en     km
en     km

ប៉ូ​លី​ស​ឥណ្ឌា​សម្លាប់​ពួក​ម៉ៅ​និយម​យ៉ាងតិច​ណាស់​ ១៨​នាក់​ ក្នុង​ការ​វាយប្រហារ​តទល់​គ្នា​មួយ​

Share

​ញូ​ដេ​លី​ ៖​ ប៉ូ​លី​ស​ឥណ្ឌា​ នៅ​ថ្ងៃ​ចន្ទ​ទី​ ២៤​ តុលា​នេះ​ បាន​សម្លាប់​ពួក​ម៉ៅ​និយម​យ៉ាងតិច​ណាស់​ ១៨​ នាក់​ក្នុង​ការ​បាញ់ប្រហារ​តទល់​គ្នា​ជាមួយ​ពួក​ឧទ្ទាម​ម៉ៅ​នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា​។​ មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ម្នាក់​និយាយ​ថា​ ការ​ប៉ះទង្គិច​គ្នា​ដែល​បណ្តាល​ឱ្យ​មាន​សម្លាប់​នៅ​រយៈ ពេល​ចុង​ក្រោយ​នេះ​ គឺ​កើត​ចេញពី​ការ​បះបោរ​ដោយ​ពួក​ម៉ៅ​និយម​ ដែល​បាន​បង្ក​ជា​កុបកម្ម​យូរណាស់​មក​ហើយ​។​

រូបភាពពីCNA
រូបភាពពីCNA

​ប៉ូ​លី​សបាន​និយាយ​ថា​ ក្រុម​ម៉ៅ​និយម​ដែល​មាន​គ្នា​ប្រមាណ​ ៤០​នាក់​ បាន​ស្ទាក់​វាយប្រហារ​មក​លើ​ប៉ូលិស​នៅ​ជិត​ព្រំដែន​នៃ​រដ្ឋ​ អូ​ឌី​សា​(Odisha)​ និង​រដ្ឋ​ អាន​ត្រា​ ប្រា​ដែ​ស​(Andhra​ Pradesh)​ ដែល​បាន​បង្ក​ជា​ការ​ប្រយុទ្ធ​គ្នា​មួយ​។​

​ការ​បះបោរ​របស់​ពួក​ម៉ៅ​និយម​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ១៩៦០​ មក​ម្ល៉េះ​ ដែល​ការ​បះបោរ​នេះ​ កើត​ចេញពី​ការ​បំផុសគំនិត​ដោយ​មេដឹកនាំ​បដិវត្តន៍​ចិន​ គឺ​លោក​ ម៉ៅ​ សេ​ទុង​ ។​

​ពួក​ក្រុម​ឧទ្ទាម​ ដែល​ជា​ការ​រៀបចំ​ដោយ​អតីត​នាយក​រដ្ឋមន្ដ្រី​លោក​ ម៉ា​ន់​ម៉ូ​ហាន់​ ស៊ី​ន​(Manmohan​ Singh)​ គឺជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត​ដល់​សន្ដិសុខ​ផ្ទៃក្នុង​របស់​ប្រទេស​ឥណ្ឌា​។​ ពួក​ក្រុម​ឧទ្ទាម​និយាយ​ថា​ពួក​គេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​អាជ្ញាធរ​សម្រាប់​ដី​ជ្រកកោន​ ការងារ​ និង​ សិទ្ធិ​ផ្សេង​ទៀត​សម្រាប់​ក្រុម​កុលសម្ព័ន្ធ​ក្រីក្រ​មួយ​នេះ​៕​ ប្រភព​ ៖​ CNA

Share

Image Not Found
Image

ព័ត៌មានទាក់ទង