en     km
en     km

អតីត​ប្រធានាធិបតី​ អ៊ុយ​រ៉ា​ហ្គា​យ​ លោក​ Jorge​ Batlle​ ទទួលមរណភាព​ក្នុង​វ័យ​ ៨៨​ឆ្នាំ​

Share

Montevideo​ ៖​ លោក​ Jorge​ Batlle​ អ្នកនយោបាយ​ជើង​ចាស់​ និង​ជា​អតីត​ប្រធានាធិបតី​ អ៊ុយ​រ៉ា​ហ្គា​យ​ ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២៤​ តុលា​ ម្សិលមិញ​ ពោល​គឺ​លោក​ទទួលមរណភាព​មុន​មួយ​ថ្ងៃ​ នៃ​ថ្ងៃ​គម្រប់​ខួប​ឆ្លង​ចូល​វ័យ​ ៨៩​ឆ្នាំ​ របស់​លោក​។​

អតីតប្រធានាធិតី លោក Jorge Batlle និងប្រពន្ធ របស់លោក គឺលោកស្រី  Mercedes។រូបភាពពីReuters
អតីតប្រធានាធិតី លោក Jorge Batlle និងប្រពន្ធ របស់លោក គឺលោកស្រី Mercedes។រូបភាពពីReuters

​គ្លីនិក​ដែល​ទទួល​ការ​ព្យាបាល​អតីត​ប្រ​ធានា​ធិ​តី​ Jorge​ Batlle​ បាន​បញ្ជាក់​ថា​ លោក​ Jorge​ Batlle​ បាន​ទទួលមរណភាព​ក្នុង​វ័យ​ ៨៨​ ឆ្នាំ​នៅ​ក្នុង​គ្លីនិក​មួយ​មានឈ្មោះ​ថា​ សាន​ណា​តូ​រី​អូ​ អា​មេ​រិ​ក​ខាន​ណូ​(Sanatorio​ Americano)​ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​បើក​ប្រតិបត្តិការ​វះកាត់​យក​ឈាមកក​ក្នុង​ខ្លួន​របស់​លោក​ កាលពី​ដើមខែ​ថ្មីៗ​នេះ​។​

​កាលពី​ឆ្នាំ​ ២០០២​ អ៊ុយ​រូ​ហ្គា​យ​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​គុយ​បា​ បន្ទាប់​ពី​មេដឹកនាំ​គុយ​បា​លោក​ ហ្វី​ឌែ​ល​ កា​ស្ទូ​(Fidel​ Castro)​ បាន​ហៅ​ លោក​ Batlle​ ថា​ជា​កញ្ជះ​របស់​សហរដ្ឋអាមេរិក​ ព្រោះ​លោក​ Batlle​ គាំទ្រ​ការ​រិះគន់​របស់​សហរដ្ឋអាមេរិក​ លើ​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​ក្រោម​រដ្ឋាភិបាល​កុ​ម្មុ​យ​និ​ស្ត​របស់​លោក​ ហ្វី​ឌែ​ល​ កា​ស្ទូ​។​

លោក​ Batlle​ គឺជា​អ្នក​ទីផ្សារ​សេរីនិយម​ ហើយ​លោក​មាន​គោលនយោបាយ​សេដ្ឋកិច្ច​និង​បាន​រឹតចំណង​មិត្ដភាព​ជាមួយ​អតីត​ប្រធានាធិបតី​សហ រដ្ឋអាមេរិក​លោក​ George​ H.W.​ Bush​ ទៀត​ផង​។​ កាលពី​ឆ្នាំ​ ២០០២​ លោក​ Batlle​ ដោះស្រាយ​ប្រាក់​កម្ចី​ដែល​បាន​ជំពាក់​សហរដ្ឋអាមេរិក​ចំនួន​ ១.៥​ ពាន់​លាន​ដុល្លារ​ដែល​កាល​ណ្ណោះ​គឺ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ George​ W.​ Bush​ ហើយ​លោក​ Batlle​ ក៏​បាន​ជួយ​ដោះស្រាយ​វិបត្តិ​ធនាគារ​ផង​ដែរ​៕​ប្រភព​៖CNA

Share

Image
Image
Image