en     km
en     km

អ្នក​ស្រាវជ្រាវ​និង​មន្ត្រី​ CNRP​ ៖​ គួរតែ​បង្កើត​ក្រុមចម្រុះ​មួយ​ឃ្លាំមើល​ការ​ដោះ​ដូរ​ដី​ភូមិ​ជាមួយ​វៀតណាម​🔊

Share

ភ្នំពេញ ៖ ​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នកនយោបាយ​បាន​លើក​ឡើង​ថា​ រាជរដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មាធិកា​ចម្រុះ​មួយ​ ដើម្បី​ឃ្លាំមើល​កិច្ច ព្រមព្រៀង​ដោះ​ដូរ​ដី​ភូមិ​នៅ​តាម​តំបន់​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ដែល​ធ្វើ​យ៉ាងនេះ​ ដើម្បី​ទទួល​បានការ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ និង​បញ្ជៀ​ស​បានការ​ចោទ​រដ្ឋាភិបាល​ថា​ ធ្វើ​ឱ្យ​ខាតបង់​ដី​ទៅ​ប្រទេស​វៀតណាម​។​ តែ​យ៉ាងណា​ ក៏​ដោយ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច ការ​ព្រំដែន​ អះអាង​ថា​ មិន​មានការ​ខាតបង់​ដី​ខ្មែរ​ទេ​។​

បង្កោលព្រំដែនកម្ពុជា វៀតណាម ដែលក្រុមការងាររបស់លោកបណ្ឌិត សុខ ទូច រកឃើញ។រូបភាពពីFacebookលោក សុខ ទូច
បង្កោលព្រំដែនកម្ពុជា វៀតណាម ដែលក្រុមការងាររបស់លោកបណ្ឌិត សុខ ទូច រកឃើញ។រូបភាពពីFacebookលោក សុខ ទូច

​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​អ្នកនយោបាយ​ លើក​ឡើង​ដូចនេះ​ បន្ទាប់​ពី​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​-​វៀតណាម​ បាន​ចុះ​កិច្ចព្រមព្រៀង​អនុស្សរណៈ​យោគយល់​គ្នា​(MOU)​ ដោះ​ដូរ​ដី​គ្នា​តាម​តំបន់​ជាប់​ព្រំដែន​ រវាង​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ កាលពី​ថ្ងៃ​ទី​១៨​ ដល់​ថ្ងៃ​ទី​ ២០​ ខែតុលា​ នៅ​ទីក្រុង​ហូ​ជី​មិ​ញ​។​

​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អន្តរជាតិ​មួយ​ផ្សាយ​ជា​ខេមរៈភាសា​។​

​ប្រធាន​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម​ លោក​ វ៉ា​ គឹ​ម​ហុង​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ កន្លង​មក​ថា​ តំបន់​ត្រូវ​ដោះ​ដូរ​ជាមួយ​ភាគី​វៀតណាម​ គឺជា​ដី​ភូមិ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ដី​វៀតណាម​ គឺ​ស្ថិត​នៅ​ក្នុង​ ខេត្តស្វាយរៀង​ រតនគិរី​ និង​ខេត្តមណ្ឌលគិរី​ ជាដើម​។​

​លោក​ វ៉ា​ គឹ​ម​ហុង​ បន្ត​ថា​ សំណើរ​នេះ​ដាក់​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​សម្រេច​ ឬ​ក៏​សំណើរ​អាច​នឹង​ឆ្លងកាត់​ការ​អនុម័ត​របស់​រដ្ឋសភា​ផង​ដែរ​។​
​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​សភា​សំឡេង​ភាគតិច​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​ឬ​ទ្ធិ​ យល់​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​គួរ​ បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ​ដែល​មាន​សមាជិក​គ្រប់​ភាគី​ពាក់ព័ន្ធ​ ដើម្បី​អង្កេត​តាមដាន​ដំណើរការ​ដូរ​ដី​ភូមិ​ជាមួយ​ប្រទេស​វៀតណាម​។​

​លោក​ថា​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិចារណា​ ប្រសិនបើ​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​ ដាក់​យក​សំណើ​រដាក់​ក្នុង​កិច្ចប្រជុំ​សភា​។​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​ឬ​ទ្ធិ​៖«​យើង​យល់​ថា​ កិច្ចការ​ព្រំដែន​ កិច្ចការ​ទឹកដី​ ដែន​អធិបតេយ្យភាព​ រាជរដ្ឋាភិបាល​គួរ​បង្កើត​គណៈ កម្មាធិការ​ចម្រុះ​ដែល​មាន​សមាភាព​គ្រប់​ភាគី​ចូលរួម​ ដើម្បី​ឃ្លាំមើល​ទាំងអស់​គ្នា​»​។​

​អ្នកនាំពាក្យ​ សមាជិក​សភា​នៃ​សំឡេង​ភាគតិច​ លោក​ យ៉ែ​ម​  បុញ្ញឫទ្ធិ​
​អ្នកនាំពាក្យ​ សមាជិក​សភា​នៃ​សំឡេង​ភាគតិច​ លោក​ យ៉ែ​ម​ បុញ្ញឫទ្ធិ​

​ចំណែក​អ្នក​សិក្សា​ស្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ រដ្ឋាភិបាល​គួរ​បើកចំហរ​ឲ្យ​សាធារណៈជន​បាន​ដឹក​អំពី​ការ​ដូរ​ដី​ភូមិ​ជាមួយ​ភាគី​ វៀតណាម​ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ​។​

​លោក​ថា​ នៅ​ពេល​ទទួល​បានការ​ទុកចិត្ត​ពី​ពលរដ្ឋ​ គឺ​អាច​កាត់​បន្ថយ​ភាព​តានតឹង​នយោបាយ​ ករណី​ព្រំដែន​នេះ​ដែរ​។​ លោក​បណ្ឌិត​ មាស​ នី​ ៖«​ខ្ញុំ​គិត​ថា​ បើសិន​រដ្ឋាភិបាល​នៅ​តែ​ជម្រុញ​រឿង​ហ្នឹង​បន្ត​ទៅ​ទៀត​ ធ្វើ​ដោយ​មិន​មាន​តម្លាភាព​ ខ្ញុំ​គិត​ថា​ការ​ចោទប្រកាន់​ពី​មហាជន​នៅ​តែ​មាន​អ​ញ្ចឹ​ក​ ហើយ​ដូច​ថា​ ដោះ​ដូរ​ដោះ​ដី​វា​ត្រូវ​តែ​មានការ​ពិភាក្សា​ ឬ​យន្តការ​ណាមួយ​ជាក់លាក់​ ហើយ​មាន​តម្លាភាព​ហើយ​បញ្ហា​នេះ​ ទើប​រដ្ឋាភិបាល​នឹង​គេច​ផុត​ពី​ការ​ចោទប្រកាន់​»​។​

​ដោយឡែក​ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​ លោក​បណ្ឌិត​ សុខ​ ទូច​ មាន​ប្រសាសន៍​ថា​ ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​របស់​លោក​នឹង​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ដែល​រាជរដ្ឋាភិបាល​គ្រោង​ដោះ​ដូរ​ដី​នៅ​តំបន់​មួយ​ចំនួន​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។​ លោក​បណ្ឌិត​ សុខ​ ទូច​៖«​ខ្ញុំ​នឹង​ទៅ​ដល់​នោះ​ ដោយសារ​យើង​ទៅ​មិន​បាន​ទៅ​វា​មិនកើត​ ចុះ​វា​មិន​រួច​មាន​កត្តា​៣​ ភ្លៀង​ ទឹកជំនន់​ អាកាសធាតុ​មិន​អាច​ឲ្យ​ដំណើរ​ជី​ភី​អេស​(GPS)​ ដំណើរការ​បាន​ »​។​

សកម្មភាពក្រុមការងាររបស់លោកបណ្ឌិត សុខ ទូច ចុះរុករកឃើញបង្កោលព្រំដែនកម្ពុជា វៀតណាម ។រូបភាពពីFacebo
សកម្មភាពក្រុមការងាររបស់លោកបណ្ឌិត សុខ ទូច ចុះរុករកឃើញបង្កោលព្រំដែនកម្ពុជា វៀតណាម ។រូបភាពពីFacebo

​ព្រំដែន​គោក​ប្រទេស​កម្ពុជា​ និង​វៀតណាម​ មាន​ប្រវែង​ ១២៧០​គីឡូម៉ែត្រ​។​ មក​ដល់​ការ​បោះបង្គោល​ព្រំដែន​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​ឡើយ​ ដែល​ចាប់ផ្ដើម​តាំងពី​ ឆ្នាំ​ ២០១១​ ដោយ​ត្រូវ​ដាំ​បង្គោល​ព្រំដែន​ ជាង​៣០០​បង្គោល​។​ ក្នុង​ចំណោម​នេះ​ បោះ​បាន​ ៨៣​ ភាគរយ​ហើយ​ ។​

យ៉ាងណា​ក៏​ដោយ​ ករណី​ព្រំដែន​ជាមួយ​វៀតណាម​ នាំ​ឱ្យ​មាន​ចាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ យ៉ាងតិច​២​ រូប​ដាក់​ពន្ធនាគារ​ ដោយសារ​ពួក​គាត់​ រង​បទ​ចោទ​បង្ក​អសន្តិសុខ​ ជាមួយ​ប្រទេស​ជិតខាង​ ៕​

Share

Image
Image
Image