ភ្នំពេញ ៖ ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា លោក ពិតជាបានសន្យាជាមួយនិងព្រះជាម្ចាស់ ថា លោកនឹងលែងប្រើប្រាស់ភាសាអសុរយ ប្រមាថ របស់លោកទៀតហើយ។
ការថ្លែងរបស់លោក Duterte ធ្វើឡើងបន្ទាប់ពីលោកត្រឡប់ពីប្រទេសជប៉ុន ហើយបានទៅសម្រាកនៅផ្ទះកំណើតរបស់លោកនៅក្រុងដាវ៉ូ ដែលនៅទីនោះលោកបានប្រាប់អ្នកសារព័ត៌មានថា ព្រះជាម្ចាស់បានព្រមានលោកថាប្រយ័ត្នស្លាប់ដោយសារស្លាប់យន្ដហោះ។
លោក Duterte ៖« ខ្ញុំ បានលឺសម្លេងមួយប្រាប់ខ្ញុំថា អ្នកឯងបញ្ឈប់ការប្ដេជ្ញាចិត្តរបស់អ្នកឯងទៅ ហើយបើពុំនោះទេ ពេលអ្នកឯងជិះយន្ដហោះ យន្ដហោះនោះនឹងធ្លាក់ បើពុំនោះទេ យន្ដហោះនោះនឹងផ្ទុះលើអាកាស។ ចឹងហើយ បើជាខ្ញុំសន្យាជាមួយព្រះថា បញ្ឈប់ការប្រើពាក្យប្រមាថ» ។
លោក Duterte ថ្មីៗនេះ បានប្រមាថប្រធានាធិបតីបារ៉ាក់អូបាមា ថា ជាមេដឹកនាំអាមេរិកដែលមានម្ដាយជាស្រ្ដីរកស៊ីផ្លូវភេទ ។
លោកបានឱ្យដឹងទៀតថា ក្រោយពីមានជម្លោះពាក្យសម្ដីជាមួយបារ៉ាក់ អូបាមាហើយនោះ គឺ ពួកលោកខាងលិច សហភាពអឺរ៉ុប បានប្រដូចលោកអតីតមេដឹកនាំអាល្លឺមង់ អ៊ីក្លែ។លោក Duterte បានបញ្ជាក់ថា អ្វីដែលលោកបានធ្វើ គឺ ដើម្បីប្រជាជនហ្វីលីពីនតែប៉ុណ្ណោះ។
លោក Duterte កំពុងរងការគំរាមកំហែងនៃការធ្វើរដ្ឋប្រហារជាច្រើន បន្ទាប់ពីលោកបានបង្ហាញគោលនយោបាយការបរទេសរបស់លោក ចង់ងាកចេញពីអាមេរិក ហើយទៅចាប់យកប្រទេសចិន ដែលជាគូប្រកួតប្រជែងដណ្ដើមកោះនៅសមុទ្រចិនខាងត្បូង ជាមួយក្រុងម៉ានីល ។