en     km
en     km

អា​មេ​រិ​ក​ចល័ត​នាវាចម្បាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ខណៈ​ហ្វី​លី​ពី​ន ​និង​ ចិន​កំពុង​ត្រូវ​រូ​វ​គ្នា​

Share

​វ៉ា​ស៊ី​ន​តោន​ ៖​ នាវាចម្បាំង​កងទ័ពជើងទឹក​របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើ​នាវាចរណ៍​ដោយ​សេរីភាព​ក្នុង​ប្រតិបត្ដិការ​របស់​ខ្លួន​ នៅ​សមុទ្រ​ចិន​ខាង ត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​ ២១​ តុលា​ ពោល​គឺ​នៅ​ជិត​កោះ​ជម្លោះ​ដែល​ទាមទារ​ដោយ​ប្រទេស​ចិន​ និង​ បណ្តា​ប្រទេស​អាស៊ី​ចំនួន​ពីរ​ផ្សេង​ទៀត​។​ នេះ​បើ​យោង​តាម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​ប្រាប់​ ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​។​

នាវាពិឃាត USS Decatur របស់អាមេរិក កំពុងធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។រូភាពពី Reuters
នាវាពិឃាត USS Decatur របស់អាមេរិក កំពុងធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។រូភាពពី Reuters

​មន្ត្រី​សហរដ្ឋអាមេរិក​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា​ នាវា​ពិឃាត​ប​លើ​ផ្លូវ​របស់​អា​មេ​រិ​ក​ឈ្មោះ​ថា​ USS​ Decatur​ បាន​ធ្វើ​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ទាមទារ​ដែនសមុទ្រ​នៅ​ក្បែរ​កោះ​ប៉ា​រ៉ា​សែ​ល​ កោះ​ Woody​ និង​កោះ​Triton​ ដែល​ក្នុង​នោះ​រួម​មាន​ ប្រទេស​ចិន​ កោះ​តៃវ៉ាន់​និង​វៀតណាម​ ។​

​យ៉ាងណាមិញ​មន្ទីរ​បញ្ច​កោណ​បាន​បដិសេធ​ធ្វើការ​អត្ថាធិប្បាយ​លើ​សកម្មភាព​នាវាចរណ៍​របស់​អា​មេ​រិ​ក​នេះ​។​

​សកម្មភាព​នាវាចរណ៍​របស់​អា​មេ​រិ​ក​នេះ​ ក៏​បង្ក​ជា​បញ្ហា​ប្រឈម​លើក​ទី​បួន​ផង​ដែរ​ ដែល​សហរដ្ឋអាមេរិក​បាន​សម្រេច​ប្រតិកម្ម​តប​ជាមួយ​ការ​ទាម ទារ​របស់​ចិន​ ដែល​ចង់បាន​ដែនសមុទ្រ​ចិន​ខាងត្បូង​កាលពី​ឆ្នាំ​មុន​ និង​ជា​លើក​ដំបូង​ចាប់តាំងពី​ខែឧសភា​មក​។​

​ប្រទេស​ចិន​ដែល​ជា​គូប្រជែង​យុទ្ធសាស្ត្រ​ និង​ភូមិសាស្ត្រ​សំខាន់​ជាមួយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ នៅ​ក្នុង​តំបន់​អាស៊ី​។​ ចិន​ធ្លាប់​បាន​អះអាង​ថា​ ស្ទើរតែ​ផ្នែក​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​របស់​ចិន​ ហើយ​ចំណូល​ប្រមាណ​ ៥​ ពាន់​ពាន់​លាន​ដុល្លារ​ ដែល​បាន​តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ជា​រៀង​រាល់​ឆ្នាំ​នោះ​ ក៏​ត្រូវ​បាន​ចិន​ទាមទារ​យក​ដែរ​។​ យ៉ាងណាមិញ​ អា​មេ​រិ​កបាន​រិះគន់​ការ​ស្ថាបនា​មូលដ្ឋាន​ និង​សម្ភារៈ​បរិក្ខារ​យោធា​ ដែល​ចិន​បាន​សាងសង់​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​អា​មេ​រិ​ក​ក៏​បង្ហាញ​ក្តី​បារម្ភ​ដែល​ថា​ ចិន​អាច​ប្រើ​មូលដ្ឋាន​យោធា​ក្នុង​ដែន​កោះ​នោះ​ ដើម្បី​បង្ក​ភាព​ចលាចល​ក្នុង​តំបន់​។​

សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters
សមុទ្រ​ចិន​ខាងត្បូង​។ រូបភាព៖ Reuters

​យោង​តាម​មន្ត្រី​សហរដ្ឋអាមេរិក​និយាយ​ថា​ ប្រទេស​ចិន​បាន​សង់​ផ្លូវ​មួយ​ខ្សែ​នៅ​លើ​កោះ​ woody​ និង​បាន​បង្ហាញ​វត្តមាន​កងកម្លាំង​យោធា​ចិន​ជា​ទ្រង់ទ្រាយ​ធំ​បំផុត​ នៅ​លើ​ប្រជុំ​កោះ​ Paracels​ ព្រមទាំង​បាន​ដាក់​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស​នៅ​ទីនោះ​ផង​ដែរ​។​

សហរដ្ឋអាមេរិក​បាន​ប្រតិបត្ដិការ​នាវាចរណ៍​ទាំង​បី​លើក​ចុង​ក្រោយ​ដោយ​សេរីភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ចុងឆ្នាំ​នេះ​។​ នាវាចម្បាំង​សហរដ្ឋ អាមេរិក​បាន​បើក​ឆ្ងាយ​ពី​កោះ​ដែល​ទាមទារ​ដោយ​ចិន​នោះ​ចម្ងាយ​ ១២​ ម៉ា​យ​។​ យ៉ាងណាមិញ​ ចិន​ខឹង​ខ្លាំង​ណាស់​ទៅ​នឹង​សកម្មភាព​នេះ​ ហើយ​ចិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ កំពុង​បង្ក​ឱ្យ​មាន​បញ្ហា​នៅ​ទីនោះ​។​

ប្រតិបត្ដិការ​ថ្មី​បំផុត​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នេះ​ គឺ​បន្ទាប់​ពី​មានការ​បង្កហេតុ​ជា​បន្តបន្ទាប់​ពី​ប្រធានាធិបតី​ហ្វី​លី​ពី​ន​ដែល​បាន​ប្រកាស​ថា​ នឹង​បំបែក​ខ្លួន​ចេញ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ និង​ងាក​ចាប់​យក​ចិន​ជា​ខ្នងបង្អែក​វិញ​។​

យ៉ាងណា​ប្រទេស​ហ្វី​លី​ពី​ន​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​សហរដ្ឋអាមេរិក​ និង​ជា​គូប្រជែង​ទឹកដី​ជាមួយ​ក្រុង​ប៉េ​កាំ​ង​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

យ៉ាងណាសហរដ្ឋអាមេរិកដែលជាមនុស្សតាមដានសកម្មភាព​នៅក្នុងសមុទ្រចិនខាងត្បូង បាននិយាយថា សកម្មភាពនាវាកងទ័ពជើងទឹក​ថ្មី​បំផុត​ដែល​មិន​មាន​កំណត់ពេល​នេះ​ ធ្វើ​ឡើង​គឺមិនមែនឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់​លោក​ Duterte​ នៅក្នុង​ប្រទេស​ចិន​ក្នុង​ស​ប្តា​ហ៍​នេះឡើយ ហើយថា សកម្មភាពល្បាតនេះគឺបានគ្រោងទុកជាយូរណាមកហើយ​៕ប្រភព ៖ CNA

Share

ព័ត៌មានទាក់ទង

Image