en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ បញ្ចេញ​រូបថត​អនុស្សាវរីយ៍​ចំ​ខួប​២៥​ឆ្នាំ​២៣​តុលា​

Share

​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​  បាន​បង្ហាញ​រូបថត​របស់​លោក​ មួយ​ចំនួន​ដែល​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ចំ​ពេល​កម្ពុជា​ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​។​

14670622_1132305170151312_4557242920597685269_nតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៦​ រូបថត​ដែល​មាន​ជាង​១០​សន្លឹក​របស់​លោក​ គឺ​ ចង់​បង្ហាញ​ពី​អតីតកាល​ខ្លះៗ​ នៅ​ពេល​លោក​ ជា​យុវជន​ក្នុង​សម័យ​សង្គ្រាម​ និង​សន្ដិ​ ភាព​។​

លោក​ បាន​សរសេរ​ដូចនេះ​ ៖​ «​ពេល​នេះ​ខ្ញុំ​បង្ហាញ​រូបថត​កាលពី​អតីតកាល​ខ្លះ​ របស់ខ្ញុំ​ ពេល​នៅ​ជា​យុវជន​នា​ដំណាក់កាល​សង្គ្រាម​ និង​ដំណាក់កាល​សន្តិភាព​ផង​ សង្គ្រាម​ផង​ជា​  ដំណាក់កាល​វាយ​ផង​ច​ចារ​ផង​ ទំ​រាំ​ឈាន​ដល់​សន្តិភាព​ទាំង​ ស្រុង​»

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​  បាន​ដឹកនាំ​គណប្រតិភូ​ រដ្ឋ​កម្ពុជា​ ទៅ​ចរចា​ដើម្បី​ស្វែងរក​សន្ដិភាព​ និង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ដែល​កាល​ណោះ​ សម្ដេច​ ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ដ្រី​ ។​ ចំណែក​ភាគី​ខ្មែរ​ បី​ទៀត​ គឺ​ សម្ដេច​ ព្រះ​នរោត្ដម​សី​ ហ​នុ​ តំណាង​ឱ្យ​ចលនា​ រណសិរ្ស​ ហ្វ៊ុ​ន​ ស៊ិ​ន​ប៉ិច​ និង​ជា​ប្រធាន​រដ្ឋាភិបាល​ត្រីភាគី​ លោក​ សឺ​ន​ សាន​ ជា​ប្រធាន​រណ​សិ​ មួយ​ផង​ដែរ​ ដែល​ជា​ភាគី​នៃ​កិច្ចចរចា​នេះ​ ហើយ​លោក​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ជា​ប្រធាន​ប្រតិភូ​តំណាង​ឱ្យ​កម្ពុជា​ ប្រជាធិបតេយ្យ​៕
14702241_1132305156817980_7581382024589847864_n 14721498_1132305140151315_5282384810052416466_n 14725748_1132305126817983_6085386722047537192_n 14642336_1132305096817986_5365688054917254584_n 14666188_1132305063484656_6472847084365061596_n 14724533_1132305053484657_3153991719448740464_n 14725731_1132305196817976_394043558326130890_n

Share

Image
Image
Image