ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថាលោកប្រធានាធិបតីរបស់ប្រទេសនេះគឺលោក Jacob Zuma បានសម្រេចឱ្យប្រទេសលោកចាកចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ការប្រកាសរបស់ប្រទេសអាហ្វ្រិកខាងត្បូងធ្វើឡើង បន្ទាប់ពីលោក Jacob Zuma បានទៅធ្វើទស្សនកិច្ច នៅប្រទេស កេនយ៉ា ហើយបានជួបជាមួយ សមភាគី Uhuru Kenyatta ដែលត្រូវបានតុលាការ ICC ចោទប្រកាន់ពីបទ ប្រឆាំងមនុស្សជាតិ។
តាមប្រភពដដែលនេះ លិខិតរបស់ប្រទេសអាហ្វ្រិកខាងត្បូង សុំដកខ្លួនពី ICC ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស របស់ប្រទេសនេះហើយមូលហេតុដោយចោទ ថា ជាស្ថាប័នយុត្តិធម៌មួយ លំអៀង ហើយ មានចរឹកប្រឆាំងតែមេដឹកនាំនៃបណ្ដាប្រទេសអាហ្រិ្វក។
តែទោះជាយ៉ាងណា មុនប្រទេសអាហ្វ្រិកមួយនេះដកខ្លួនពីICC គឺ អតីតប្រធានាធិបតី Omar al-Bashir ត្រូវបានតុលាការនេះចេញដីការចាប់ខ្លួនពី បទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាម។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានសម្ដែងការសោកស្ដាយ ប៉ុន្តែ បានទទូចឱ្យគោរពកាតព្វកិច្ចអន្តរជាតិ៕ ប្រភព BBC