en     km
en     km

​តុលាការ​នឹង​បន្ត​សវនាការ​ករណី​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​ ០២​ ខែវិច្ឆិកា​

Share

ភ្នំពេញ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បន្ត​សវនាការ​ នៅ​ថ្ងៃ​ទី​ ០២​ ខែ​ វិច្ឆិកា​ ក្នុង​ករណី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរ​ង្ស៊ី​ បរិហារកេរ្តិ៍​ សម្តេច​ ហ៊ុន​ សែន​ ជាប់​ពាក់ព័ន្ធ​ទៅ​និង​ឃាតកម្ម​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​បញ្ហា​នយោបាយ​ដ៏​ល្បីឈ្មោះ​មួយ​រូប​។​

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី ត្រូវបាន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បោះឆ្នោត លើកអភ័យឯកសិទ្ធិព្រឹទ្ធសភា របស់លោកស្រី។

​ការ​បន្ត​សវនាការ​នេះ​ បន្ទាប់​ពី​សវនាកា​បាន​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​ ២៨​ ខែ​ តុលា​ ម្សិលមិញ​ បាន​បញ្ចប់​ការ​ពិភាក្សា​ដេញដោល​ទៅ​លើ​អង្គហេតុ​និង​ភស្តុ​តាង​ រួម​ទាំង​ការ​សាកសួរ​សាក្សី​ចំនួន​ ៨​ រូប​ ចប់​សប​គ្រប់​។​ នេះ​បើ​តាម​ លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​ភ្នំពេញ​។​ 

​តុលាការក្រុង​ភ្នំពេញ​ បាន​សម្រេច​ ចោទប្រកាន់​លោកស្រី​ ថា​ក់​ ឡា​នី​ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​ ៣០៥​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ការ​សម្រេច​បញ្ជូន​សំណុំរឿង​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​ ធ្វើ​ឡើង​បន្ទាប់​ពី​ ព្រឹទ្ធសភា​ចំនួន​ ៤៦​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ ឆ្នាំ​កន្លង​មក​ បាន​បោះ​ឆ្នោត​ លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ដើម្បី​បើកផ្លូវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​។​

​កាលពីដើម​ខែសីហា​ ឆ្នាំ​២០១៦​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្តឹង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​ លោកស្រី​ ថា​ក់​ ឡា​នី​ និង​លោក​ សម​ រ​ង្ស៊ី​ ដោយ​ទាមទារ​សំណង​ចំនួន​ ១០០​រៀល​ ករណី​លោកស្រី​ និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចោទ​សម្តេច​ថា​ ជា​អ្នក​រៀបចំ​ការ​បាញ់​សម្លាប់​ លើ​លោក​បណ្ឌិត​ កែម​ ឡី​៕​ 

Share

Image
Image
Image