loader

ចិន​ជំទាស់​នឹង​សកម្មភាព​នាវា​ល្បាត​របស់​អា​មេ​រិ​កដោយ​ចោទ​ថា​ ជា​ទ​ង្វើ​ខុសច្បាប់​ និង​ជា​ការ​បង្ករឿង​

ក្រុង​ប៉េ​កាំ​ ៖​ ក្រសួងការពារជាតិ​ចិន​និយាយ​ថា​ សកម្មភាព​នាវាចម្បាំង​សហរដ្ឋអាមេរិក​ដែល​បាន​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​២១​ តុលា​ ថា​ ជា​ទ​ង្វើ​ខុសច្បាប់​ និង​ ជា​ការ​បង្កហេតុ​ឈ្លោះ​ ហើយ​ចិន​ថា​ ខ្លួន​នឹង​តវ៉ា​ជាមួយនឹង​សហរដ្ឋអាមេរិក​។​

នាវាចម្បាំងរបស់អាមេរិកកំពុងល្បាតនៅសមុទ្រចិនខាងត្បូង។រូបភាពពីCNA
នាវាចម្បាំងរបស់អាមេរិកកំពុងល្បាតនៅសមុទ្រចិនខាងត្បូង។រូបភាពពីCNA

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​ក្រសួង​ការពារ​ចិន​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​បានឱ្យ​ដឹង​ថា​ នាវាចម្បាំង​របស់​ចិន​ពីរ​គ្រឿង​ បាន​ព្រ មាន​ទៅ​កាន់​នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក​ឱ្យ​ចាក​ចេញពី​ដែនសមុទ្រ​ចិន​ខាងត្បូង​ ដែល​សហរដ្ឋអាមេរិក​កំពុង​ល្បាត​នៅ​ទីនោះ​។​ ក្នុង​សេចក្តី ថ្លែងការណ៍​ដដែល​បន្ថែម​ថា​ យោធា​របស់​ប្រទេស​ចិន​នឹង​បង្កើន​ការ​យាមល្បាត​ក្នុង​ដែនសមុទ្រ​តាម​តម្រូវការ​របស់​ខ្លួន​ត្រូវការ​។​

​សូម​ជម្រាប​ជូន​ថា​ នាវាចម្បាំង​របស់​សហរដ្ឋអាមេរិក​បាន​ធ្វើ​សេរីភាព​នាវាចរណ៍​របស់​ខ្លួន​ នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​កាលពី​ម្សិលមិញ​ ដែល​ដែនសមុទ្រ​នេះ​មានការ​ឈ្លោះ​ដណ្តើម​គ្នា​ពី​បណ្តាល​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន​។​ ហើយ​សកម្មភាព​នាវាចរណ៍​នេះ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ហ្វី​លី​ពី​ន​ដែល​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន​ក្នុង​ករណី​សមុទ្រ​ចិន​ខាងត្បូង​នេះ​ ហាក់​បាន​ត្រូវ​រូ​វ​គ្នា​វិញ​ជាមួយ​ចិន​ដោយ​ចង់​កែប្រែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​ ដែល​បាន​កាត់សេចក្តី​ឱ្យ​ចិន​ចាញ់ក្តី​ក្នុង​ករណី​នេះ​៕ប្រភពពីCNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x