en     km
en     km

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ រេ​ចំហរខ្លួន​ឡើង​វិញ​ចំពោះ​សម្ព័ន្ធមិត្ត​ជាមួយ​អា​មេ​រិ​ក​

Share

ប្រធានាធិបតី​ហ្វី​លី​ពី​ន​ Rodrigo​ Duterte​ បាន​ទាញ​ចំហរ​របស់​ខ្លួន​ត្រឡប់​មក​ក្រោយ​វិញ​ ចំពោះ​សម្ព័ន្ធមិត្ត​ជាមួយ​សហរដ្ឋអាមេរិក​ នៅ​ពេល​ដែល​លោក​ ត្រូវ​ចេញដំណើរ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​។​

 ប្រធានាធិបតី ថ្មីហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ
ប្រធានាធិបតី ហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូទើតេ

​ការ​ រេ​ចំហរ​ របស់​មេដឹកនាំ​ហ្វី​លី​ពី​នរូ​ប​នេះ​ ស្រប​ពេល​ដែល​ឧបការី​ក្រសួងការបរទេស​ លោក​ ដា​នី​ញែ​ល​ រ៉ូ​ហ្សេ​ល​ បាន​ទៅ​សួរនាំ​រដ្ឋាភិបាល​ហ្វី​លី​ពី​ន​ ដោយ​ផ្ទាល់​ពី​បំណង​ដែល​ចង់​ផ្ដាច់ចំណង​ទាក់ទង​ជាមួយ​អា​មេ​រិ​ក​។​

​លោក​ Duterte​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃ​ចន្ទ​ថា​ អា​មេ​រិ​ក​នៅ​តែ​ជា​សម្ព័ន្ធភាព​ជាមួយ​អា​មេ​រិ​ក​នៅ​តែ​រស់រាន​មានជីវិត​ គឺ​គេ​មិន​ត្រូវ​បារម្ភ​អំពី​ការ​ប្រែប្រួល​សម្ព័ន្ធភាព​នេះ​ទេ​ តែ​ហ្វី​លី​ពី​ន​ ក៏​មិន​ចាំបាច់​ត្រូវ​មាន​សម្ព័ន្ធភាព​ប្រទេស​ដទៃ​ទៀត​ដែរ​។​

​ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​ហ្វី​លី​ពី​ន​ ធ្វើ​អោយ​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ Shinzo​ Abe​ ស្វាគមន៍​ភ្លាម​ ដោយ​ក្រុង​តូ​ក្យូ​សន្យា​ថា​ ខ្លួន​នៅ​បន្ដ​ចងសម្ព័ន្ធភាព​ជាមួយ​ហ្វី​លី​ពី​ន​ថែម​ទៀត​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ លោក​ Duterte​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ហើយ​បាន​ជួប​ជាមួយ​សម​ភាគី​ចិន​ ស៊ីជី​ន​ពីង​ លោក​ បាន​ថ្លែង​ចំអក​អោយ​អា​មេ​រិ​ក​ ដោយ​ថា​ លា​ហើយ​អា​មេ​រិ​ក​។​

​ពាក្យ​មួយ​ម៉ាត់​របស់​លោក​ Duterte​ បាន​ផ្ដើម​ឱុ្យ​អា​មេ​រិ​ក​ចោទសួរ​ ហើយ​មិន​ត្រឹមតែ​អា​មេ​រិ​ក​ទេ​ គឺ​ ជប៉ុន​ មានការ​អាក់អន់ចិត្ត​ផង​ដែរ​ តែ​ទីបំផុត​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និយាយ​កែខ្លួន​វិញ​ ដោយ​អះអាង​ថា​ អ្វី​ដែល​លោក​ Duterte​ បាន​និយាយ​នោះ​ គឺ​ មិន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​ មាន​ន័យ​ថា​ លោក​គ្រាន់តែ​ជួសជុល​ ចំណងទាក់ទង​ជាមួយ​អា​មេ​រិ​ក​វិញ​តែ​ប៉ុណ្ណោះ​ ។​

​នៅ​ថ្ងៃនេះ​ លោក​ Duterte​ នឹង​ទៅ​ដល់ទី​ក្រុង​តូ​ក្យូ​ ដោយ​គេ​រំពឹង​ថា​ លោកនាយក​រដ្ឋមន្ដ្រី​ ស៊ិ​ន​ សូ​អា​បេ​ នឹង​បញ្ជាក់​ពី​ជំហរ​ របស់​ទីក្រុង​តូ​ក្យូ​ដែល​ត្រូវ​ ចងសម្ព័ន្ធភាព​ជាមួយនឹង​ទីក្រុង​ម៉ានីល​៕​ប្រភព​:CNA

Share

Image
Image
Image