​ ការ​ចូលរួម​របស់​សមាជិក​សភា​គណបក្សប្រឆាំង​ ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិ​ន្ដ្រៃ​រដ្ឋសភា​ នា​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ គឺជា​សញ្ញា​នៃ​ភាព​ធូរស្រាល​ ដែល​អាច​នាំ​ដល់​ការ​ចូលរួម​របស់​សមាជិក​សភា​គណបក្សប្រឆាំង​ ក្នុង​សម័យប្រជុំ​របស់​រដ្ឋសភា​ នា​ពេល​ខាង​មុខ​។​ ជាង​នេះ​ ការ​ចូលរួម​របស់​បក្ស​ប្រឆាំង​នេះ​គឺ​ ជា​ការ​បំពេញ​តួនាទី​ដ៏​ត្រឹមត្រូវ​របស់​តំណាងរាស្ដ្រ​ គឺ​តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋសភា​។​ ហើយ​សមាជិក​សភា​គណបក្សប្រឆាំង​ នឹង​មិន​បំពេញ​តួនាទី​របស់​ខ្លួន​ជា​តំណាងរាស្ដ្រ​ទេ​ បើ​គេ​ធ្វើ​ពហិការ​កិច្ចប្រជុំ​រដ្ឋសភា​។

​ជុំវិញ​ករណី​នេះ​វិទ្យុ​ស្ដ្រី​FM102​  មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​នាយក​គ្រប់គ្រង​វិទ្យុ​ អាស៊ី​សេរី​ ប្រចាំ​នៅ​ក្រុង​ វ៉ា​ស៊ី​ន​តោន​ សហរដ្ឋ​អាម​រិ​កបាន​ទេ​នៅ​ថ្ងៃនេះ​។​

​សូម​ជម្រាប​ថា​ ឧបការី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ ដា​នី​ញ៉ែ​ល​ រ៉ូ​ស្សែ​ល​  ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្មីៗ​នេះ​ បាន​ប្រាប់​ទៅ​ភាគី​បក្ស​កាន់​អំណាច​ថា​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ទទួលស្គាល់​ លុះត្រាតែ​មាន​វត្តមាន​របស់​លោក​ សម​ រ​ង្ស៊ី​ ៕

Share

Image
Image
Image