en     km
en     km

សាលាដំបូង​បើក​សវនាការ​ ជំនុំជម្រះ​រឿង​លោក​ ហុង​ សុខ​ហួរ​ នៅថ្ងៃនេះ​

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក​ ហុង​ សុខ​ហួរ​ អតីត​សមាជិក​ព្រឹទ្ធសភា​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ នៅ​​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​  លើ​ករណី​បង្ហោះ​ឯកសារ​ពាក់ព័ន្ធ​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៧៩​  ។​

tulaka-sala-dombong-1
តាម​សេចក្ដីជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ញើ​ជូន​ លោក​ មេធាវី​ ជូ​ង​  ជូ​ងី​ ការ​កោះហៅ​លោក​ ជូ​ង​ ជូ​ងី​ នា​ពេល​នេះ​ ដើម្បី​ ជុំនុំជម្រះ​រឿង​ក្ដី​លោក​ ហុង​ សុខ​ហួរ​ ដែល​កន្លង​មក​សាលាឧទ្ធរណ៍​ និង​តុលាការ​កំពូល​ បាន​សម្រេច​ដាក់​បទ​ចោទ​លើ​ ហុង​ សុខ​ហួរ​ ចំនួន​បី​ គឺ​ ក្លែង​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​។​

​តាម​សេចក្ដីជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល​ សវនាការ​ជុំនុំជម្រះ​លើ​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​ចាប់ផ្ដើម​ នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ នៅ​សាល​ជាន់​ទី​១​នៃ​សលា​ដំបូង​រាជធានី​ភ្នំពេញ​ ។​

​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៥​ ។​  ការ​ចាប់ខ្លួន​ លោក​ ហុង​ សុខ​ហួរ​ ធ្វើ​ឡើង​ មួ​យស​ប្ដា​ហ៍​ បន្ទាប់​ពី​សម្ដេច​  ហ៊ុន​ សែន​ បាន​ប្រកាស​ឱ្យ​ចាប់ខ្លួន​ បន្ទាប់​ពី​លោក​ចោទ​ អតីត​សមាជិក​ព្រឹទ្ធសភា​ បក្ស​ប្រឆាំង​រូប​នេះ​ ថា​ ក្បត់ជាតិ​ ទាក់ទិន​និង​ការ​បង្ហោះ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​ ឆ្នាំ​១៩៧៩៕

Share

Image
Image
Image