ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងថា ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា តម្លៃសាំងធម្មតាមានតម្លៃ ៣,៥០០រៀលក្នុង ១លីត្រ។
តាមសេចក្ដីជូនដំណឹង ដដែលនេះ សាំងស៊ុបពែរ ៣,៦០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូតថ្លៃ ៣,២០០ រៀលក្នុង១លីត្រ។
នេះយោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃការលក់រាយ ប្រេងឥន្ទនៈនៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីជូនដំណឹងបញ្ជាក់ថា គ្រប់ស្ថានីយលក់រាយទាំងអស់ត្រូវអនុវត្ត ឱ្យបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ។
កាលពីមួយសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្ម បានដាក់តារាងតម្លៃ ប្រេងឥន្ធនៈនៅតាមស្ថានីយ របស់ក្រសួងពាណិជ្ជកម្ម គឺសាំងធម្មតា ៣៤៥០រៀល សាំងស៊ុបពែរ ៣៥០០រៀល និង ប្រេងម៉ាស៊ូត៣២០០។
ប្រេងឥន្ទនៈ នៅកម្ពុជា មានតម្លៃថ្លៃជាងប្រទេសដទៃ បើធៀបនឹងប្រទេស វៀតណាម និង ប្រទេសថៃ៕