ប៉ាត់តានី ៖ ប៉ូលិស និង សាក្សីបាននិយាយកាលពីថ្ងៃចន្ទទី ២៤ តុលា ថា មនុស្សម្នាក់បានស្លាប់ និង ១៨ នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅខាងក្រៅហាងគុយទាវមួយនៅភាគខាងត្បូងប្រទេសថៃ។

ការវាយប្រហារនេះ ស្របពេលដែលប្រជាជនកំពុងប្រារព្ធខួបឆ្នាំទីមួយនៃការស្លាប់ប្រជាជនដែលកាន់សាសនាម៉ូស្លីមក្នុងតំបន់នេះ ដែលកាលណ្ណោះកម្លាំងសន្តិសុខថៃបានបង្ក្រាបក្រុមបះបោរម៉ូស្លីម ដែលធ្វើការបះបោរចង់ផ្តាច់ទឹកដីជាងមួយទសវត្សរ៍មកហើយនោះ។
ហេតុការណ៍បំផ្ទុះគ្រាប់បែកនៅហាងគុយទាវនេះ កើតឡើងនៅជុំវិញវេលាម៉ោង ៧ យប់ នៅទីប្រជុំជនខេត្ត ប៉ាត់តានី(Pattani)ភាគខាងត្បូងប្រទេសថៃ ដែលតំបន់នេះសម្បូរដោយអ្នកកាន់សាសនាម៉ូស្លីមរស់នៅ។
លោក យុទ្ធថាកាន ជីនម៉ានី(Yutthakarn Chitmanee) មន្ត្រីប៉ូលីសប្រចាំខេត្ត ប៉ាត់តានី បានប្រាប់ទីភ្នាក់ ងារព័ត៌មាន AFP ថា ៖«ស្ត្រីម្នាក់បានសម្លាប់ និងអ្នកកាន់ព្រះពុទ្ធសាសនាជនជាតិថៃ ១៨ នាក់ផ្សេងទៀតរងរបួស»។
លោក ប៉ាក់ប៉ុម ចាន់តារ៉ាស៊ី(Pakpoom Jantarangsee) មន្ត្រីប៉ូលីសផ្នែកស៊ើបអង្កេតបានប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ការបំផ្ទុះគ្រាប់ បែកនេះ ត្រូវបានដាក់នៅក្បែរហាងលក់គុយទាវមួយ និងការផ្ទុះនេះបានសម្លាប់ស្ត្រីម្នាក់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងការរក្សាសន្តិសុខនៅតំបន់នេះ»។
ភាគខាងត្បូងខេត្ត ប៉ាត់តានី គឺមានអ្នកកាន់មូស្លីមភាគច្រើន ហើយតំបន់នេះជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ដែលគេមើលឃើញមានការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារចាប់ស្ទើររាល់ថ្ងៃចាប់តាំងពីមានរលកសញ្ញាណនៃការបះបោរចង់ផ្តាច់ជារដ្ឋបានផ្ទុះឡើងកាលឆ្នាំ ២០០៤ ។
មនុស្សជាង ៦៦០០នាក់ ដែលភាគច្រើនជាជនស៊ីវិលបានស្លាប់ចាប់តាំងពីមានជម្លោះ ពីសំណាក់ពួកសកម្មប្រយុទ្ធម៉ាឡេ ដែលស្វែងរកស្វ័យភាពកាន់តែរដ្ឋដោយខ្លួនឯង ប៉ុន្តែត្រូវបានប្រឆាំងនឹងបង្ក្រាបពីកងកម្លាំងសន្តិសុខជនជាតិថៃដែលព្រះពុទ្ធសាសនា។
របបយោធាដែលកំពុងកាន់អំណាចក្នុងប្រទេសថៃបច្ចុប្បន្ននិយាយថា រដ្ឋាភិបាលបានព្យាយាមដើម្បីចាប់ផ្ដើមការជជែកពិភាក្សាសន្តិភាពជាមួយពួកសកម្មប្រយុទ្ធមូស្លីមចាប់តាំងពីបានកាន់អំណាចកាលពីឆ្នាំ ២០១៤ ។
ប៉ុន្តែការចរចានេះបានបរាជ័យ ខណៈការវាយប្រហារចេះតែកើតមានជាបន្តបន្ទាប់នៅទូទាំងតំបន់នេះ បើទោះបីអត្រាការធ្វើកូដកម្មបានធ្លាក់ចុះជាងឆ្នាំមុនក្តី៕ប្រភព ៖ CNA