en     km
en     km

មេដឹកនាំ​ហ្វី​លី​ពី​ន​ ប្រាប់​អា​មេ​រិ​ក​ឱ្យ​ដក​កងទ័ព​ចេញ​នៅ​រយៈពេល​២​ឆ្នាំ​ទៀត​

Share

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ កាលពី​ថ្ងៃ​ពុធ​ ទី​២៦​តុលា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ជប៉ុន​ថា​ លោក​នឹង​ស្នើ​អោយ​កងទ័ព​អា​មេ​រិ​ក​ដក​ចេញពី​ប្រទេស​របស់​លោក​ នៅ​រយៈពេល​២​ឆ្នាំ​ទៀត​ដែល​លោក​ថា​ ដើម្បី​ជា​ប្រយោជន៍​បន្ដ​ទំនាក់ទំនង​ជាមួយ​គ្នា​រហូត​។​

armyលោក​ Duterte​ បាន​បញ្ជាក់​ជា​ថ្មី​ម្ដងទៀត​នេះ​ ខណៈ​លោក​បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ដ្រី​ ជប៉ុន​ ស៊ិ​ន​ សូ​អា​បេ​ នៅ​ទីក្រុង​តូ​ក្យូ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​៣​មួយ​នេះ​។​

​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មេដឹកនាំ​ហ្វី​លី​ពី​ន​ថ្មី​រូប​នេះ​ បាន​ដាក់​តារាង​ពេលវេលា​ អោយ​អា​មេ​រិ​ក​ ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ហ្វី​លី​ពី​ន​។​

​ប្រទេស​ហ្វី​លី​ពី​ន​ និង​អា​មេ​រិ​ក​ នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ប្រចាំឆ្នាំ​ នៅ​ខែ​ក្រោយ​នេះ​ ដែល​លោក​ Duterte​ បាន​ព្រមាន​ថា​ មិន​មានការ​ធ្វើ​សមយុទ្ធ​ដូចនេះ​ទៀត​ទេ​ នៅ​ថ្ងៃ​ខាង​មុខ​។​

​ឆ្លើយ​តប​និង​មេដឹកនាំ​ហ្វី​លី​ពី​ន​ អ្នកនាំពាក្យ​សេត​វិមាន​ លោក​ Josh​ Earnest​ បាន​និយាយ​ទៅ​កាន់​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ថា​ អា​មេ​រិ​ក​ បាន​ទទួល​ហើយ​ សារ​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ ដែល​ចង់អោយ​អា​មេ​រិ​ក​ដកទ័ព​របស់​ខ្លួន​។​

​យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ថា​ ក្រុង​វ៉ា​ស៊ី​ន​តោន​ មិន​ទាន់​សម្រេច​លើ​រឿង​នេះ​នៅឡើយ​ទេ​ ដោយ​រង់ចាំ​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​ពី​ប្រធានាធិបតី​អូ​បា​មា​ ជា​មុន​សិន​ ដែល​លោក​ថា​ លោក​ អូ​បា​មា​ នឹង​ជួប​លោក​ Duterte​ នៅ​ក្នុង​វេទិការ​សហប្រតិបត្តិការ​អាស៊ីប៉ា​ស៊ី​ហ្វិ​ក​ នៅ​ប្រទេស​ពេ​រ៉ូ​ នៅ​ខែ​ក្រោយ​នេះ​។​

​អា​មេ​រិ​ក​ និង​ហ្វី​លី​ពី​ន​ បាន​ក្លាយជា​សម្ព័ន្ធមិត្ត​ប្រវត្តិសាស្ដ្រ​ជាមួយ​គ្នា​ ១០០​ឆ្នាំ​មក​ហើយ​ ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​១​។​

​កងទ័ព​អា​មេ​រិ​ក​មាន​វត្ត​មាននៅ​លើ​ទឹកដី​ហ្វី​លី​ពី​ន​ នៅ​កោះ​មីន​ដា​ណា​វ​ មាន​ប្រហែល​៦០០​នាក់​។​ ប៉ុន្តែ​សព្វាវុធ​ ប្រទេស​នេះ​ភាគច្រើន​ ជា​របស់​អា​មេ​រិ​ក​៕​ ប្រភព CNA

Share

Image
Image
Image