en     km
en     km

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​៖​ ខ្ញុំ​ មិន​បោះបង់​ជប៉ុន​ចោល​ឡើយ​

Share

ភ្នំពេញ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ បាន​ប្រាប់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ថា​ សហប្រតិបត្តិការ​ទ្វេភាគី​ រវាង​ក្រុង​ម៉ានីល​ និង​ក្រុង​ហ្វី​លី​ពី​ន​ នៅ​តែ​រឹង​មាំ​ជា​និច្ច​ គឺ​ មិន​មានការ​កាត់​ផ្ដាច់​ទាក់ទង​នឹង​គ្នា​ឡើយ​។​

ប្រធានាធិបតីហ្វីលីពីន លោក Duterte ជួបជាមួយនាយករដ្ឋមន្រ្ដី ជប៉ុន ស៊ិន សូអាបេ នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក
ប្រធានាធិបតីហ្វីលីពីន លោក Duterte ជួបជាមួយនាយករដ្ឋមន្រ្ដី ជប៉ុន ស៊ិន សូអាបេ នៅទីក្រុងតូក្យូ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក

លោក​ Duterte​ បាន​ទៅ​ដល់ទី​ក្រុង​តូ​ក្យូ​ កាលពី​ថ្ងៃ​ពុធ​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស​ ចាប់តាំងពី​លោក​ចូល​កាន់​តំណែង​ នៅ​ថ្ងៃ​ ៣០​ មិថុនា​។​

​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​ហ្វី​លី​ពី​ន​ ទៅ​កាន់​ប្រទេស​ជប៉ុន​ ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាលពី​ស​ប្ដា​ហ៍​មុន​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោក​ Duterte​ បាន​ទទូច​ឱ្យ​ជប៉ុន​ បន្ដ​ជួយ​ពង្រឹង​សហប្រតិបត្តិការ​ទ្វេភាគី​ថែម​ទៀត​ ហើយ​ជា​ពិសេស​ មេដឹកនាំ​ហ្វី​លី​ពី​នរូ​ប​នេះ​ ចង់​ឃើញ​ជប៉ុន​ បន្ថែម​ កម្លាំង​វិនិយោគទុន​ច្រើន​ថែម​ទៀត​ ចូល​មក​កាន់​ប្រទេស​ដែន​កោះ​នៅ​អាស៊ី​អាគ្នេយ៍​ដ៏​ធំ​មួយ​នេះ​។​

​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​វិនិយោគទុន​ជប៉ុន​ លោក​ Duterte​ សង្ឃឹមថា​ កំណើនសេដ្ឋកិច្ច​ហ្វី​លី​ពី​ន​ នឹង​កាន់តែ​កើនឡើង​ ហើយ​រឹង​មាំ​។​ ទំហំ​ពាណិជ្ជកម្ម​ជប៉ុន​ និង​ហ្វី​លី​ពី​ន​ បាន​កើន​ជិត​២០​ពាន់​លាន​ដុល្លារ​ មក​ដល់​ឆ្នាំ​២០១៥​នេះ​។​

​យ៉ាងណា​ក៏​ដោយ​លោក​ Duterte​ ចង់​ឃើញ​ជប៉ុន​ ដើរតួ​នាទី​សំខាន់​ ដើម្បី​សន្ដិសុខ​ក្នុង​តំបន់​៕​ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image