en     km
en     km

សម្ភារៈ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ ឃុំ​ព្រៃ​ល្វា​ ខេត្តតាកែវ​ត្រូវ​ចោរ​ចូល​លួច​ខ្ទេច​

Share

តាកែវ៖ សម្ភារៈ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ត្រូវ​បាន​ចោរលួច​ អស់​ជា​ច្រើន​ កាលពី​យប់​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៦​។​ នេះ​បើ​តាម​ប្រសាសន៍​លោក​ គង់​  សំ​អូន​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

លោក​បន្ត​ថា​ពេល​នេះ​ស្នងការ​ កំពុង​តាមដាន​និង​កំណត់​មុខសញ្ញា​ ជនសង្ស័យ​ដើម្បី​ឈាន​ដល់​ការ​ចាប់ខ្លួន​។​ ទោះជា​យ៉ា​ណា​ពេល​នេះ​លោក​ មិន​ទាន់​មុខសញ្ញា​បាន​នៅឡើយ​នោះ​ទេ​។

ស្តាប់សំឡេង៖

 

​ជុំវិញ​បញ្ហា​នេះ​ លោក​ ថំ​ បណ្តូល​ អនុប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង់​ទិន្នន័យ​អ្នកបោះឆ្នោត​ និង​ បញ្ជី​បោះ​ឆ្នោត​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​ មាន​ប្រសាសន៍​ថា​ កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ ចោរ​មិន​លួច​យក​ទៅ​ទេ​ ព្រោះ​ប្រធាន​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ លោក​យក​កុំព្យូទ័រ​ ទៅ​សាក​ថ្ម​នៅផ្ទះ​។​

​ចំណែក​សម្ភារៈ​ដែល​បាត់បង់​មាន​ឌុ​យ​សាក​ថ្ម​កុំព្យូទ័រ​១,​ ម៉ូ​ឌឹ​ម​ (​អ៊ិ​ន​ធើ​ណេ​ត​)១​  កាមេរ៉ា​១​ Mouse​ កុំព្យូទ័រ​១​  ផ្លាស់​១​  ទ្រនាប់​Mouse​ ១​ និង​ ខ្សែ​ Network​ ១​ឈុត​។​ ម៉ូនីទ័រ​កុំព្យូទ័រ​១​ ម៉ាស៊ីន​ស្កែ​ន​ក្រយៅ​ដៃ​១​  អា​គុយ​ផ្ទុក​ថាមពល​១​។​

​លោក​បញ្ជាក់​ថា​ទិន្នន័យ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មិន​បាត់​ទេ​ហើយ​ការ​រិ​យា​ល័យ​ នោះ​នៅ​តែ​បន្ត​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ព្រោះ​នៅ​ក្នុង​ខេត្ត​មាន​សម្ភារៈ​បម្រុង​។​

ស្តាប់សំឡេង៖

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ផ្តើម​ពី​ ថ្ងៃ​ទី​០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​វិច្ឆិកា​ ដោយ​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ និង​ផ្ដិត​ស្នាម​មេដៃ​ ៕​

Share

ព័ត៌មានទាក់ទង

Image