en     km
en     km

ក្រុម​យុទ្ធនាការ​លោក​ Trump​ អះអាង​ថា​នឹង​ឈ្នះ​ឆ្នោត​

Share

ញ៉ូដាលី ៖ ​ក្រុម​យុទ្ធនាការ​ Donald​ Trump​ បាន​និយាយ​ថា​ ទោះជា​លទ្ធផល​ស្ទង់​មតិ​បង្ហាញ​ថា​ លោក​ Donald​ Trump​ មានការ​គាំទ្រ​តិច​ជាង​លោកស្រី​ Hillary​ Clinton​ ពិតមែន​ តែ​ថ្ងៃ​បោះ​ឆ្នោត​លោក​ Trump​ នឹង​ឈ្នះ​ឆ្នោត​។

អ្នកគាំទ្រលោក Donald Trump ។ រូបភាពពីBBC
អ្នកគាំទ្រលោក Donald Trump ។ រូបភាពពីBBC

​ប្រធាន​ដឹកនាំ​យុទ្ធនាការ​រក​សម្លេង​ឆ្នោត​របស់​លោក​ Donald​ Trump​ បេក្ខជន​ប្រធានាធិបតី​ គណបក្ស​សាធារណរដ្ឋ​ គឺ​ លោក​  Kellyanne​ Conway​ បាន​និយាយ​ថា​ ៖«​យើង​នៅ​ពីក្រោយ​ពិតមែន​ ព្រោះ​លោកស្រី​ Clinton​ ទទួល​បាន​អត្ថ​ផលប្រយោជន៍​ក្នុង​ការ​ស្វែងរក​សន្លឹក​ឆ្នោត​ តែ​យើង​មិន​បោះ បង់​ចោលការ​ប្រកួត​របស់​យើង​ឡើយ​ ព្រោះ​យើង​ជឿ​ថា​នឹង​ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​»​។​

​កាលពី​ថ្ងៃ​សុក្រ​ស​ប្ដា​ហ៍​មុន​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បានឱ្យ​ដឹង​ថា​ លោកស្រី​ Clinton​ បាន​នាំមុខ​លោក​ Trump​ ៤៧​ ភាគរយ​ ទល់​នឹង​ ៤៣​ ភាគរយ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​រយៈពេល​ ១៦​ ថ្ងៃ​ទៀត​នេះ​។​

ជាមួយ​និង​ការ​ស្ទង់​មតិ​ដូចនេះ​ លោក​ Donald​ Trump​ បាន​ទទួលស្គាល់​ថា​ លោក​អាច​នឹង​ចាញ់ឆ្នោត​លោកស្រី​ Clinton​។​

នៅ​សល់​តែ​ ១៦​ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ចាប់ផ្ដើម​ ដែល​ខណៈ​នេះ​ ប្រជាជន​អា​មេ​រិ​ក​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ ក៏​ចាប់ផ្ដើម​បោះ​ឆ្នោត​ជា​បណ្ដើរៗ​។​ ការ​ជ្រើសរើស​ប្រធានាធិបតី​លើក​នេះ​ គឺ​ ជំនួស​លោក​ អូ​បា​ម៉ា​ ដែល​បាន​ចាក​ចេញពី​តំណែង​ ហើយ​ប្រធានាធិបតី​ថ្មី​នឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ឆ្នាំ​២០១៧៕​ ប្រភព​:BBC

Share

Image
Image
Image