loader

ប្រទេស​ថៃ​ ៖​ មនុស្ស​ ១​នាក់​ស្លាប់​ និង​ ១៨​នាក់​របួស​ ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ខេត្ត​ប៉ាត់​តានី​

ប៉ាត់​តានី​ ៖​ ប៉ូលិស​ និង​ សាក្សី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២៤​ តុលា​ ថា​ មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​ ១៨​ នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ខាងក្រៅ​ហាង​គុយទាវ​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​។​

សាច់ញាតិជនរងគ្រោះ ដែលស្លាប់នៅការបំផ្ទុះគ្រាប់បែកនៅប៉ាត់តានី។រូបភាពពីCNA
សាច់ញាតិជនរងគ្រោះ ដែលស្លាប់នៅការបំផ្ទុះគ្រាប់បែកនៅប៉ាត់តានី។រូបភាពពីCNA

​ការ​វាយប្រហារ​នេះ​ ស្រប​ពេល​ដែល​ប្រជាជន​កំពុង​ប្រារព្ធ​ខួប​ឆ្នាំ​ទី​មួយ​នៃ​ការ​ស្លាប់​ប្រជាជន​ដែល​កាន់សាសនា​ម៉ូ​ស្លី​ម​ក្នុង​តំបន់​នេះ​ ដែល​កាល​ណ្ណោះ​កម្លាំង​សន្តិសុខ​ថៃ​បាន​បង្ក្រាប​ក្រុម​បះបោរ​ម៉ូ​ស្លី​ម​ ដែល​ធ្វើការ​បះបោរ​ចង់​ផ្តាច់​ទឹកដី​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ​។​

​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ហាង​គុយទាវ​នេះ​ កើតឡើង​នៅ​ជុំវិញ​វេលា​ម៉ោង​ ៧​ យប់​ នៅ​ទីប្រជុំជន​ខេត្ត​ ប៉ាត់​តានី​(Pattani)​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ ដែល​តំបន់​នេះ​សម្បូរ​ដោយ​អ្នក​កាន់សាសនា​ម៉ូ​ស្លី​ម​រស់នៅ​។​

លោក​ យុទ្ធ​ថា​កាន​ ជី​ន​ម៉ា​នី​(Yutthakarn​ Chitmanee)​ មន្ត្រី​ប៉ូ​លី​ស​ប្រចាំ​ខេត្ត​ ប៉ាត់​តានី​ បាន​ប្រាប់​ទី​ភ្នា​ក់​ ងារ​ព័ត៌មាន​ AFP​ ថា​ ៖«​ស្ត្រី​ម្នាក់​បាន​សម្លាប់​ និង​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ជនជាតិ​ថៃ​ ១៨​ នាក់​ផ្សេង​ទៀត​រង​របួស​»​។​

លោក​ ប៉ាក់​ប៉ុ​ម​ ចាន់​តា​រ៉ា​ស៊ី​(Pakpoom​ Jantarangsee)​ មន្ត្រី​ប៉ូ​លី​ស​ផ្នែក​ស៊ើបអង្កេត​បាន​ប្រាប់​ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​៖​ «​ការ​បំផ្ទុះ​គ្រាប់ បែក​នេះ​ ត្រូវ​បាន​ដាក់​នៅ​ក្បែរ​ហាង​លក់​គុយទាវ​មួយ​ និង​ការ​ផ្ទុះ​នេះ​បាន​សម្លាប់​ស្ត្រី​ម្នាក់​។​ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​ និង​ការ​រក្សា​សន្តិសុខ​នៅ​តំបន់​នេះ​»​។​

​ភាគ​ខាងត្បូង​ខេត្ត​ ប៉ាត់​តានី​ គឺ​មាន​អ្នក​កាន់​មូ​ស្លី​ម​ភាគច្រើន​ ហើយ​តំបន់​នេះ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​គេ​មើលឃើញ​មានការ​បំផ្ទុះ​គ្រាប់បែក​ និង​ការ​បាញ់ប្រហារ​ចាប់​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​មាន​រលក​សញ្ញាណ​នៃ​ការ​បះបោរ​ចង់​ផ្តាច់​ជា​រដ្ឋ​បាន​ផ្ទុះ​ឡើង​កាល​ឆ្នាំ​ ២០០៤​ ។​

មនុស្ស​ជាង​ ៦៦០០​នាក់​ ដែល​ភាគច្រើន​ជា​ជន​ស៊ី​វិល​បាន​ស្លាប់​ចាប់តាំងពី​មាន​ជម្លោះ​ ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​ម៉ា​ឡេ​ ដែល​ស្វែងរក​ស្វ័យភាព​កាន់តែ​រដ្ឋ​ដោយ​ខ្លួនឯង​ ប៉ុន្តែ​ត្រូវ​បាន​ប្រឆាំង​នឹង​បង្ក្រាប​ពី​កងកម្លាំង​សន្តិសុខ​ជនជាតិ​ថៃ​ដែល​ព្រះពុទ្ធ​សាសនា​។​

របប​យោធា​ដែល​កំពុង​កាន់​អំណាច​ក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ព្យាយាម​ដើម្បី​ចាប់ផ្ដើម​ការ​ជជែក​ពិភាក្សា​សន្តិភាព​ជាមួយ​ពួក​សកម្មប្រយុទ្ធ​មូ​ស្លី​ម​ចាប់តាំងពី​បាន​កាន់​អំណាច​កាលពី​ឆ្នាំ​ ២០១៤​ ។​

ប៉ុន្តែ​ការ​ចរចា​នេះ​បាន​បរាជ័យ​ ខណៈ​ការ​វាយប្រហារ​ចេះ​តែ​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ទូ​ទាំង​តំបន់​នេះ​ បើ​ទោះបី​អត្រា​ការ​ធ្វើ​កូដកម្ម​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ក្តី​៕​ប្រភព​ ៖​ CNA​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x