en     km
en     km

មន្ត្រី​កម្ពុជា​ថា​អា​មេ​រិ​ក​ ចង់ឱ្យ​ CNRP​ ចូល​សភា​តែ​មន្ត្រី​ CNRP​ ថា​អា​មេ​រិ​ក​ចង់​ឃើញ​វត្តមាន​លោក​ សម​ រ​ង្ស៊ី​

Share

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ លោក​ ជុំ​ ស​ន្ទ​រី​ បាន​អះអាង​ថា​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Daniel​ Russel​ បាន​ទទូច​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រជុំ​សភា​វិញ​ ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​រក​ភាព​ដើម​វិញ​។​

ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Daniel​ Russel​
ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​ និង​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Daniel​ Russel​

លោក​ ជុំ​ ស​ន្ទ​រី​ បន្ត​ថា​ លោក​ Daniel​ Russel​ បាន​លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​ជំនួប​មួយ​ ជាមួយ​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ និង​កិច្ចសហការ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៦​ នេះ​នៅ​ទីស្ដីការ​ក្រសួងការបរទេស​។​

​តាម​អ្នកនាំពាក្យ​ រូប​នេះ​ លោក​ ប្រាក់​ សុ​ខុន​ បាន​ ប្រាប់​ទៅ​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​កថា​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​អាច​ នឹង​វិល​មក​ចូលរួម​ប្រជុំ​សភា​ក្នុង​សភា​ក្នុង​ពេល​ឆាប់ៗ​នេះ​។​ តែ​យ៉ាងណា​ ក៏​ដោយ​ នេះ​គ្រាន់តែ​ជា​ អះអាង​ឯកតោភាគី​របស់​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​ ខណៈ​ លោក​ Daniel​ Russel​ មិន​បាន​ឆ្លើយ​តប​ ប្រាប់​អ្នក​សារព័ត៌មាន​ ពី​រឿង​នេះ​ទេ​ ។

​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​ វិទ្យុ​ស្ត្រី​  លោកស្រី​ មួរ​ សុខ​ហួរ​ ប្រធាន​គណៈ​ក​ម្មា​ការ​កិច្ចការ​ទំនាក់ទំនង​សាធារណៈ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បានឱ្យ​ដឹង​ថា​ ជំនួប​ ធ្វើ​ឡើង​ រវាង​ លោក​ Daniel​ Russel​ ជាមួយ​លោក​ កឹ​ម​ សុខា​ នៅ​ស្នាក់​ការ​បក្ស​កាលពី​ព្រឹក​មិ​ញ​នេះ​ លោក​ឧបការី​ ក្រសួងការបរទេស​អា​មេ​រិ​ក​ បាន​ លើក​ឡើង​ថា​ ជំ​លោះ​នយោបាយ​ គឺជា​ក្ដី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​ ចំពោះ​លទ្ធផល​បោះ​ឆ្នោត​។​

​តាម​លោកស្រី​ មួរ​ សុខ​ហួរ​ លោក​ Daniel​ Russel​  ចង់​ឃើញ​វត្តមាន​ លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ មាន​វត្តមាន​លើ​សង្វៀន​ប្រកួត​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ ។​

​លោក​ Daniel​ Russel​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពេល​នេះ​ បន្ទាប់​ពី​លោក​ សមរ​ង្ស៊ី​ បាន​ទៅ​ជួប​លោក​ នៅ​សេត​វិមាន​ កាលពី​ ០២​ស​ប្ដា​ហ៍​មុន​ ហើយ​ទស្សនកិច្ច​ របស់​លោក​ ត្រូវ​បាន​មើលឃើញ​ថា​ ជា​ការ​ស្ទាបស្ទង់​មតិ​មួយ​ថ្មី​ទៀត​របស់​ រដ្ឋាភិបាល​អា​មេ​រិ​ក​ ចំពោះ​ស្ថានការណ៍​នយោបាយ​ និង​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​៕​

 

Share

ព័ត៌មានទាក់ទង

Image