en     km
en     km

សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ CNRP​ រៀ​ចំ​ ២៣​តុលា​នៅ​ទីលាន​ប្រជាធិបតេយ្យ​

Share

ភ្នំពេញ៖ ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ​ ចុះ​នៅ​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៦​នេះ​  បានឱ្យ​ដឹង​ថា​ សំណើ​ របស់​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​សុំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៥​ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៦​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​បដិសេធ​ មិន​អោយធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​

Phnom-Penh-CityHall-text​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ខួប​លើក​ទី​២៥​ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឱ្យ​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ អាច​បាន​ត្រឹម​ធ្វើ​ខួប​លើក​ទី​២៥​ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ នៅ​ទីស្នាក់ការ​គណបក្ស​ ឬ​ទីតាំង​ឯកជន​សមរម្យ​ណាមួយ​។​

​សាលា​រាជធានី​ភ្នំពេញ​ យល់​ឃើញ​ថា​ ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ត្រូវ​បាន​សភាធម្មនុញ្ញ​រៀបចំ​ជា​ធាតុ​ផ្សំ​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ចាប់តាំងពី​ឆ្នាំ​១៩៩៣​រហូត​ដល់​បច្ចុប្បន្ន​នេះ​។​

​សាលា​រាជធានី​ភ្នំពេញ​ ពន្យល់​ថា​ការ​ប្រមូលផ្ដុំ​ជួបជុំ​ ដើម្បី​សម្ដែង​មតិ​ របស់​ប្រជាពលរដ្ឋ​សម្រាប់​ខួប​លើក​ទី​២៥​ នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ គឺជា​ប្រធានបទ​មិន​សម​ស្រប​ទៀត​ទេ​។​ ដូចនេះ​ការ​ស្នើ​សុំ​របស់​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​ប្រារព្ធ​ធ្វើ​ នៅ​ទីស្នាក់ការ​គណបក្ស​ របស់​ខ្លួន​ឬ​ទីតាំង​ឯកជន​សម​ស្រប​ណាមួយ​វិញ​។​

​តែ​យ៉ាងណា​ក៏​ដោយ​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​សុក​ទី​២១​ តុលា​នេះ​ថា​ គណបក្ស​នឹង​រៀបចំ​ពិធី​រម្លឹក​ខួប​២៣​តុលា​ តាម​ការ​គ្រោងទុក​ ហើយ​ចំនួន​អ្នកចូលរួម​អាច​មាន​រហូត​ទៅ​ដល់​រាប់​ពាន់​នាក់​ផង​ដែរ​។​

​ចំណែកឯ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​ថា​ ទោះបី​អស់​រយៈពេល​២៥​ឆ្នាំ​កន្លង​ទៅ​នេះ​ គឺ​មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​ នូវ​ស្មារតី​ខាងលើ​នេះ​ក៏​ដោយ​ ក៏​លោក​នៅ​តែ​មាន​ជំនឿ​ថា​ ខ្មែរ​នៅ​តែ​អាច​ រួម​គ្នា​បន្ដ​ដោះស្រាយ​បញ្ហា​ ដែល​នៅ​សេសសល់​ និង​រួម​គ្នា​ ពង្រឹង​ និង​ពង្រីក​នូវ​ចំណុច​សំខាន់ៗ​ខាងលើ​នេះ​ឲ្យ​សម្រេច​បានជា​មិន​ខាន​៕

 

Share

Image
Image
Image