en     km
en     km

មន្ដ្រី​ទូត​ថៃ​ថា​ អង្គការសហប្រជាជាតិ​ នឹង​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ ស្ដេច​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ

Share

​លោក​ Virachai​ Plasai​ ឯកអគ្គរដ្ឋទូត​រាជាណាចក្រ​ថៃ​ប្រចាំ​អង្គការសហប្រជាជាតិ​ បានឱ្យ​ដឹង​ថា​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ នឹង​ធ្វើការ​ជួបជុំ​គ្នា​ធំ​មួយ​ នៅ​យប់​ថ្ងៃ​សុក្រ​ ដើម្បី​ផ្ដល់​កិត្តិយស​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ Bhumibol​ Adulyadej​ ដោយ​ការ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ​។​

un-thai
ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ទៀត​ថា​ សម័យប្រជុំ​របស់​អង្គការសហប្រជាជាតិ​នឹង​ធ្វើ​ឡើង​ នៅ​ម៉ោង​១០​ ថ្ងៃ​សុក្រ​នេះ​ នៅ​ពេល​នោះ​ តំណាង​ប្រទេស​ជា​ច្រើន​នឹង​ឡើង​ថ្លែង​ពី​គុណសម្បត្តិ​របស់​ព្រះមហាក្សត្រ​។​

​បើ​តាម​ឯកអគ្គរដ្ឋទូត​ថៃ​រូប​នេះ​ លោកស្រី​ Samantha​ Power​ ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​អង្គការសហប្រជាជាតិ​ ត្រូវ​គេ​រំពឹង​ថា​ លោកស្រី​ នឹង​ឡើង​សុរ​ន្ទ​កថា​មុនគេ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រ​។​

​ព្រះមហាក្សត្រ​ Bhumibol​ Adulyadej​ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៣​ តុលា​ ក្នុង​ព្រះ​ជន្មាយុ​៨៨​ព្រះ​វស្សា​ ដោយ​រោគាពាធ​។​

​រដ្ឋាភិបាល​ថៃ​ បាន​ប្រកាស​កាន់ទុក្ខ​រយៈពេល​មួយ​ឆ្នាំ​ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​ថៃ​ទាំងអស់​ ស្ថិត​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់​ និង​ស្លៀក​សំលៀក​បំពាក់​ខ្មៅ​។​ មរណភាព​របស់​ព្រះមហាក្សត្រ​ថៃ​ បាន​ធ្វើ​អោយ​មេដឹកនាំ​មួយ​ចំនួន​ បាន​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ក្នុង​នោះ​ មាន​លោក​ អូ​បា​មា​ ប្រធានាធិបតី​អា​មេ​រិ​ក​ និង​ព្រះមហាក្សត្រ​អង់គ្លេស​ផង​ដែរ​៕
​ប្រភព​:​ Bangkok​ Post

Share

ព័ត៌មានទាក់ទង

Image