en     km
en     km

រដ្ឋាភិបាល​ប្រារព្ធ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​បារី​ស​នៅ​កោះ​ពេជ្រ​ ខណៈ​CNRP​ ធ្វើ​នៅ​ទីស្នាក់ការ​

Share

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​ គឺជា​ខួប​លើក​ទី​ ២៥​ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ ២៣​ តុលា​ ឆ្នាំ​ ១៩៩១​ ដែល​នាំ​ឲ្យ​កម្ពុជា​បញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​ទស​វត្ស​ន៍​ ៧០​។​

រូបលោក កឹម សុខា នៅខាងឆ្វេង និងសម្តេច ហ៊ុន សែន នៅខាងស្តាំ។រូបភាពពីWMC
រូបលោក កឹម សុខា នៅខាងឆ្វេង និងសម្តេច ហ៊ុន សែន នៅខាងស្តាំ។រូបភាពពីWMC

​ប្រមុខ​រាជរដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រារព្ធ​ពិធី​នេះ​ នៅ​ឯ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​ សន្និបាត​កោះ​ពេជ្រ​ ដោយ​បាន​ជួប​សំណេះ​សំណាក​ជាមួយ​អាជ្ញាធរ​ មន្ត្រីរាជការ​ និង​កងកម្លាំងប្រដាប់អាវុធ​។​

​ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បាន​ប្រារព្ធ​ទិវា​រំលឹក​ខួប​២៥​ឆ្នាំ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ ២៣​ តុលា​ ឆ្នាំ​ ១៩៩១​នេះ​ នៅ​ទីស្នាក់ ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​លោក​ កឹ​ម​ សុខា​ បាន​ថ្លែងស​ន្ទ​រក​ថា​ ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​នេះ​ ហើយ​លោក​ក៏​បាន​ សំណេះ សំណាល​ជាមួយ​សកម្មជន​បក្ស​ និង​គាំទ្រ​ជា​ច្រើន​រយ​នាក់​។

កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ មាន​ប្រទេស​ចំនួន​ ១៨​ ក្នុង​នោះ​មាន​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ៥​ ប្រទេស​ផង​ដែរ​ គឺ​ អា​មេ​រិ​ក​ បារាំង​ អង់គ្លេស​  រុ​ស្ស៊ី​ និង​ចិន​ គឺជា​អ្នក​ធ្វើ​អោយ​មានការ​ឯកភាព​ជាតិខ្មែរ​ឡើង​វិញ​ ហើយ​បាន​បញ្ចប់សង្គ្រាម​ ស៊ី​វិល​ជាង​ ២​ទសវត្សរ៍​។​ បន្ថែម​លើ​នេះ​ ភាគី​ជម្លោះ​ខ្មែរ​ទាំង​ ៤​ ភាគី​បាន​វិល​មក​ប្រកួតប្រជែង​គ្នា​វិញ​ តាម​លក្ខណៈ​ការ​ដណ្ដើម​អំណាច​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​ប្រជាជន​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង