loader

តុលាការ​ សម្រេច​ពន្យា​ពេល​ឃុំខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​ គ​.​ជ​.​ប​ ៦​ខែ​ទៀត (មានសំឡេង)​

ភ្នំពេញ​៖​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ពន្យា​ពេល​ឃុំខ្លួន​បុរស​៥​នាក់​ ករណី​នាង​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ស្រី​មុំ​ រយៈពេល​៦​ខែ​ បន្ថែម​ទៀត​ ដើម្បី​ បន្ត​ការ​ស៊ើបអង្កេត​។​ មេធាវី​ការពារ​កូនក្តី​ថា​ សេចក្តីសម្រេច​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​កូនក្ដី​ យ៉ាងធ្ងន់ធ្ងរ​ ព្រោះ​ជា​ហេតុផល​មួយ​មិន​សមរម្យ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

adhoc-2
តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែតុលា​ នេះ​ បាន​នាំ​ខ្លួន​មន្ត្រី​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ ៤​ រូប​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ម្នាក់​ មក​សាកសួរ​បន្ថែម​ក្នុង​សំណុំរឿង​សមគំនិត​សូកប៉ាន​សាក្សី​ និង​សូកប៉ាន​សាក្សី​ ក្នុង​ករណី​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​ មុំ​ ដោយ​បាន​សម្រេច​ឃុំខ្លួន​អ្នក​ទាំង​៥​រូប​នេះ​បន្ត​៦​ខែ​ទៀត​។​នេះ​ជា​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ធៀប​ ចាន់​ពិសិដ្ឋ​។​

​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ នី​ ចរិយា​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ (​ PJ)​ និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ៤​នាក់​ ឃុំខ្លួន​ពន្ធនាគារ​ព្រៃ​ស​ ក្រោម​បទ​សមគំនិត​សូកប៉ាន់​ សាក្សី​ និង​សូកប៉ាន់​សាក្សី​ ករណី​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​ មុំ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​២៧​ខែ​ តុលា​នេះ​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ៤​ រូប​នោះ​ រួម​មាន​ លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ លោកស្រី​ លឹ​ម​ មុនី​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​ព្រៃ​សរ​ រយៈពេល​ ៦​ខែ​ មក​ហើយ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បិ៍​នេះ​ លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​សរ​ ដឹក​តាម​រថយន្ត​ដាក់​អ្នកទោស​រួម​គ្នា​ជាមួយ​អ្នកទោស​ផ្សេង​ទៀត​ជាង​១០​ នាក់​។​ ចំណែក​អ្នកស្រី​ លឹ​ម​ មុនី​ ដឹក​តាម​រថយន្ត​មណ្ឌល​ ម​២​ រីឯ​ លោក​ នី​ ចិ​រ​យា​ ដឹក​តាម​រថយន្ត​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​(​ PJ)​។​

​ខណៈ​តាម​សួរ​ ករណី​របស់​ លោក​ ណៃ​ វង្ស​ដា​ បែរជា​មាន​ប្រសាសន៍​ពី​ក្នុង​ឡាន​ដឹក​លោក​ ដោយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ផ្លាស់​ប្តូរ​ជា​វិជ្ជា​មាន​។​

​លោក​ ណៃ​ វង្ស​ដា​៖«​រឿង​លែង​ មិន​លែង​វា​មិន​សំខាន់​ពេក​ទេ​។​ សំខាន់​បំផុត​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំងអស់​គ្នា​ បោះ​ឆ្នោត​ ដើម្បី​ធ្វើការ​ដោះ​ដូរ​ជា​វិជ្ជមាន​ ឆ្នាំ​ ២០១៧​ និង​ ២០១៨»​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ ៤​នាក់​ គឺ​ លោក​ សំ​ សុ​គង់​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចេញ​បន្ទប់​សាកសួរ​ថា​ ចៅក្រម​ស៊ើបសួរ​ លោក​ ធៀប​ ចាន់​ពិសិដ្ឋ​ បាន​សម្រេច​បន្ត​ឃុំ​ ខ្លួន​កូនក្តី​របស់​លោក​រយៈ​ ៦​ ខែ​ ទៀត​ ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត​ ប៉ុន្តែ​លោក​ សំ​ សុ​គង់​ ថា​ ការ​ពន្យា​ពេល​ឃុំខ្លួន​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​កូនក្តី​របស់​លោក​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ សំ​ សុ​គង់​៖«​ក្នុង​រយៈពេល​ ៦​ខែ​ នៃ​ការ​ឃុំខ្លួន​គឺ​អាច​គ្រប់គ្រាន់​ ដែល​ចៅក្រម​ស៊ើបសួរ​អាច​នឹង​រក​ភស្តុ​តាំង​ដាក់បន្ទុក​ ឬ​ដោះ​បន្ទុក​ ហើយ​ប្រសិនបើ​ចៅក្រម​ស៊ើបសួរ​ មិន​អាច​រក​ភស្តុ​តាំង​បាន​ ចៅក្រម​ស៊ើបសួរ​ត្រូវ​តែ​ប្រើ​ឆន្ទា​នុ​សិទ្ធ​មួយ​គឺ​ ទម្លាក់​បទ​ចោទ​ ឬ​ក៏​លើកឡែង​ចោទប្រកាន់​ទៅ​លើ​ជនជាប់ចោទ​ទាំងអស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​ ចៅក្រម​មិន​អាច​ឃុំខ្លួន​មនុស្ស​ ដើម្បី​គ្រាន់​ជា​ការ​ឃុំខ្លួន​ ហើយ​រក​ចាំ​ការ​ស៊ើបអង្កេត​ ដោយ​ប្រើ​រយៈពេល​យូរ​ អ​ញ្ចឹ​ង​វា​ខុស​គោល​ច្បាប់​»​។​

​លោក​មេធាវី​បន្ថែម​ថា​ តុលាការ​ សម្រេច​ពន្យា​ពេល​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ដោយ​មូលហេតុ​សាក្សី​មួយ​ចំនួន​ មិន​ទាន់​បាន​ចូល​មក​បំភ្លឺ​ និង​សាក្សី​មួយ​ចំនួន​ដែល​បាន​បំភ្លឺ​ កន្លង​មក​មិន​ទាន់​ផ្តល់​ចំលើយ​ច្បាស់លាស់​នៅឡើយ​។​ លោក​ថា​ ចៅក្រម​សាកសួរ​នឹង​អាច​កោះហៅ​សាក្សី​ ផ្សេង​ទៀត​មក​សាកសួរ​។​

​មេធាវី​រូប​នេះ​បន្ត​ថា​ លោក​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​ ទៅ​នឹង​សេចក្តីសម្រេច​របស់​ចៅក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​។​ ករណី​ដែល​ មន្ត្រី​សិ​ទិ្ធ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ រង​ការ​ឃុំខ្លួន​នេះ​ ក៏​ជាប់​ពាក់ព័ន្ធ​ផង​ដែរ​ ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​គេ​ចោទ​ថា​ លោក​មាន​ស្នេហា​ជាមួយ​ នាង​ខុ​ម​ ចាន់​ដា​រា​ទី​ ៕​


0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x