en     km
en     km

ចិន​ព្រមាន​ឥណ្ឌា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ មក​កាន់​ព្រំដែន​ចិន​-​ឥណ្ឌា​🔊

Share

​ក្រុង​ប៉េ​កាំ​ង​ ៖​ ប្រទេស​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​ ២៨​ តុលា​ ម្សិលមិញ​ បាន​ស្តីបន្ទោស​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដែល​បាន​អញ្ជើញ​មេដឹកនាំ​សាសនា​ទី​បេ​ គឺ​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ដែល​កំពុង​និរទេស​ខ្លួន​ ដើម្បី​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ ដែល​ធ្វើ​ឱ្យ​ការ​ប្រជែង​ដែនដី​នៅ​តាម​ព្រំដែន​រវាង​ឥណ្ឌា​ និង​ ចិន​ កាន់តែ​អូស​បន្លាយ​កាន់តែ​យូរ​។​ មួយវិញទៀត​ចិន​ក៏​បាន​ព្រមាន​ថា​ ដំណើរ​ទស្សនកិច្ច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​ផង​ដែរ​។​

 

សម្តេចសង្ឃ Dalai Lama ។រូបភាព៖Reuters
សម្តេចសង្ឃ Dalai Lama ។រូបភាព៖Reuters

​ប្រទេស​ចិន​ធ្លាប់​បាន​អះអាង​ថា​ ទឹកដី​ប្រមាណ​ជាង​ ៩​ម៉ឺន​ គីឡូ​ម៉ែត្រការ៉េ​ ដែល​មាន​ជម្លោះ​ជាមួយ​ឥណ្ឌា​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ហិ​ម៉ា​ឡៃ​យ៉ា​ គឺជា​របស់​ចិន​។​ យ៉ាងណា​ភាគច្រើន​នៃ​ជនជាតិ​ឥណ្ឌា​បានឱ្យ​ឈ្មោះ​តំបន់​ជម្លោះ​នោះ​ថា​  រដ្ឋ​អា​រុន​ឆាល​ ប្រា​ដែ​ស​(Arunachal​ Pradesh)​ ហើយ​ចិន​ហៅ​តំបន់​នោះ​ថា​ ទី​បេ​ខាងត្បូង​។​

​ជំនួយការ​ជាន់ខ្ពស់​របស់​សម្តេច​សង្ឃ​ Dalai​ Lama​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​វ័យ​ ៨០​ ឆ្នាំ​រូប​នេះ​ បាន​ទទួលយក​ការ​អញ្ជើញ​ពី​រដ្ឋមន្ដ្រី​ប្រធាន​រដ្ឋ​ឥណ្ឌា​ ដើម្បី​ទៅ​ទស្សនា​នៅ​រដ្ឋ​ Arunchal​ Pradesh​ នេះ​។​ លោក​ Tenzin​ Taklha​ បាន​ថ្លែង​ថា​៖​ «​ពេលវេលា​ដែល​សមគួរ​ដែល​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ ត្រូវ​ទៅ​ទស្សនា​ គឺ​នៅ​ស​ប្តា​ហ៍​ទី​ពីរ​ក្នុង​ខែមីនា​ឆ្នាំ​ក្រោយ​ »​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ថា​ ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​នូវ​វត្តមាន​របស់​សម្តេច​សង្ឃ​ Dalai​ Lama​ ដែល​គ្រោង​មក​ទស្សនា​នៅ​ព្រំដែន​ចិន​-​ឥណ្ឌា​។​ តែ​ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​ចិន​ថា​ ចិន​រំពឹង​ថា​ ប្រទេស​ឥណ្ឌា​នឹង​គោរព​ដល់​ការ​មូលមតិ​ទ្វេភាគី​នៅ​លើ​តំបន់​ជម្លោះ​នេះ​។​

លោក​ លូ​ កាំ​ង​(Lu​ Kang)​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​ជា​ទៀងទាត់​មួយ​ថា​៖«​ប្រទេស​ចិន​សង្ឃឹមថា​ នឹង​មិន​មាន​ភាព​ស្មុគស្មាញ​អ្វី​បន្ថែម​ជាមួយ​ឥណ្ឌា​ទៀត​ឡើយ​លើ​បញ្ហា​ព្រំដែន​ចិន​-​ឥណ្ឌា​ ហើយ​ចិន​ក៏​រំពឹង​ថា​ ឥណ្ឌា​នឹង​មិន​ផ្តល់​វេទិកា​ឱ្យ​មនុស្ស​ខូច​ដូច​សម្តេច​សង្ឃ​ Dalai​ Lama​ នោះ​ទេ​ សម្រាប់​សកម្មភាព​បំបែក​ខ្លួន​ប្រឆាំង​នឹង​ប្រទេស​ចិន​»​។​

​ប្រទេស​ចិន​ចាត់​ទុក​សម្តេច​សង្ឃ​ Dalai​ Lama​ ថា​ មាន​ចេតនា​ព្យាយាម​បំបែក​ទឹកដី​ចិន​ ទោះបីជា​ Dalai​ Lama​ បដិសេធ​ដោយ​និយាយ​ថា​ ទ្រង់​គ្រាន់តែ​ស្វែងរក​ស្វ័យភាព​ពិតប្រាកដ​សម្រាប់​ប្រទេស​កំណើត​ របស់​ព្រះ​អង្គ​នៅ​ហិមាល័យ​ ដែល​កងទ័ព​ចិន​កុ​ម្មុ​យ​នី​បាន​រំដោះ​ដោយ​សន្តិវិធី​កាលពី​ឆ្នាំ​ ១៩៥០​ យ៉ាងណា​ក្តី​ ។​

ចំណែក​ប្រទេស​ឥណ្ឌា​ឯ​ណ្ណេះ​វិញ​ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​បាន​ប្រាប់​អ្នកកាសែត​នៅ​ឯ​សន្និសីទកាសែត​ប្រចាំ​ស​ប្តា​ហ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖​ «​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​គឺជា​តួអង្គ​ខាង​ព្រលឹង​វិញ្ញាណ​និង​ជាទី​គោរព​ ហើយ​ព្រះ​អង្គ​ក៏​ជា​ភ្ញៀវ​កិត្តិយស​នៃ​ប្រទេស​ឥណ្ឌា​ផង​ដែរ​។​ ទ្រង់​មិន​ដែល​គិត​ប្រាក់​កាស​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ណាមួយ​នោះ​ទេ​ »​ ។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា​រូប​នេះ​បន្ត​ថា​ សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ធ្លាប់​ធ្វើ​ទស្សនកិច្ច​ក្នុង​រដ្ឋ​នេះ​ម្តង​រួម​មក​ហើយ​នា​ពេល​កន្លង​ទៅ​។​

​ការ​ខ្វែងគំនិត​គ្នា​លើ​ការ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​រវាង​ចិន​ និង​ ឥណ្ឌា​នៅ​ផ្នែក​ខ្លះ​ជាប់​ព្រំដែន​ប្រមាណ​ ៣៥០០​ គីឡូម៉ែត្រ​ នាំ​ឱ្យ​ផ្ទុះ​សង្គ្រាម​រយៈពេល​ខ្លី​មួយ​កាលពី​ឆ្នាំ​ ១៩៦២​។​

​ឥណ្ឌា​ចោទប្រកាន់​ចិន​ថា​ បាន​កាន់កាប់​ទឹកដី​របស់​ខ្លួន​ប្រមាណ​ ៣៨​ពាន់​គីឡូ​ម៉ែត្រការ៉េ​ នៅ​លើ​តំបន់​ខ្ពង់រាប​ Aksai​ Chin​ ភាគ​ខាងលិច​ប្រទេស​។​ ជាង​នេះ​ទៅ​ទៀត​ ឥណ្ឌា​ក៏​សង្ស័យ​ចិន​ថា​ បាន​គាំទ្រ​គូប្រជែង​របស់​ខ្លួន​គឺ​ប្រទេស​ប៉ា​គី​ស្ថាន​។​

ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​ម្តងម្កាល​នៅ​តាម​ព្រំដែន​ដែល​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​។​ កាលពី​ខែសីហា​ចិន​ខឹង​នឹង​ផែនការ​របស់​ឥណ្ឌា​ដែល​ដាក់​មី​ស៊ី​ល​នៅ​ទីនោះ​៕​ប្រភព​៖CNA

Share

Image
Image
Image