en     km
en     km

ខេត្ដ​ចំនួន ១២​ នឹង​ប្រឈម​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ចុងខែ​ តុលា​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ចេញ​សេចក្ដី​ជួន​ដំណឹង​មួយ​ដោយ​បញ្ជាក់​ថា​ មាន​ខេត្ដ​ចំនួន​ ១២​ នឹង​ប្រឈម​ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ៣១​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។​

water-h1
​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ធនធានទឹក​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​សម្ពាធ​ទាប​ គឺ​នៅ​តែ​បន្ដ​អូស​កាត់​ពីលើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ នឹង​វិ​វត្ដ​ទៅ​ជា​សម្ពាធ​ទាប​សកម្ម​ ដែល​ជម្រុញ​ឲ្យ​ប្រព័ន្ធ​សម្ពាធ​ទាប​កាន់តែ​មាន​ឥទ្ធិពល​មក​លើ​ខេត្ដ​មួយ​ចំនួននៃ​ប្រទេស​កម្ពុជា​។​

water-h2
​យោង​តាម​ការ​ព្យាករណ៍​ ស្ថានភាព​អាកាសធាតុ​ ចាប់ពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​២០១៦​ បញ្ជាក់​ថា​ ​ភ្លៀង​ នឹង​បង្កើន​ការ​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស​ ជាមួយនឹង​បរិមាណ​កើន​ឡើងជា​លំដាប់​ពិសេស​ ខេត្ដកំពង់ស្ពឺ​ ខេត្ដកណ្ដាល​ ខេត្ដកំពត​ ខេត្ដតាកែវ​ ខេត្ដស្វាយរៀង​ ខេត្ដ​កំពង់​ឆ្នាំ​ ខេត្ដ​ខេត្ដ​ត្បូងឃ្មុំ​ ខេត្ដក្រចេះ​ ខេត្ដកំពង់ចាម​ និង​ខេត្ដព្រៃវែង​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់​ក្នុង​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​ ។​ ចំណែក​ខេត្ដកោះកុង​ និង​ខេត្ដ​ព្រះ​សីហ​នុ​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​តាម​សេចក្ដី​ជួន​ដំណឹង​ដដែល​នេះ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ក៏​បាន​ អំពាវ​នា​ដល់​អាជ្ញាធរ​ដែល​​ពាក់ព័ន្ធ​ ក៏​ដូច​ជា​សាធារណជន​ទាំងអស់ត្រូវតែ​បង្កើន​ការ​យកចិត្ដទុកដាក់​ប្រុង​ប្រយ័ត្ន​ ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើត​មាន​ឡើង​ក្នុង​រយៈពេល​នៃ​ចុងខែ​តុលា​នេះ​៕

Share

ព័ត៌មានទាក់ទង

Image