ភ្នំពេញ៖ ថ្ងៃនេះ គឺជាខួប១ឆ្នាំនៃការវាយតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ២រូបនៅខាងមុខក្លោងទ្វារ មន្ទីររដ្ឋសភា ដោយ ក្រុមមុនស្ស វាយឲ្យរងរបួស ធ្ងន់ រហូតដល់សន្លប់ស្តូកស្ដឹង នៅលើដងផ្លូវកាលពីថ្ងៃទី២៦តុលាឆ្នាំ២០១៥។
តំណាងរាស្ត្រដែលរងគ្រោះនោះគឺ លោក គង់ សភា តំណាងរាស្ត្រមណ្ឌល ស្វាយរៀង ញ៉យ ចំរើន តំណាងរាស្ត្រ មណ្ឌលកំពង់ចាម នៃគណបក្សសង្គ្រោះជាតិ។
រយៈពេល ៣៦៥ថ្ងៃកន្លងទៅនេះ ទោះបីមានបុគ្គល៣នាក់ អះអាងថាខ្លួនជាអ្នកប្រព្រឹត្ត ហើយត្រូវបានតុលាការ កាត់ទោសជាប់ទោសក៏ដោយតែជនរងគ្រោះម្នាក់ គឺលោកលោក គង់ សភា បានផ្តល់បទសម្ភាសន៍ ឲ្យវិទ្យុស្ត្រីFM១០២ថា លោក មិនទាន់ទទួលបានយុត្តិធម៌ព្រោះរកជននៅពីក្រោយខ្នងមិនទាន់ឃើញ ហើយការផ្តន្ទាទោសជនដែលចូលខ្លួនទៅសារភាពនោះស្រាលពេក ដែលលោកមិនអាចទទួលយកបានឡើយ។ លោក គង់ សភា អះអាងថា យុត្តិធម៌នឹងកើតមានសម្រាប់រូបលោក លុះត្រាតែមានការ ផ្លាស់ប្ដូរមេដឹកនាំ។
ដើម្បីជ្រាប សូមស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ច្រឹក ស្រីអូន និង លោក គង់ សភា ដូចតទៅ៖