en     km
en     km

​តម្លៃ​ប្រេងសាំង​ នៅ​កម្ពុជា​ចាប់ផ្ដើម​ឡើងថ្លៃ​គឺ​មួយ​លី​ត្រ​ ៣៥០០​រៀល​

Share

​ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម​ បាន​ជូនដំណឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​២២​ ខែតុលា​ ដល់​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ តម្លៃ​សាំង​ធម្មតា​មាន​តម្លៃ​ ៣,៥០០​រៀល​ក្នុង​ ១​លី​ត្រ​។​

total-1​តាម​សេចក្ដីជូនដំណឹង​ ដដែល​នេះ​ សាំង​ស៊ុប​ពែរ​ ៣,៦០០​រៀល​ក្នុង​១​លី​ត្រ​ និង​ប្រេងម៉ាស៊ូត​ថ្លៃ​ ៣,២០០​ រៀល​ក្នុង​១​លី​ត្រ​។​

​នេះ​យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​ការ​លក់រាយ​ ប្រេង​ឥន្ទ​នៈ​នៅ​តាម​ស្ថានីយ​ របស់​ក្រសួងពាណិជ្ជកម្ម​។​

​សេចក្តីជូនដំណឹង​បញ្ជាក់​ថា​ គ្រប់​ស្ថានីយ​លក់រាយ​ទាំងអស់​ត្រូវ​អនុវត្ត​ ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តីជូនដំណឹង​នេះ​។​

​កាលពី​មួ​យស​ប្ដា​ហ៍​មុន​ ក្រសួងពាណិជ្ជកម្ម​ បាន​ដាក់​តារាង​តម្លៃ​ ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ​ របស់​ក្រសួងពាណិជ្ជកម្ម​  គឺ​សាំង​ធម្មតា​ ៣៤៥០​រៀល​ សាំង​ស៊ុប​ពែរ​ ៣៥០០​រៀល​ និង​ ប្រេងម៉ាស៊ូត​៣២០០​។​

​ប្រេង​ឥន្ទ​នៈ​ នៅ​កម្ពុជា​ មាន​តម្លៃ​ថ្លៃ​ជាង​ប្រទេស​ដទៃ​ បើ​ធៀប​នឹង​ប្រទេស​ វៀតណាម​ និង​ ប្រទេស​ថៃ​៕​

Share

Image
Image
Image