en     km
en     km

​បទ​សម្ភាសន៍​ជាមួយ​លោកស្រី​ មួរ​ សុខ​ហួរ​ អំពី​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​ជួប​ លោក​ កឹ​ម​ សុខា (សំឡេង)​

Share

ភ្នំពេញ៖ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​នេះ​លោក​ ដា​នី​ញែ​ល​ រ៉ូ​ស​សែ​ល​(Daniel​ Russel)​ ឧបការី​ក្រសួងការបរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​ កិច្ចការ​ តំបន់​អាស៊ី​ បាន​ពិភាក្សា​ការងារ​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

លោក ដានីញែល រ៉ូសសែល (Daniel Russel) ជាមន្រ្ដីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងជំនួប ជាមួយលោក កឹម សុខា
លោក ដានីញែល រ៉ូសសែល (Daniel Russel) ជាមន្រ្ដីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងជំនួប ជាមួយលោក កឹម សុខា។ រូបភាពពី Facebook លោក កឹម សុខា

​ក្នុង​ជំនួប​នោះ​ ក៍​មាន​លោកស្រី​ មួរ​ សុខ​ហួរ​ ប្រធាន​គណៈ​ក​ម្មា​ការ​កិច្ចការ​ទំនាក់ទំនង​សាធារណៈ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ផង​ដែរ​។​ លោកស្រី​បាន​ផ្ដល់​បទ​សម្ភាសន៍​ ជាមួយ​វិទ្យុ​ស្ត្រី​ ថា​លោក​ ដា​នី​ញែ​ល​ រ៉ូ​ស​សែ​ល​ បាន​ប្រាប់​ថា​ ការ​បោះ​ឆ្នោត​ខាង​មុខ​ត្រូវ​តែ​មាន​វត្តមាន​ លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ ទើប​លទ្ធផល​បោះ​ឆ្នោត​ ត្រូវ​បាន​ទទួលស្គាល់​ជា​ អន្តរជាតិ​។​ លោកស្រី​បន្ត​ថា​ លោក​ កឹ​ម​ សុខា​ ក៏​បាន​ទទូច​ឱ្យ​អា​មេ​រិ​ក​ ឆាប់​ស្រោចស្រង់​ នយោបាយ​ នៅ​កម្ពុជា​ឡើង​វិញ​។​

​តាម​ ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​  ជំនួប​នេះ​បាន​ផ្ដោត​លើ​ ៣​ចំនុច​សំខាន់ៗ​ ដូចនេះ​៖

១.​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ និង​ជំហរ​របស់​សហរដ្ឋអាមេរិក​
២.​ការ​បោះ​ឆ្នោត​៖​ ខ្ញុំ​បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ ឲ្យ​បាន​ខ្លាំងក្លា​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ទាំង​មុន​ថ្ងៃ​បោះ​ឆ្នោត​ ថ្ងៃ​បោះ​ឆ្នោត​ និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​។​ ពិសេស​សូម​ឲ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​ឲ្យ​បាន​ច្រើន​។​
៣.​ជំហរ​នយោបាយ​ការ​បរទេស​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ដែល​ដឹកនាំ​រាជរដ្ឋាភិបាល​។​

​ដើម្បី​ ជ្រាប​សូម​ស្ដាប់​ បទ​សម្ភាសន៍​ខ្លី​មួយ​រវាង​ កញ្ញា​ ជុំ​ ជោក​ជាតា​ និង​លោកស្រី​ មួរ​ សុខ​ហួរ​ ដូច​តទៅ​៖

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង