en     km
en     km

សភា​សហភាព​អឺរ៉ុប​ផ្ដល់​រង្វាន់​ស្ដ្រី​អ៊ី​រ៉ា​ក់​ ២​រូប​ ដែល​តស៊ូ​ដើម្បី​សេរីភាព​

Share

សភា​សហភាព​អឺរ៉ុប​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧​ តុលា​ បាន​ផ្ដល់​ពានរង្វាន់​ Sakharov​ ទៅ​អោយ​ស្ដ្រី​២​រូប​ គឺ​ នាង​ Nadia​ Murad​ និង​ Lamiya​ Aji​ Bashar​ ដែល​បាន​តស៊ូ​គ្រប់​បែប​យ៉ាង​ ដើម្បី​សេរីភាព​ស្ដ្រី​ និង​សាសនា​។​

ស្រ្តីដែលទទួលបានពានរង្វាន់ពី សភាសហភាពអឺរ៉ុប
ស្រ្តីដែលទទួលបានពានរង្វាន់ពី សភាសហភាពអឺរ៉ុប

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ស្ដ្រី​២​រូប​នេះ​ ទទួល​ពានរង្វាន់​សភា​សហភាព​អឺរ៉ុប​ ដោយសារ​តែ​ពួក​គាត់​ បាន​រើ​បម្រាស​ បះបោរ​ ប្រឆាំង​នឹង​ពួក​រដ្ឋ​ឥ​ស្លា​ម​ ដែល​ចាប់​ស្ដ្រី​រាប់រយ​នាក់​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​នៅ​ក្នុង​ជំរុំ​មួយ​ នៅ​ទីក្រុង​ Mosul​ ប្រទេស​អ៊ី​រ៉ា​ក់​ ។​

​ស្ដ្រី​២​រូប​នេះ​ ជា​អ្នក​កាន់សាសនា​ម៉ូ​ស្លី​ម​ និកាយ​ Yazidi​ ដែល​ពួក​សកម្មប្រយុទ្ធ​ស្អប់ខ្ពើម​បំផុត​។​

​ស្ដ្រី​២​រូប​នេះ​ មិន​បាន​ធ្វើ​អោយ​សេរីភាព​របស់​ពួក​គេ​ និង​សាសនា​ Yazidi​ ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​សកម្មជន​ប្រយុទ្ធ​នោះ​ទេ​។​ ស្ដ្រី​២​រូប​នេះ​ ស្ថិត​ក្នុង​ជំរុំ​លត់​ដំ​របស់​ពួក​សកម្មប្រយុទ្ធ​រយៈពេល​ ៦​ខែ​ ហើយ​ពួក​គាត់​បាន​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​ ដើម្បី​រំដោះខ្លួន​ចេញពី​ភាព​ជា​ទាសករ​ និង​បាន​បំផុសបំផុល​ស្ដ្រី​ដូច​គ្នា​ ឱ្យ​តស៊ូ​ ដើម្បី​សេរីភាព​។​

​ស្ដ្រី​២​រូប​នេះ​ ម្នាក់​មាន​អាយុ​២៣​ ឆ្នាំ​ គឺ​ នាង​ Nadia​ Murad​ និង​នាង​ Lamiya​ Aji​ Bashar​ អាយុ​១៨​ឆ្នាំ​ ។​ ឥលូវ​នេះ​ពួក​គាត់​បាន​រស់នៅ​ប្រទេស​អា​ល្លឺ​មង់​ ដែល​នៅ​ទីនោះ​ ពួក​គាត់​បាន​ក្លាយជា​អ្នកដឹកនាំ​ ស្ដ្រី​មក​ពី​ប្រទេស​ស៊ី​រី​ និង​ប្រទេស​អ៊ី​រ៉ា​ក់​ ៕​ប្រភព​:BBC

ស្រ្តីដែលរងគ្រោះដោយក្រុមសកម្មប្រយុទ្ឋ IS
ស្រ្តីដែលរងគ្រោះដោយក្រុមសកម្មប្រយុទ្ឋ IS

Share

Image
Image
Image