en     km
en     km

អា​មេ​រិ​ក​ពង្រាយ​ទ័ព​ជាង​៣០០​នាក់​ ជា​បន្ទាន់​ដាក់​នៅ​ព្រំដែន​ណ័​រវេ​ និង​រុ​ស្ស៊ី​

Share

ក្រសួងការពារជាតិ​នៃ​ប្រទេស​ណ័​រវេ​ បាន​ប្រកាស​ថា​ សហរដ្ឋអាមេរិក​ នឹង​ពង្រាយ​កងទ័ព​ម៉ា​រី​ន​ ៣៣០​នាក់​ នៅ​ជាប់​ព្រំ​ដែនទឹក​ជាមួយ​ប្រទេស​រុ​ស្ស៊ី​។​

រូបភាពពី AFP
រូបភាពពី AFP

តាម​ក្រសួងការបរទេស​ណ័​រវេ​ ទ័ពជើងទឹក​អា​មេ​រិ​ក​នឹង​ស្ថិត​នៅ​ចម្ងាយ​១​ពាន់​គីឡូ​ម៉ែ​ត​ ពី​ប្រទេស​រុ​ស្ស៊ី​ ហើយ​ការ​ដាក់​ពង្រាយ​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ហ្វឹកហ្វឺន​ និង​ពង្រឹង​សន្ដិសុខ​តំបន់​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Chanel​ News​ Asia​ ការ​ដាក់​ពង្រាយ​កងទ័ព​ម៉ា​រី​ន​អា​មេ​រិ​ក​ ធ្វើ​ឡើង​ បន្ទាប់​ពី​ភាព​តានតឹង​បាន​បន្ដ​កើនឡើង​ រវាង​រុ​ស្ស៊ី​ និង​លោក​ខាងលិច​ ដោយសារ​តែ​អា​មេ​រិ​ក​ និង​រុ​ស្ស៊ី​ ប្រឈម​មុខ​គ្នា​ករណី​អ៊ុយ​ក្រែ​ន​ និង​សង្គ្រាម​នៅ​ស៊ី​រី​។​

​សហរដ្ឋអាមេរិក​ ដែល​ជា​សមាជិក​មួយ​នៃ​អង្គការ​យោធា​ណា​តូ​ ប្រទេស​មហាអំណាច​មួយ​នេះ​ តែងតែ​បញ្ចេញ​អំណាច​យោធា​ របស់​ខ្លួន​ប្រឈម​ជាមួយ​រុ​ស្ស៊ី​ ដោយ​យក​សម្ព័ន្ធភាព​ ណា​តូ​របស់​ខ្លួន​ភ្ជាប់​ជាមួយ​។​

​រដ្ឋមន្ដ្រី​ការ​បរទេស​ការពារ​ជាតិ​ណ័​រវេ​ លោក​ Ine​ Eriksen​ Soreide​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​លោក​ថា​ ណ័​រវេ​ និង​ណា​តូ​ ស្វាគមន៍​សហរដ្ឋអាមេរិក​ដែល​មាន​វត្តមាន​ទ័ព​ដើម្បី​ជា​ផ្នែក​មួយ​ នៃ​ការ​ពង្រឹង​សម្ព័ន្ធភាព​ និង​ការ​ហ្វឹកហ្វឺន​ជំនាញ​កងទ័ព​៕ ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image