រដ្ឋកាលីហ្វញ៉ា ៖ មន្ត្រីមានសមត្ថកិច្ចបញ្ជាក់ថា យ៉ាងតិចណាស់មនុស្ស ១៣នាក់ស្លាប់ និង ៣១នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបើកបុករថយន្តកុងទីន័រពីក្រោយពេញមួយទំហឹង ស្ថិតនៅភាគខាងត្បូងរដ្ឋកាលីហ្វញ៉ាលើផ្លូវហាយវ៉េមួយ មុនពេលទាបភ្លឺកាលពីថ្ងៃអាទិត្យទី ២៣ តុលា ។

ប្រធានប៉ូលិសលោក Jim Abele បានប្រាប់អ្នកកាសែតថា កន្លែងកើតហេតុគឺស្ថិតនៅចំងាយប្រមាណ១៦០ គីឡូម៉ែត្រ ពីភាគខាងកើតនៃទីក្រុង Los Angeles រដ្ឋ California លើផ្លូវហាយវ៉េមួយខ្សែ។
លោក Abele បន្តថា មានមនុស្ស ១៣នាក់ស្លាប់ក្នុងហេតុការណ៍នេះ ហើយលោកជឿថា មានមនុស្ស ៣១នាក់ផ្សេងទៀតរងរបួសធ្ងន់ និង ស្រាល ហើយអ្នករងរបួសធ្ងន់មួយចំនួន គឺមិនរំពឹងថាអាចរស់រានមានជីវិតនោះទេ។
លោក Abele បានឱ្យដឹងបន្ថែមទៀតថា រថយន្តក្រុងនេះត្រូវបានត្រួតពិនិត្យកាលពីខែមេសា តែមិនបានបង្ហាញសញ្ញានៃបញ្ហាបច្ចេកទេសនោះទេ។ លោកថា អ្នកនៅរស់រានមានជីវិតជាច្រើនបានរាយការណ៍ថាភាគច្រើននៃអ្នកដំណើរទាំងអស់ជាមនុស្សពេញវ័យ ហើយពួកគេបានដេកលង់ លក់ក្នុងពេលធ្វើដំណើរ៕

ប្រភព ៖ CNA