en     km
en     km

អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ចាត់វិធានការ​តាម​គណៈរដ្ឋមន្ត្រី​បិទ​ច្រក​ឃា​ឃាំង​លោក ​សម រ​ង្ស៊ី​ មិន​ឱ្យ​ចូល​ស្រុក​

Share

ភ្នំពេញ៖ ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​បង្គាប់​ទៅ​បណ្ដា​ច្រក​ទ្វារ​ អាកាសយានដ្ឋាន​អន្ដរជាតិ​ទាំង​បី​ ដែល​រួម​មាន​ រាជធានី​ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ និង​ប៉ុស្ដិ៍​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​នានា​ជួយ​ទប់ស្កាត់​ កុំ​ឲ្យ​លោក​ សម​ រ​ង្ស៊ី​ វិល​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​ ។​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ

​លិខិត​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ថា​៖«​ ដើម្បី​ចូលរួម​សហការ​ និង​អនុវត្ដ​តាម​ខ្លឹមសារ​លិខិត​លេខ​ ១៥១​ រ​.​ប​.​ក​ ចុះ​ថ្ងៃ​ទី​ ១២​ ខែ​ តុលា​ ឆ្នាំ​២០១៦​ របស់​ទីស្ដីការ​គណ​ដ្ឋ​មន្ដ្រី​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​សូម​ឯកឧត្ដម​និង​លោក​ជំទាវ​ អគ្គនាយករង​ និង​លោក​ប្រធាន​នាយកដ្ឋាន​ ទាំងអស់​យកចិត្ដទុកដាក់​ក្រើនរំលឹក​ ពង្រឹង​ការ​ត្រួតពិនិត្យ​ នៅ​តាម​បណ្ដា​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្ដរជាតិ​ទាំង​បី​រួម​មាន​ រាជធានី​ភ្នំពេញ​ សៀមរាប​ និង​ក្រុងព្រះសីហនុ​ ក៏​ដូច​ជា​ប៉ុស្ដិ៍​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​នានា​ ។​ ត្រូវ​រាយការណ៍​ជា​បន្ទាន់​ក្នុង​ករណី​ដែល​បុគ្គល​ សម​ រ​ង្ស៊ី​ បាន​ចាកចេញ​ផុត​ពី​យន្ដហោះ​ នៃ​ប៉ុស្ដិ៍​ច្រក​ទ្វារ​អាកាសយានដ្ឋាន​ទាំង​បី​ ឬ​តាម​បណ្ដា​ប៉ុស្ដិ៍​ច្រក​ទា្វរ​ព្រំដែន​អន្ដរជាតិ​នានា​ ព្រមទាំង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ចូល​មក​ក្នុង​កម្ពុជា​បាន​ »​។​

​បន្ថែម​ពី​នេះ​លិខិត​នេះ​ក៏​បាន​ស្នើ​ឲ្យ​មន្ដ្រី​អាជ្ញាធរ​ទាំងអស់​ចាត់វិធានការ​ផ្សេងៗ​ ទៅ​តាម​ការ​ចាំបាច់​ដោយ​អនុវត្ដ​ឲ្យ​បាន​ម៉ត់ចត់​ និង​ទទួល​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ស្រប​ទៅ​តាម​ខ្លឹមសារ​លិខិត​របស់​ទីស្ដីការគណរដ្ឋមន្ដ្រី​ ។​

​លិខិត​របស់​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៨​ តុលា​ ហើយ​ចុះហត្ថលេខា​ដោយ​ នាយ​ឧត្តមសេនីយ៍​សុខ​ ផល​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅ​រិ៍​ទី​២២​ តុលា​នេះ​។​

​សូម​ជម្រាប​ថា​វិធានការ​របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ធ្វើ​បន្ទាប់​ពី​ គណៈរដ្ឋមន្ដ្រី​បាន​ប្រាប់​ទៅ​  លោក​ សុខ​ ផល​ ឱ្យ​ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​គ្រប់​មធ្យោបាយ​ទាំងអស់​ គឺ​ ធ្វើ​យ៉ាងណា​កុំអោយ​លោក​សម​ រ​ង្ស៊ី​  ជាន់​ដី​កម្ពុជា​ ដាច់ខាត​។​ សេចក្ដី​ប្រកាស​នេះ​ បាន​ដាក់ចុះ​នូវ​លក្ខខណ្ឌ​ ៤​ ចំនុច​មាន​ដូច​តទៅ​៖

១.​គ្រប់​ក្រុមហ៊ុន​អាកាស​ចរ​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​ហោះហើរ​មក​កម្ពុជា​ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​សមរ​ង្ស៊ី​ ឡើង​យន្ដហោះ​មក​កម្ពុជា​ទេ​ ហើយ​ត្រូវ​ផ្ដល់​របាយការណ៍​ជា​ទៀងទាត់​ អំពី​ការ​ទិញ​សំបុត្រ​យន្ដហោះ​មក​កម្ពុជា​ ។​
២.​ក្នុង​ករណី​ដែល​លោក​ សម​ រ​ង្ស៊ី​ ធ្វើ​ដំណើរ​មក​កម្ពុជា​ យន្ដហោះ​នោះ​នឹង​ត្រូវ​បង្វែង​ វិល​ត្រឡប់​ទៅ​កាន់​អាកាស​យាន្ដ​ដ្ឋា​ន​ដើម​វិញ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ចុះ​ចត​នៅ​កម្ពុជា​ឡើយ​។​
៣.​ក្នុង​ករណី​យន្ដហោះ​ដឹក​លោក​ សម​ រ​ង្ស៊ី​  ចុះ​ចត​នៅ​អាកាស​យាន្ដ​ណាមួយ​នៅ​កម្ពុជា​ និង​មិន​ត្រូវ​ឲ្យ​ភ្ញៀវ​ចាក​ចេញពី​យន្ដហោះ​ឡើយ​ ដោយ​ត្រូវ​បញ្ជា​អោយ​ត្រឡប់​ទៅ​អាកាស​យាន្ដ​ដា្ឋ​ន​ដើម​វិញ​។​
៤.​ក្នុង​ករណី​ដែល​បុគ្គល​នេះ​បាន​ចាកចេញ​ផុត​ពី​យន្ដហោះ​ នគរបាល​អន្ដោប្រវេសន៍​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ដើម្បី​កុំអោយ​បុគ្គល​សម​ រ​ង្ស៊ី​ ចូល​ក្នុង​ប្រទេស​កម្ពុជា​ ។​
​សេចក្ដីសម្រេច​របស់​គណៈរដ្ឋមន្ដ្រី​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​ប្រកាស​ ពី​ក្រៅប្រទេស​មក​ថា​ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ នៅ​ពេល​ឆាប់ៗ​នេះ​ គឺ​ដើម្បី​ដើរ​ចូល​គុក​ជំនួស​សកម្មជន​របស់​លោក​ ៕

Share

ព័ត៌មានទាក់ទង

Image