en     km
en     km

លោក​ Duterte​ ប្រាប់​​អា​មេ​រិ​ក គួរ​បំភ្លេច​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ចោល​ បើចង់​រក្សា​សម្ព័ន្ធភាព​ប្រទេសទាំងពីរ

Share

​ក្រុង​ម៉ានីល​ ៖​ ជា​ថ្មី​ម្តងទៀត​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​វាយប្រហារ​ជា​ពាក្យ​សម្តី​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​ ទី​២៥​ តុលា​នេះ​ថា​ ប្រសិនបើ​លោក​នៅ​កាន់​តំណែង​នេះ​យូរ​ប៉ុណ្ណា​ នោះ​ នោះ​លោក​នឹង​មិន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ជា​ក្រុង​វ៉ា​ស៊ី​ន​តោន​ឡើយ​ ហើយ​លោក​ចង់ឱ្យ​អា​មេ​រិ​ក​បំភ្លេច​ចោល​កិច្ចព្រមព្រៀង​យោធា​ហៅ​កាត់​ថា​ EDCA​ រវាង​ប្រទេស​ទាំង​ពីរ​ចោល​ទៅ​។​

៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពReuters
៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពReuters

​លោក​ Duterte​ បាន​ព្រមាន​ទៀត​ថា​ លោក​ប្រឆាំង​ដាច់ខាត​នឹង​វត្តមាន​កងទ័ព​បរទេស​ណាមួយ​ដែល​តាំងនៅ​ក្នុង​ប្រទេស​របស់​លោក​ ហើយ​សហ រដ្ឋអាមេរិក​ប្រសិនជា​អាច​ គឺ​ត្រូវ​បំភ្លេច​ចោល​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ការពារ​ជាតិ​ (EDCA)​ ជាមួយនឹង​ប្រទេស​ហ្វី​លី​ពី​ន​ បើសិនជា​អាម​រិ​ក​ចង់ឱ្យ​សម្ព័ន្ធភាព​រវាង​ប្រទេស​នៅ​រក្សា​បាន​យូរអង្វែង​នោះ​។​

​លោក​ Duterte​ បន្ត​ថា​ សហរដ្ឋអាមេរិក​មិន​គួរ​តាម​ព្យាបាទ​ហ្វី​លី​ពី​ន​ទៀត​នោះ​ទេ​ ពោល​គឺ​«​កុំ​ធ្វើខ្លួន​ដូច​ឆ្កែ​ជាប់​ចំណង​»​ ព្រោះ​ជៀសវាង​កុំឱ្យ​មានការ​ច្រឡំ​អំពី​អនាគត​ចំណង​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​ Duterte​ បាន​និយាយ​មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ថា​៖​ «​ខ្ញុំ​សម្លឹង​ទៅ​ពេលវេលា​ខាង​មុខ​ ដោយ​ខ្ញុំ​មិន​ចង់​ឃើញ​កងទ័ព​ ឬ​ យោធា​ណា​បរទេស​ណាមួយ​តាំង​ក្នុង​ប្រទេស​ឡើយ​ ហើយ​ចង់​ឃើញ​តែ​ទាហាន​ហ្វី​លី​ពី​ន​នៅ​ប្រទេស​តែ​ប៉ុណ្ណោះ​៕​

ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image