en     km
en     km

សម្តេច​ ហ៊ុន​ សែន​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី​ ២៥​ តុលា​

Share

ភ្នំពេញ ៖ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៦​។​ កិច្ចប្រជុំ​កំពូល​លើក​ទី​ ៨​ នេះ​មាន​មេដឹកនាំ​ កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​ វៀតណាម​ និង​កិច្ចប្រជុំ​មួយទៀត​ស្ដី​ពី​យុទ្ធសាស្ត្រ​ នៃ​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ​ លើក​ទី​ ៧​ រួម​ទាំង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​តំបន់​មេគង្គ​លើ​។​

រូបសម្តេច ហ៊ុន សែន និងភរិយា អញើញទៅបរទេស។រូបចាស់ពីហ្វេសប៊ុន សម្តេច ហ៊ុន​ សែន
រូបសម្តេច ហ៊ុន សែន និងភរិយា អញើញទៅបរទេស។រូបចាស់ពីហ្វេសប៊ុន សម្តេច ហ៊ុន​ សែន

​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​កំពូល​លើក​ទី​ ៨​ លើ​ប្រធានបទ​ “​ចាប់​យក​ឱកាស​ កសាង​អនាគត​”​ ។​

ចំណែក​កិច្ចប្រជុំ​យុទ្ធសាស្ត្រ​ នៃ​កិច្ច​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​ អា​យ៉េ​យ៉ា​វ៉ា​ឌី​ -​ចៅ​ប្រា​យ៉ា​ -​មេគង្គ​ លើក​ទី​ ៧​ លើ​ប្រធានបទ​ “​ឆ្ពោះទៅ​រក​អនុ​តំបន់​មេគង្គ​ ប្រកបដោយ​ឋា​ម​ពល​ និង​វិបុលភាព​”​។​ រីឯ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​តំបន់​មេគង្គ​ លើ​ប្រធានបទ​“​ការ​ស្វែងរក​ជោគជ័យ​រួម​គ្នា​ក្នុង​តំបន់​មេគង្គ​”​។​

​កិច្ចប្រជុំ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​ ២៤​ ដល់​ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០១៦​ នៅ​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​។​

ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ក្នុង​នោះ​ក៏​រួម​មាន​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​,​ លោក​ ថោ​ង​ ថុ​ន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​,​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ព្រមទាំង​សមាជិក​ រាជរដ្ឋាភិបាល​មួយ​ចំនួន​ទៀត​៕

Share

ព័ត៌មានទាក់ទង

Image