loader

លោក​ Yasay​ ៖​ លោក​ Duterte​ ប្រើ​ពាក្យ​​បំបែក​ខ្លួន​ គឺ​មាន​ន័យ​ចង់​ផ្តាច់​ពី​ផ្នត់គំនិត​ពឹងពាក់​ និង​ចាំតែ​ស្ដាប់បង្គាប់​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ?​

​ក្រុង​ម៉ានីល​ ៖​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វី​លី​ពី​ន​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២២​ តុលា​ម្សិលមិញ​ថា​ សហរដ្ឋអាមេរិក​នៅ​តែ​ជា​ "​មិត្តភក្តិ​ជិត​ស្និទ្ធ​បំផុត​"​ របស់​ហ្វី​លី​ពី​ន​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​គ្រាន់តែ​ចង់​នៅ​ឱ្យ​ឆ្ងាយ​ពី​«​ផ្នត់គំនិត​អាស្រ័យ​ពឹងពាក់​ និង​ចាំតែ​ស្ដាប់បង្គាប់​»​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ​ ហើយ​ហ្វី​លី​ពី​ន​ចង់​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ដទៃ​ផ្សេង​ទៀត​ ក្រៅពី​មហាអំណាច​អា​មេ​រិ​ក​។​

 

Perfecto Yasay រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។រូបភាពReuters
Perfecto Yasay រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។រូបភាពReuters

​ការ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​ការ​បរទេស​លោក​ Perfecto​ Yasay​ បែប​នេះ​ កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​លោក​ Rodrigo​ Duterte​ បាន​ប្រកាស​ថា​ លោក​ចង់​បំបែក​ខ្លួន​ចេញពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។​

​លោក​ Yasay​ បានឱ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា​ លោក​ Duterte​ មិន​មាន​កំហុស​អ្វី​ធំដុំ​នោះ​ទេ​  ដែល​លោក​ Duterte​ បាន​បញ្ជាក់​ពី​ការ​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ពោល​គឺ​មិន​គួរ​ចាប់អារម្មណ៍​អ្វី​ទៅ​ជា​បញ្ហា​ជាតិ​នោះ​ទេ​។​

​ទោះ​យ៉ាងណា​ លោក​ Yasay​ បាន​សរសេរ​បន្ត​ថា​ ពាក្យ​ថា​«​ការ​បំបែក​»​ដែល​លោក​ Duterte​ លើក​ឡើង​នោះ​ គឺ​ចង់​មាន​ន័យ​ថា​ «​បំបែក​ឆ្ងាយ​ពី​ផ្នត់គំនិត​ទន់ខ្សោយ​ ការ​អាស្រ័យ​ពឹងពាក់​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​យោធា​ ហើយ​ចាំតែ​ស្ដាប់បង្គាប់​អា​មេ​រិ​ក​ ពោល​គឺ​យើង​ដូច​ជា​ក្មេង​តូច​ ឬ​ដូច​ជា​ស្រមោល​ដែល​ចេះ​តែ​ដើរ​តាម​អា​មេ​រិ​ករ​ហូត​ ហើយ​ការ​លូតលាស់​ និង​ការ​រីក​ចំរើន​របស់​យើង​គឺ​អាស្រ័យ​លើ​គេ​ទាំងស្រុង​»​។​

​លោក​បន្ត​ថា​ លោក​ Duterte​ បាន​ប្រាប់​ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ន​ពីង​ និង​មេដឹកនាំ​ចិន​ផ្សេង​ទៀត​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ថា​៖​ «​ប្រសិនបើ​ពួក​គេ​មិន​មាន​ឆន្ទៈ​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​យើង​ …​ ប្រជាជន​ហ្វី​លី​ពី​ន​នឹង​គូសវាស​ជោគវាសនា​របស់​ពួក​គេ​ដោយ​ម្នាក់ឯង​»​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ រូបភាពពីAFP
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។ រូបភាពពីAFP

កាល​ថ្ងៃ​សុក្រ​ អ្នកគ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​ក្រោយ​រដ្ឋបាល​របស់​លោក​ Duterte​ មាន​ប្រញាប់ប្រញាល់​ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ជំហរ​របស់​ហ្វី​លី​ពី​ន​ ដែល​មិន​បាន​កាត់​បន្ថយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ឡើយ​។​

​មុន​ពេល​លោក​ Duterte​ ចូល​កាន់​តំណែង​ជា​ប្រ​ធានា​ធិ​តី​កាល​ចុងខែ​មិថុនា​ ប្រទេស​ចិន​គឺជា​ដៃគូ​ប្រកួតប្រជែង​ជូរ​ចត់​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​ ហើយ​ទីក្រុង​ម៉ានីល​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធមិត្ត​អាស៊ី​ និង​បាន​ពឹងពាក់​បាន​ច្រើន​បំផុត​ទៅ​លើ​ក្រុង​វ៉ា​ស៊ី​ន​តោន​។

លោក​ Duterte​ បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ដា​វៅ​បន្ទាប់​ពី​លោក​បាន​បំពេញ​ដំណើរ​ទស្សន កិច្ច​រយៈពេល​បួន​ថ្ងៃ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​ថា​៖«​វា​មិនមែន​ផ្តាច់​ទេ​។​ តើ​អ្នក​និយាយ​ថា​ការ​បំបែក​ទំនាក់ទំនង​មែន​ទេ​,​ ទេ​អ្នក​ត្រូវ​និយាយ​ថា​កាត់​បន្ថយ​ទំនាក់ទំនង​ការទូត​។​ ខ្ញុំ​មិន​អាច​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​អា​មេ​រិ​កបាន​ឡើយ​»​។​

ការ​ដែល​លោក​ Duterte​ ចង់​ងាក​ចេញពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ហើយ​ចាប់​ក្រុង​ប៉េ​កាំ​ង​វិញ​នោះ​ បាន​ធ្វើ​ឱ្យ​មានការ​មិន​ពេញចិត្ត​ពី​សំណាក់​ពលរដ្ឋ​ហ្វី​លី​ពី​ន​ក្នុង​ប្រទេស​ ស្រប​ពេល​ដែល​ មានការ​ស្ទង់​មតិ​មួយ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញ​ថា​ ប្រជាជន​ហ្វី​លី​ពី​ន​នៅ​តែ​ជឿ​ទុកចិត្ត​សហរដ្ឋអាមេរិក​ច្រើន​ជាង​ប្រទេស​ចិន​ដ​ដែរ​។​

ជា​ការ​កត់សម្គាល់​ លោក​ Duterte​ បាន​ប្រើស​ម្តី​មិន​គួរ​គប្បី​ទៅ​កាន់​មេដឹកនាំ​អា​មេ​រិ​ក​ជិត​ផុត​អាណត្តិ​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ ដោយ​ហៅ​លោក​ អូ​បា​ម៉ា​ ថា​ ជា​កូនស្រី​ពេស្យា​ ហើយ​ម្តងទៀត​ក៏​បាន​ប្រមាថ​ថា​ «​លោក​ អូ​បា​ម៉ា​ ទៅ​ចុះ​នរក​ទៅ​»​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រមាថ​លោក​ អូ​បា​ម៉ា​ នោះ​ទេ​ លោក​ Duterte​ ក៏​បាន​ព្រលយ​សម្តី​ ទៅ​កាន់​សហភាព​អឺរ៉ុប​ អង្គការសហប្រជាជាតិ​ និង​សហ​អា​មេ​រិ​កថា​ ពិតជា​ល្ងី​ល្ងឺ​ ដែល​រិះគន់​យុទ្ធនាការ​បោស សំអាត​គ្រឿងញៀន​របស់​លោក​។​

អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។
អ្នកជាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀនដែលត្រូវប៉ូលិសបាញ់សម្លាប់នៅតាមផ្លូវ។

​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​លោក​ Duterte​ ក៏​បាន​ថ្លែង​ថា​ បើ​ទោះបី​អា​មេ​រិ​ក​មិន​គាំទ្រ​យុទ្ធនាការ​របស់​លោក​ នោះ​លោក​នឹង​អាច​ឈោង​ចាប់​យក​ចិន​ និង​រុ​ស្ស៊ី​ ជា​ខ្នងបង្អែក​ដើម្បី​សម្រេច​មហិច្ឆតា​មួយ​នេះ​។​

គួរ​កត់​សម្គាល់ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​ចិន​ លោក​ Duterte​ បាន​បង្ហើរ​សម្តី​ថា​ លោក​នឹង​បំបែក​ចេញពី​អា​មេ​រិ​ក​ ហើយ​ចង់​ចងសម្ព័ន្ធភាព​ជាមួយ​ចិន​វិញ​។​ ​តែ​យ៉ាងណា​លោក​ Duterte​ ក៏​បាន​បកស្រាយ​ពាក្យ​ថា​ បំបែក​ខ្លួន​ចេញពី​អា​មេ​រិ​ក​នេះ​វិញ​ បន្ទាប់​ពី​លោក​ត្រលប់​មក​ពី​ប្រទេស​ចិន​ ដោយ​ថា​ នេះ​មិនមែន​មាន​ន័យ​ថា​ ហ្វី​លី​ពី​ន​កាត់​ផ្តាច់​សម្ព័ន្ធភាព​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​នោះ​ទេ​។​

​យ៉ាងណាមិញ​ ការ​ចេញ​មុខ​បកស្រាយ​ពាក្យ​សម្តី​របស់​លោក​ Duterte​ គឺ​បន្ទាប់​ពី​មានការ​ស្ទង់​មតិ​ចុង​ក្រោយ​របស់​វិទ្យាស្ថាន​ Social​ Weather​ Stations​ កាលពី​ខែមិថុនា​ ដែល​បាន​ស្ទង់​មតិ​លើ​មនុស្ស​ ១២០០​នាក់​ បាន​រក​ឃើញ​ថា​ មាន​ ៧៦%​ ឆ្លើយ​ថា​ ខ្លួន​មាន​ទំនុកចិត្ត​ខ្លាំង​លើ​សហ រដ្ឋអាមេរិក​ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ចិន​គឺ​មាន​តែ​ ២២%​ តែ​ប៉ុណ្ណោះ​ ដែល​ពលរដ្ឋ​ហ្វី​លី​ពី​ន​ជឿ​ទុកចិត្ត​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពពីCNA
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពពីCNA

ទំនងជា​មាន​ហេតុ​បច្ច័យ​ដូចនេះ​ហើយ​មើលទៅ​ ដែល​នាំ​ឱ្យ​លោក​ Duterte​ ប្តូរ​ឥរិយាបថ​បន្តិច​វិញ​ ដើម្បី​ឱ្យ​ប្រជាជន​ផ្តល់​ទំនុកចិត្ត​ឱ្យ​លោក​។​ ហើយ​នេះ​ក៏​ព្រោះតែ​តាម​ប្រវត្តិសាស្ត្រ​ហ្វី​លី​ពី​ន​ ពោល​គឺ​កាលពី​ឆ្នាំ​១៩៨៦​ ប្រជាពលរដ្ឋ​ហ្វី​លី​ពី​ន​បាន​ធ្វើ​បដិវត្តន៍​ពណ៌​លឿន​ ឬ​ហៅ​ថា​ បដិវត្តន៍​អំណាច​ប្រជាជន​ទម្លាក់​ប្រ​ធានា​ធិ​តី​លោក​ ហ្វេ​ឌី​ណ​ង់​ ម៉ា​កូ​ស​ ដែល​ជា​មេដឹកនាំ​បែប​ផ្តាច់​ការ​ចេះ​ពី​ដំណែង​។​

​មានការមើលឃើញថា ការ​ដឹកនាំ​របស់​លោក​ Duterte​ នា​ពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​សសៀរ​ទៅ​រក​របប​ផ្តាច់​ការ​ ដោយ​បង្ហាញ​សញ្ញាណ​ចង់​យក​ចិន​កុម្ម​យ​នី​ស​ជា​ខ្នងបង្អែក​៕​ ប្រភព​៖CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ នឹងផ្តល់រថក្រោះ Leopard 1 យ៉ាងហោចណាស់ 100 គ្រឿងឱ្យអ៊ុយក្រែន

  យោងតាម CNA ប្រទេសដាណឺម៉ាក អាល្លឺម៉ង់ ន[...]

មេដឹកនាំ​កូរ៉េ​ខាងជើង​បញ្ជា​ឱ្យ​យោធា​បង្កើន​ការ​ត្រៀម​ខ្លួន​ធ្វើ​សង្គ្រាម

  យោងតាមសារព័ត៌មាន AP មេដឹកនាំកូរ៉េខាងជើ[...]

យ៉ាងហោច 3,700 នាក់បានស្លាប់ដោយគ្រោះរញ្ជួយដីដ៏ធំនៅប្រទេសទួរគី និងស៊ីរី

  KAHRAMANMARAS, យោងតាមរ៉យទ័រ គិតត្រឹមថ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x