សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបង្ហាញរូបថតរបស់លោក មួយចំនួនដែលទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ចំពេលកម្ពុជាប្រារព្ធខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។
តាមរយៈហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ រូបថតដែលមានជាង១០សន្លឹករបស់លោក គឺ ចង់បង្ហាញពីអតីតកាលខ្លះៗ នៅពេលលោក ជាយុវជនក្នុងសម័យសង្គ្រាម និងសន្ដិ ភាព។
លោក បានសរសេរដូចនេះ ៖ «ពេលនេះខ្ញុំបង្ហាញរូបថតកាលពីអតីតកាលខ្លះ របស់ខ្ញុំ ពេលនៅជាយុវជននាដំណាក់កាលសង្គ្រាម និងដំណាក់កាលសន្តិភាពផង សង្គ្រាមផងជា ដំណាក់កាលវាយផងចចារផង ទំរាំឈានដល់សន្តិភាពទាំង ស្រុង»៕
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំគណប្រតិភូ រដ្ឋកម្ពុជា ទៅចរចាដើម្បីស្វែងរកសន្ដិភាព និងបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលកាលណោះ សម្ដេច ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី ។ ចំណែកភាគីខ្មែរ បីទៀត គឺ សម្ដេច ព្រះនរោត្ដមសី ហនុ តំណាងឱ្យចលនា រណសិរ្ស ហ្វ៊ុន ស៊ិនប៉ិច និងជាប្រធានរដ្ឋាភិបាលត្រីភាគី លោក សឺន សាន ជាប្រធានរណសិ មួយផងដែរ ដែលជាភាគីនៃកិច្ចចរចានេះ ហើយលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាប្រធានប្រតិភូតំណាងឱ្យកម្ពុជា ប្រជាធិបតេយ្យ៕