en     km
en     km

​ចោរ​សមុទ្រ​ស៊ូ​ម៉ា​លី​ ដោះ​លែង​ចំណាត់​ខ្មាំង​២៦​រូប​មាន​កម្ពុជា​ផង​ដែរ​

Share

​ក្រសួងការបរទេស​កោះ​តៃវ៉ាន់​ បានឱ្យ​ដឹង​ថា​ ក្រុម​នា​វឹក​ដែល​ត្រូវ​បាន​ចាប់​ធ្វើ​ចំណាត់​ខ្មាំង​ដោយ​ចោរ​សមុទ្រ​ប្លន់​នាវា​នៃ​ប្រទេស​ស៊ូ​ម៉ា​លី​ ហើយ​ឃុំខ្លួន​រយៈពេល​ជិត​៥​ឆ្នាំ​ ត្រូវ​បាន​ដោះ​លែង​ហើយ​។​

somaliក្រសួងការបរទេស​បាន​និយាយ​ថា​ មនុស្ស​ទាំង​អស់នោះ​ត្រូវ​បាន​ដោះ​លែង​ដោយសារ​ការ​ប្រគល់​ប្រាក់​ទៅ​អោយ​ក្រុម​ចោរ​ទាំងនោះ​ ដោយ​ម្ចាស់​នាវា​ជនជាតិ​តៃវ៉ាន់​ ។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចោរ​សមុទ្រ​ចាប់​ធ្វើ​ចំណាត់​ខ្មាំង​មាន​ ២៦​រូប​ ក្នុង​នោះ​មាន​ជនជាតិ​កម្ពុជា​៤​រូប​ ហើយ​ក្រៅពី​នេះ​ ក៏​មាន​ជនជាតិ​ចិន​ ហ្វី​លី​ពី​ន​ ឥណ្ឌូ​នេ​ស៊ី​ វៀតណាម​ និង​ជនជាតិ​តៃវ៉ាន់​ ផងដែរ ។​

​តាម​ប្រភព​ដដែល​នេះ​ ចោរ​សមុទ្រ​បាន​ដោះ​លែង​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍​ ចុង​ស​ប្ដា​ហ៍​នេះ​ ៕​

Share

Image
Image
Image