en     km
en     km

ប្រទេស​ហៃ​ទី​ ៖​ អ្នកទោស​ជាង​ ១៧០​នាក់​នាំ​គ្នា​ហែក​គុក​រត់​ចេញ​បាន​សម្រេច​

Share

ហៃទី ៖ ​អ្នកទោស​យ៉ាងតិច​ណាស់​ ១៧០​ នាក់​នៅ​ក្នុង​ប្រទេស​ហៃ​ទី​ បាន​រត់​ចេញពី​គុក​ក្នុង​តំបន់​ Arcahaie​ ចម្ងាយ​ប្រមាណ​ ៤៥​គីឡូ​ម៉ែ​ត​ ពី​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ Port-au-Prince​ នៅ​ថ្ងៃ​ទី​២៣​តុលា​នេះ​។​

ស្បែកជើងអ្នកទោសបានបន្សល់ទុកនៅពេលពួកគេនាំគ្នារត់ចេញពីគុក។រូបភាពBBC
ស្បែកជើងអ្នកទោសបានបន្សល់ទុកនៅពេលពួកគេនាំគ្នារត់ចេញពីគុក។រូបភាពBBC

​អ្នកទោស​ដែល​ហែក​គុក​ចេញ​ទាំងនេះ​ បាន​លួច​កាំភ្លើង​ចំនួន​ប្រាំពី​ឆ្មាំ​គុក​ម្នាក់​ ហើយ​អ្នកទោស​ម្នាក់​បាន​ស្លាប់​ ខណៈ​ដែល​គេ​កំពុង​ព្យាយាម​ផ្តាច់​ចរន្តអគ្គិសនី​ដើម្បី​បង្ក​ជា​ភាព​ចលាចល​នៅ​ក្នុង​គុក​នោះ​។​

អាជ្ញាធរ​ហៃ​ទី​ បាន​ចាប់ផ្តើម​ធ្វើការ​ប្រមាញ់​ទណ្ឌិត​ដែល​បាន​ហែក​គុក​ទាំងនោះ​មក​វិញ​ ដែល​ប្រតិបត្តិការ​នេះ​ មានការ​ជួយ​គាំទ្រ​ពី​កង​រក្សា​សន្តិ ភាព​របស់​អង្គការសហប្រជាជាតិ​ប្រចាំការ​នៅ​ក្នុង​ប្រទេស​នេះ​។​

រដ្ឋាភិបាល​ហៃ​ទី​បាន​ថ្កោលទោស​ចំពោះ​ទ​ង្វើ​នេះ​ ហើយ​ថា​ វា​ជា​ការ​រៀបចំ​ឱ្យ​មានការ​បះបោរ​ក្នុង​ពន្ធនាគារ​។​

​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក​ Camille​ Edouard​ Junior​  បាន​ប្រាប់​ទីភ្នាក់ងារ​ព័​ត៌​ Reuters​ ថា​ ៖«​ឆ្មាំ​គុក​ម្នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ហែក​គុក​នេះ​»​។​ លោក​រដ្ឋមន្ត្រី​រូប​នេះ​បន្ត​ថា​៖«​អ្នកទោស​បី​នាក់​បាន​រង​របួស​ ក្នុង​នោះ​មាន​អ្នកទោស​ម្នាក់​បាន​ស្លាប់​ ដែល​នេះ​កើត​ចេញពី​លទ្ធផល​នៃ​ទ​ង្វើ​ដែល​ពួក​គេ​ប្រព្រឹត្ត​»​។​

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា​ អ្នកទោស​នៅ​តំបន់​ Arcahaie​ នេះ​ មិន​មាន​ពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​ឡើយ​ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​អ្នកទោស​ក្នុង​ការ​បន្លំ​ខ្លួន​ធ្វើ​ជា​ប្រជាជន​ធម្មតា​។​

សេចក្តីរាយការណ៍​បន្ត​ថា​ ពន្ធនាគារ​ហៃ​ទី​កំពុង​តែ​ល្បី​ថា​ មាន​ភាព​ចង្អៀត​ហើយ​អ្នកទោស​មួយ​ចំនួន​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ដោយ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​៕​ប្រភព​ ៖BBC

Share

Image
Image
Image