សភាសហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ តុលា បានផ្ដល់ពានរង្វាន់ Sakharov ទៅអោយស្ដ្រី២រូប គឺ នាង Nadia Murad និង Lamiya Aji Bashar ដែលបានតស៊ូគ្រប់បែបយ៉ាង ដើម្បីសេរីភាពស្ដ្រី និងសាសនា។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ស្ដ្រី២រូបនេះ ទទួលពានរង្វាន់សភាសហភាពអឺរ៉ុប ដោយសារតែពួកគាត់ បានរើបម្រាស បះបោរ ប្រឆាំងនឹងពួករដ្ឋឥស្លាម ដែលចាប់ស្ដ្រីរាប់រយនាក់ធ្វើជាទាសករផ្លូវភេទនៅក្នុងជំរុំមួយ នៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់ ។
ស្ដ្រី២រូបនេះ ជាអ្នកកាន់សាសនាម៉ូស្លីម និកាយ Yazidi ដែលពួកសកម្មប្រយុទ្ធស្អប់ខ្ពើមបំផុត។
ស្ដ្រី២រូបនេះ មិនបានធ្វើអោយសេរីភាពរបស់ពួកគេ និងសាសនា Yazidi ត្រូវបានបំផ្លាញដោយពួកសកម្មជនប្រយុទ្ធនោះទេ។ ស្ដ្រី២រូបនេះ ស្ថិតក្នុងជំរុំលត់ដំរបស់ពួកសកម្មប្រយុទ្ធរយៈពេល ៦ខែ ហើយពួកគាត់បានប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីរំដោះខ្លួនចេញពីភាពជាទាសករ និងបានបំផុសបំផុលស្ដ្រីដូចគ្នា ឱ្យតស៊ូ ដើម្បីសេរីភាព។
ស្ដ្រី២រូបនេះ ម្នាក់មានអាយុ២៣ ឆ្នាំ គឺ នាង Nadia Murad និងនាង Lamiya Aji Bashar អាយុ១៨ឆ្នាំ ។ ឥលូវនេះពួកគាត់បានរស់នៅប្រទេសអាល្លឺមង់ ដែលនៅទីនោះ ពួកគាត់បានក្លាយជាអ្នកដឹកនាំ ស្ដ្រីមកពីប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ៕ប្រភព:BBC