en     km
en     km

ដូ​ណា​ល់​ត្រាំ​៖​ នយោបាយ​លោកស្រី​ គ្លី​ន​តុ​ន​ នាំ​ទៅ​រក​សង្គ្រាមលោក​លើក​ទី​៣

Share

អាមេិក៖ បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ មហាសេដ្ឋី​អចលនទ្រព្យ​ លោក​ដូ​ណា​ល់​ ត្រាំ​ បាន​វាយប្រហារ​គោលនយោបាយ​ការ​បរទេស​របស់​លោកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ថា​ នឹង​នាំ​អោយ​ពិភពលោក​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣​ ករណី​ ស​ង្រា្គ​ម​នៅ​ប្រទេស​ស៊ី​រី​ ។​

បេក្ខជនមកពីគណបក្សសាធារណរដ្ឋ មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ
បេក្ខជនមកពីគណបក្សសាធារណរដ្ឋ មហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំ

លោក​ ដូ​ណា​ល់​ត្រាំ​ បាន​បន្ដ​ថា​ អា​មេ​រិ​ក​ពេល​នេះ​ កំពុង​តែ​ចង់​យកឈ្នះ​រឿង​តែ​មួយ​គត់​ គឺ​ លើ​ពួក​ សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​ ជា​ជាង​ឱ្យ​ប្រធានាធិបតី​ បា​សាល់​ អាល់​អាសា​ដ​ ចុះ​ចេញពី​តំណែង​។​

​លោក​ថា​ ដូ​ណា​ល់​ត្រាំ​ បាន​ថ្លែង​ដូចនេះ​នៅ​ពេល​លោក​ ធ្វើ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​ នៅ​រដ្ឋ​ Miami​ និង​រដ្ឋ​ Florida​។​

​លោក​បាន​បញ្ជាក់​ថា​ បើ​អស់លោក​ទទួលយក​គោលនយោបាយ​លោកស្រី​ គ្លី​ន​ តុ​ន​ គឺ​ ពិភពលោក​នឹង​ផ្ទុះ​សង្គ្រាមលោក​លើក​ទី​៣​ ដោយសារ​តែ​សង្គ្រាម​នៅ​ប្រទេស​ស៊ី​រី​ ដែល​ទាញ​អោយ​មានការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ រវាង​កងទ័ព​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​។​ បន្ថែម​លើ​នេះ​ទៀត​ប្រទេស​ Iran​ ដែល​ជា​សម្ព័ន្ធមិត្ត​ក្រុង​ម៉ូ​ស្គូ​ អាច​នឹង​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​។​

​ទស្សនៈ​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ ទោះជា​ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ របស់​លោកស្រី​ គ្លី​ន​ តុ​ន​ ច្រានចោល​ក៏​ដោយ​ ប៉ុន្ដែ​ក្រុមការងារ​យុទ្ធនាការ​បោះ​ឆ្នោត​ របស់​លោក​ត្រាំ​ បាន​ប្រើប្រាស់​យុទ្ធសាស្ដ្រ​បែប​នេះ​ យ៉ាង​ខ្លាំងក្លា​នៅ​ទូ​ទាំង​ប្រទេស​។​

​សហរដ្ឋអាមេរិក​ នឹង​រៀបចំ​បោះ​ឆ្នោត​ប្រធានាធិបតី​ ជំនួស​លោក​ អូ​បា​មា​ នៅ​ថ្ងៃ​៨​ វិច្ឆិកា​ ដែល​នៅ​សល់​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ចូល​មក​ដល់​។​ តាម​ការ​ស្ទង់​មតិ​ដែល​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ លោក​ ដូ​ណា​ល់​ត្រាំ​ នៅ​តែ​ស្ថិត​ពីក្រោយ​លោក​ ស្រី​ គ្លី​ន​ តុ​ន​ នៅឡើយ​៕​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image