Montevideo ៖ លោក Jorge Batlle អ្នកនយោបាយជើងចាស់ និងជាអតីតប្រធានាធិបតី អ៊ុយរ៉ាហ្គាយ ទទួលមរណភាពហើយកាលពីថ្ងៃចន្ទទី ២៤ តុលា ម្សិលមិញ ពោលគឺលោកទទួលមរណភាពមុនមួយថ្ងៃ នៃថ្ងៃគម្រប់ខួបឆ្លងចូលវ័យ ៨៩ឆ្នាំ របស់លោក។
គ្លីនិកដែលទទួលការព្យាបាលអតីតប្រធានាធិតី Jorge Batlle បានបញ្ជាក់ថា លោក Jorge Batlle បានទទួលមរណភាពក្នុងវ័យ ៨៨ ឆ្នាំនៅក្នុងគ្លីនិកមួយមានឈ្មោះថា សានណាតូរីអូ អាមេរិកខានណូ(Sanatorio Americano) បន្ទាប់ពីក្រុមគ្រូពេទ្យបានបើកប្រតិបត្តិការវះកាត់យកឈាមកកក្នុងខ្លួនរបស់លោក កាលពីដើមខែថ្មីៗនេះ។
កាលពីឆ្នាំ ២០០២ អ៊ុយរូហ្គាយបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសគុយបា បន្ទាប់ពីមេដឹកនាំគុយបាលោក ហ្វីឌែល កាស្ទូ(Fidel Castro) បានហៅ លោក Batlle ថាជាកញ្ជះរបស់សហរដ្ឋអាមេរិក ព្រោះលោក Batlle គាំទ្រការរិះគន់របស់សហរដ្ឋអាមេរិក លើការរំលោភសិទ្ធិមនុស្សនៅក្រោមរដ្ឋាភិបាលកុម្មុយនិស្តរបស់លោក ហ្វីឌែល កាស្ទូ។
លោក Batlle គឺជាអ្នកទីផ្សារសេរីនិយម ហើយលោកមានគោលនយោបាយសេដ្ឋកិច្ចនិងបានរឹតចំណងមិត្ដភាពជាមួយអតីតប្រធានាធិបតីសហ រដ្ឋអាមេរិកលោក George H.W. Bush ទៀតផង។ កាលពីឆ្នាំ ២០០២ លោក Batlle ដោះស្រាយប្រាក់កម្ចីដែលបានជំពាក់សហរដ្ឋអាមេរិកចំនួន ១.៥ ពាន់លានដុល្លារដែលកាលណ្ណោះគឺក្រោមការដឹកនាំរបស់លោក George W. Bush ហើយលោក Batlle ក៏បានជួយដោះស្រាយវិបត្តិធនាគារផងដែរ៕ប្រភព៖CNA