en     km
en     km

​មន្ត្រី​អង្គការ​លី​កាដូ​៖​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្រី​វ័យ​ជំទង់​មានការ​កើនឡើង​រយៈ​ចុង​ក្រោយ​នេះ​

Share

ភ្នំពេញ​៖​ មន្ដ្រី​ជាន់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​  ទទួល​បន្ទុក​ផ្នែក​ស្ដ្រី​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ការ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ដ្រី​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​ប្រការ​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ បង្កើន​ការ​យកចិត្ដ​ទុក​លើ​ស្ដ្រី​ ឲ្យ​បាន​កាន់តែ​ខ្លាំង​ព្រោះ​ថាបើ​ ការ​រំលោភ​សេពសន្ថវៈ​មានការ​កើនឡើង​នឹង​ធ្វើ​ឲ្យ​សង្គម​បាត់បង់​សីលធម៌​នៃ​ការ​រស់នៅ​។

សកម្មភាពសាកសួរស្រ្ដីរងគ្រោះពីការរំលោភសេពសន្ថវៈរបស់អង្គការលីកាដូ ប្រភពពី Google
សកម្មភាពសាកសួរស្រ្ដីរងគ្រោះពីការរំលោភសេពសន្ថវៈរបស់អង្គការលីកាដូ ប្រភពពី Google
​ករណី​នេះរ​ដ្ឋេ​លេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​ពិត​មានការ​កើនឡើង​នៃ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ច្រើន​មែន​ ។​ ប៉ុន្ដែ​រដ្ឋាភិបាល​ក៏​កំពុង​តែ​ធ្វើការ​យ៉ាង​សកម្ម​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​លោក ​លៀ​ ស៊ី​ណា​ រាយការណ៍​៖

​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​បញ្ហា​ស្ដ្រី​និង​កុមារ​នៃ​អង្គការ​លី​កាដូ​បាន​ឲ្យ​វិទ្យុ​ស្ដ្រី​FM102​ ដឹង​ ថា​ គិត​ត្រឹម​ ៩​ ខែ​ដើមឆ្នាំ​ ២០១៦​ មក​ដល់​ខែ​ កញ្ញា​ ស្ដ្រី​រង​ការ​រំលោភ​សេពសន្ថវៈ​មាន​សភាព​កាន់តែ​អាក្រក់​និង​ធ្ងន់ធ្ងរ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​បណ្ដា​ឆ្នាំៗ​មុន​។​

​កញ្ញា​អះអាង​ថា​ភាព​ធ្ងន់ធ្ងរ​នេះ​ ដោយសារ​ការ​ប្រើស​ប្រាស់​គ្រឿង​ស្រវឹង​កាន់តែ​កើន​ ហើយ​ជាង​នេះ​ទៀត​សោត​គ្រឿង​បំពុល​ស្មារតី​ទាំងនោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​គ្រប់​ទីកន្លែង​ ហើយ​ជា​ពិសេស​គឺ​ងាយ​រក​ទិញ​ទៀត​ផង​។​​

​កញ្ញា​ ណាប់​ សុ​ម៉ា​លី​៖«​ ពី​មុន​វា​មាន​ករណី​រំលោភ​ដែរ​ប៉ុន្ដែ​មិន​សាហាវ​រហូត​ដល់​រំលោភ​ហើយ​សម្លាប់​បំ​បិត​មាត់​ឬ​ក៏​អាក្រាត​កាយ​នៅ​កណ្ដាល​ព្រៃ​ ហើយ​អ្នកខ្លះ​ទៀត​បាត់​សាច់​ញ្ញាត​ទៅ​រក​សាកសព​ឃើញ​ស្អុយរលួយ​អស់​ទៅ​ហើយ​ ទាំងនេះ​គឺជា​កត្ដា​ដែល​យើង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ស្ដ្រី​»​។​

​មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ស្ដ្រី​និង​កុមារ​របស់​អង្គការ​លី​កាដូ​ មាន​ប្រសាសន៍​បន្ដ​ទៀត​ថា​ ការ​កើនឡើង​នេះ​ព្រោះតែ​ក្នុង​សង្គម​មាន​គំរូ​អាក្រក់​ និង​ការ​ចែកចាយ​វី​ដេ​អូ​អាសអាភាស​កាន់តែ​ច្រើន​ឡើង​ ។​​

​កញ្ញា​ណាប់​ សុ​ម៉ា​លី​៖«​កាលពីមុន​ការ​រំលោភ​ដោយ​សាច់ញាតិ​អត់​សូវ​មាន​ទេ​ ដែល​រំលោភ​ដោយ​សាច់ញាតិ​ រំលោភ​ក្មេងៗ​ដូច​គ្នា​ មាន​ក្មេង​ខ្លះ​ត្រឹម​ ១៣​ ,១៤​ឆ្នាំ​ ចេះ​នាំ​គ្នា​រំលោភ​បូក​ក្មេង​ស្រី​អាយុ​ ៧,៨​ ឆ្នាំ​ បើ​យើង​គិត​ពី​វិវត្ដន៍​នៃ​ជីវសាស្ដ្រ​ហ្នឹង​ជា​រឿង​មួយ​ផ្នែក​ តែ​កត្ដា​ជំរុញ​មួយទៀត​គឺ​វិ​ដេ​អូ​អះ​អាស់​ភាស​ គំរូ​អាក្រក់​ក្នុង​សង្គម​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​ ដែល​ធ្វើ​ឲ្យ​ភា​ប​ជា​មនុស្ស​ព្រៃផ្សៃ​កើតឡើង​»​។​​

​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ មាន​ប្រសាសន៍​ដោយ​ទទូច​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ងាក​ទៅ​ចាប់អារម្មណ៍​និង​យកចិត្ដទុកដាក់​លើ​សុវត្ថិភាព​ស្ដ្រី​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​។​ កញ្ញា​ថា​ បើ​សង្គម​មួយ​មាន​អំពើ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​មានការ​កើនឡើង​ខ្លាំង​នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​អ​ស្ថេ​រ​ភាព​។​ ជាង​នេះ​កញ្ញា​ក៏​ស្នើ​ឲ្យ​តុលាការ​ត្រូវ​តែ​ផ្ដល់​យុត្ដិធម៌​ឲ្យ​ស្ដ្រី​ឲ្យ​បាន​ពេញលេញ​នឹង​មិន​ត្រូវ​ព្រងើយកន្ដើយ​ពី​ការ​ផ្ដល់​យុត្ដិធម៌​ពិតប្រាកដ​ដល់​ស្ដ្រី​រង​គ្រោះ​ពី​ការ​រំលោភ​សេពសន្ថវៈ​។​​

​ជា​ការ​ឆ្លើយ​តប​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​ ទទួលស្គាល់​ថា​ ការ​ផ្ដល់​យុ​ត្ដ​ធម៌​ពី​តុលាការ​ចំពោះ​ស្ដ្រី​រង​គ្រោះ​ពី​ការ​រំលោភ​សេពសន្ថវៈ​ពិតជា​នៅ​មាន​កម្រិត​នៅឡើយ​ ប៉ុន្ដែ​លោកស្រី​ថា​ សមត្ថកិច្ច​ក៏​មិន​ដែល​ព្រងើយកន្ដើយ​ការ​រក​យុត្ដិធម៌​ជូន​ជន​រង​គ្រោះ​ម្ដងណា​ទេ​។​​

​លោកស្រី​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​នៃ​ចំនួន​ស្ដ្រី​ត្រូវ​បាន​រំលោភ​បំពាន​នេះ​ជា​ខ្លាំង​ផង​ដែរ​។​ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​អាណាព្យាបាល​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្ដទុកដាក់​លើ​កូនស្រី​របស់​ខ្លួន​ បើ​យល់​ថា​មាន​ភាព​មិន​ប្រក្រតី​ត្រូវ​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ដើម្បី​បង្កា​បញ្ហា​។​

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស

​លោកស្រី​ ជូ​ ប៊ុ​ន​អេ​ង​«​ខ្ញុំ​ក៏​បាន​មើលឃើញ​ដែរ​ថា​ ក្នុង​វិស័យ​តុលាការ​ក៏​ឃើញ​មានការ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ផ្ដន្ទាទោស​ប៉ុន្ដែ​ជា​លទ្ធផល​ឲ្យ​គួរ​ជាទី​ពេញចិត្ដ​យើង​មិន​ទាន់​អា​និយាយ​បាន​នៅឡើយ​ទេ​ ដោយសារ​ករណី​វា​កើតឡើង​ច្រើន​ ហើយ​មិនមែន​តែ​រឿង​ហ្នឹង​មួយ​ទេ​ វា​មានរឿង​ច្រើន​ទៅ​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​លំបាក​»​។​

​សូម​ជម្រាប​ថា​ បើ​យោ​តាម​របាយការណ៍​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​  គឺ​អង្គការ​នេះ​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ ដែល​ជា​ស្ដ្រី​ករណី​រំលោភ​សេពសន្ថវៈ​គិត​ត្រឹម​ ៩​ខែ​ ក្នុង​ឆ្នាំ​ ២០១៦​  មាន​ប្រមាណ​​

១៩៩​ ករណី​ ។​ ក្នុង​នោះ​ស្ដ្រី​ដែល​មាន​អាយុ​ ១៨​ឆ្នាំ​ ឡើង​ទៅ​គឺ​មាន​ប្រមាណ​ ៤៤​ករណី​ និង​ស្ដ្រី​ដែល​អាយុ​ក្រោម​ ១៨​ឆ្នាំ​ មាន​ប្រមាណ​ ១៥៥​ ករណី​៕

Share

Image
Image
Image