en     km
en     km

វិភាគ​៖​ ស្ដេច​ថៃ​ ចូល​ទិវង្គត​ បើ​ថៃ​បែកបាក់​គ្នា​ ក៏​ជាតិ​សាសន៍​នេះ​មិន​ធ្វើ​ឱ្យ​ខាតបង់​ជាតិ​គេ (មានសំឡេង)​

Share

កាលពីសម័យ​សង្គ្រាមត្រជាក់​ ឱ្យ​តែ​មេដឹកនាំ​កំពូល​ប្រទេស​ណាមួយ​ បាត់បង់​ជីវិត​ គឺ​ប្រទេស​នោះ​តែងតែ​ បែកបាក់​ការ​សាមគ្គី​ជាតិ​ ហើយ​ចាប់​យក​មនោគមន៍វិជ្ជា​ ពី​ប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​ខ្លួន​។

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត

មេដឹកនាំ​ខ្លះ​ពេល​ស្លាប់​បាត់បង់​ជិ​វិត​បាន​ផ្ដាំផ្ញើ​ មេដឹកនាំ​ក្រោយ​ត្រូវ​ពង្រីក​ឱ្យ​បាន​ទូលំទូលាយ​ឥទ្ធិពល​របស់​ខ្លួន​ចូល​ប្រទេស​ជិតខាង​ ហើយ​ ឥទ្ធិពល​នោះ​ស្ដែង​ឃើញ​តាម​រយៈ​មនោគមន៍វិជ្ជា​ ឬ​ ការ​គាបសង្កត់​ឈ្លានពាន​ព្រំដែន​ លើ​ប្រទេស​ជាប់​ខ្លួន​។​ តែ​ផ្ទុយ​ទៅ​វិញ​ប្រទេស​ខ្លះ​មេដឹកនាំ​ជំនាន់​ក្រោយ​កាន់តែ​សាមគ្គី​គ្នា​រឹង​មាំ​ថែម​ទៀត​ ដោយ​ពួក​គាត់​សន្យា​ដើរ​តាម​គំរូ​ ឬ​បណ្ដាំ​មេដឹកនាំ​មុន​ ឬ​មេដឹកនាំ​ដែល​ទទួលមរណភាព​ទៅ​នោះ​។​ ចំណែក​ប្រទេស​ខ្លះ​ពេល​បាត់​មេដឹកនាំ​ជើង​ចាស់​ គឺ​កាន់តែ​បែកបាក់​គ្នា​ជ្រៅ​ទៅៗ​រហូត​ប្រទេស​ជិតខាង​មើលងាយ​ ឈ្លានពាន​ទៀត​ផង​។​

​ជុំវិញ​ មរណភាព​ព្រះមហាក្សត្រ​ថៃ​ ភូមិ​ប៊ុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ដ៏​មាន​ឥទ្ធិពល​ កាលពី​ថ្ងៃ​ទី​១៣​តុលា​ វិទ្យុ​ស្ត្រី​បាន​ សុំ​ការ​យល់​ឃើញ​ ពី​អ្នកវិភាគ​ និង​អ្នកនយោបាយ​ខ្មែរ​ពី​គណបក្ស​ធំ​២​ ដែល​ពួក​គាត់​មាន​ទស្សនៈ​ផ្សេងៗ​គ្នាៗ​ អំពី​អនាគត​នយោបាយ​ថៃ​ និង​ទំនាក់ទំនង​នៅ​អាស៊ី​អា​គ្នេ​យ៌​។កញ្ញា ជុំជោគ ជាតា ជូនការវិភាគ ដូចតទៅ៖

 

​ថៃ​គឺជា​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៌​។​ ប្រទេស​ជាប់​កម្ពុ​ជាមួយ​នេះ​ មាន​ស្ដេច​សោយរាជ្យ​ បាន​យូរ​ជាងគេ​ គឺ​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​។​ ព្រះ​អង្គ​ឡើង​គ្រោង​រាជ្យ​រហូត​បាន​៧០​ឆ្នាំ​ គឺ​តាំងពី​ឆ្នាំ​ ១៩៤៦​មក​ម្លេះ​។​ តែ​ជា​អកុសល​ ស្ដេច​ដ៏​មាន​ឥ​ទិ្ធ​ពល​នេះ​ បាន​យាង​ចូល​ទិវង្គត​ កាលពី​ថ្ងៃ​ទី​១៣​ តុលា​។​

​រយៈពេល​៧០​ឆ្នាំ​ រាជាណាចក្រ​នេះ​បាន​ជួប​ប្រទះ​ រដ្ឋប្រហារ​យោធា​ ១៩​លើក​មក​ហើយ​។​ តែ​យ៉ាងនេះ​ក្ដី​ ព្រះមហាក្សត្រ​អង្គ​នេះ​បាន​គ្រប់គ្រង​ស្ថានការណ៍​ បាន​យ៉ាង​រឹង​មាំ​ គឺ​មិន​ឱ្យ​មានការ​ដោះ​ដូរ​អំណាច​ រដ្ឋ​ ឬ​របប​នៃ​ការ​ដឹកនាំ​បាន​ឡើយ​។ ​អស់ពី​ស្ដេច​ ដ៏​ជាទី​គោរព​របស់​អ្នកនយោបាយ​ថៃ​នេះ​ទៅ​ ថា​តើ​រាជាណាចក្រ​នេះ​អាច​នឹង​មានការ​ប្រែប្រួល​ការ​ដឹកនាំ​អ្វី​ បើ​រាជទាយាទ​ ក្រោយ​គឺ​ព្រះ​អង្គ​ម្ចាស​ វិ​ជ្ជ​រា​លុក​ន​ មិនសូវ​ មាន​អំណាច​និង​ប្រជាប្រិយភាព​ពី​រាស្ត្រ​ថៃ​ច្រើន​ឡើយ​។​

​តើ​ការ​ចូល​ទិវង្គត​ ស្ដេច​ថៃ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ អាច​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​ទេ​ នយោបាយ​នៃ​របប​ដឹកនាំ​ប្រទេស​ថៃ​ ហើយ​អាច​ជះ​ឥទ្ធិពល​ អ្វី​ដល់​ចំណងទាក់ទង​ជាមួយ​កម្ពុជា​ និង​ ភូមិសាស្ត្រ​ នយោបាយ​អាស៊ី​អា​គ្នេ​យ៌​ ?​

​អ្នកវិភាគ​នៅ​កម្ពុជា​ម្នាក់​គឺ​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ដែល​សិក្សា​ពី​គោលនយោបាយ​ ការ​បរទេស​បាន​ផ្ដល់​ទស្សនៈ​វិភាគ​របស់​លោក​ថា​ មរណភាព​ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ពិតជា​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ យ៉ាង​ពិតប្រាកដ​ចំពោះ​អ្នកនយោបាយ​ក្នុង​តំបន់​។​ លោក​ថា​ ការ​ចាប់អារម្មណ៍​មួយ​ដ៏​សំខាន់​គឺ​ការ​ជ្រើសរើស​រាជទាយាទ​ មក​ស្នងរាជ្យ​បន្ត​។

លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយ ការបរទេស
លោក ឡុង គឹមឃន អ្នកសិក្សាពីគោលនយោបាយ ការបរទេស

លោក​បាន​ពន្យល់​ដូចនេះ​ថា​៖«​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​គិត​ថា​ យើង​ពិបាក​និយាយ​បន្តិច​ ពីព្រោះ​ពិធី​បុណ្យសព​របស់​ស្ដេច​ថៃ​ កំពុង​ចាប់​ប្រារព្ធ​ធ្វើ​ ហើយ​សួរ​ថា​ តើ​ប៉ះពាល់​ ឬ​ មិន​ប៉ះពាល់​ តែ​ពិធី​ស្នងរាជ្យ​គឺ​ចាប់ផ្ដើម​ ហើយ​ថា​ អ្នក​ណា​នឹង​ឡើង​កាន់​អំណាច​ជា​ស្ដេច​ថៃ​ជំនួស​ មហាក្សត្រ​ពេល​បច្ចុប្បន្ន​ដែល​ចូល​ទិវង្គត​ ពីព្រោះ​ មានរឿង​មួយ​បើ​យើង​ពិនិត្យ​មើលទៅ​រដ្ឋធម្មនុញ្ញ​ថៃ​ កាលពី​ឆ្នាំ​២០០៧​ គេ​បាន​បញ្ជាក់​ច្បាស់​ ដែល​ត្រូវ​គោរព​ទៅ​ តាម​រាជវង្ស​ថៃ​ ដែល​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៩២៤​ ស្ដី​ពី​ ការ​ស្នង​តំណែង​ គឺ​ ហាក់ដូចជា​ ចង្អុលបង្ហាញ​ច្បាស់​ហើយ​ កាលពី​៤០​ឆ្នាំ​មុន​ គឺ​ Vajiralongkorn​  ដែល​ជា​បុត្រារបស់​ស្ដេច​ភូមិ​បុល​ នឹង​ត្រូវ​ឡើង​ជំនួស​ ជា​រាជ​ទាយាទ​។​ ប៉ុន្ដែ​បញ្ហា​នៅ​ត្រង់​ថា​ តើ​សភា​ថៃ​ហ្នឹង​គាំទ្រ​ទេ​ ហើយ​គណៈរដ្ឋមន្ដ្រី​ របស់​រដ្ឋាភិបាលយោធា​ របស់​ប្រា​យុទ្ធ​ ចាន់​ អូ​ចា​ ដែល​ធ្វើ​រដ្ឋប្រហារ​រដ្ឋាភិបាល​ស្របច្បាប់​តើ​គាត់​គាំទ្រ​ ឬ​ក៏​យល់ព្រម​ក៏​អត់​ ​»​ ។​

​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​នេះ​ មាន​ប៉ូ​ល​នយោបាយ​តែ​ពីរ​ ប៉ុណ្ណោះ​ គឺ​ប៉ូ​ល​ក្រហម​គាំទ្រ​និយម​ទៅ​រក​គណបក្ស​ របស់​អតីត​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ និង​ លោក​ថា​ក់​ស៊ី​ន​ និង​ក្រុម​លឿង​ជា​អ្នក​ គាំទ្រ​រាជវង្ស​ឬ​ក្រុម​ប្រជាធិបតេយ្យ​ ដែល​មាន​ពួក​យោធា​នៅ​ពីក្រោយ​។​ បើ​ក្រុម​ពីរ​ នេះ​ឈ្លោះ​គ្នា​គឺ​ពួក​គេ​តែងតែ​ រក​លេស​ ប៉ះទង្គិច​ជាមួយ​កម្ពុជា​។​

​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ពន្យល់​ទៀត​ថា​៖«​ ប្រសិនបើ​យល់ព្រម​ហើយ​ ថា​តើ​ ស្ដេច​ដែល​នឹង​អាច​ឡើង​ថ្មី​នឹង​តើ​គាត់​គាំទ្រ​ខាង​ណា​។​ ពីព្រោះ​ នៅ​ក្នុងស្រុក​ថៃ​ គេ​មាន​ក្រុម​ធំ​២​ ដែល​មាន​មនោ​គម​វិជ្ជា​នយោបាយ​ និង​ជំនឿ​ផ្សេង​គ្នា​ ដែល​យើង​ចំណាំតែ​ហៅ​ពួក​គាត់​ថា​ អាវ​លឿង​ ហើយ​និង​អាវ​ក្រហម​។​ ចឹ​ង​ប្រសិនបើ​ស្ដេច​ នៅ​បន្ដ​គាំទ្រ​ក្រុម​យោធា​  ខ្ញុំ​គិត​ថា​ ស្ថានភាព​នៅ​ក្នុងស្រុក​ថៃ​ គឺ​ ធម្មតា​។​ ក៏​ប៉ុន្ដែ​បើ​ស្ដេច​ឡើង​ថ្មី​ គាត់​មិន​គាំទ្រ​ក្រុម​យោធា​ ដែល​កំពុង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ថៃ​រាល់ថ្ងៃ​ វា​អាច​មាន​ភាព​ច្របូកច្របល់​នៅ​ក្នុង​នយោបាយ​ជាតិ​របស់​ប្រទេស​ថៃ​។​ ហើយ​ពេល​នឹង​ហើយ​ ដែល​នឹង​អាច​មាន​ឥទ្ធិពល​ ហើយ​ជា​ពិសេស​ហ្នឹង​កម្ពុជា​។​ ពីព្រោះ​យើង​ឃើញ​ថា​ កាលណា​ប្រទេស​ថៃ​ឈ្លោះ​គ្នា​ ជម្លោះ​នៅ​ក្រុង​បាងកក​ គឺ​ តែងតែ​រីក​រាលដាល​មក​កម្ពុជា​ ជា​ពិសេស​មក​តំបន់​ប្រាសាទ​ព្រះវិហារ​»​ ។​

​តែ​អ្នកវិភាគ​ជើង​ចាស់​ម្នាក់​ទៀត​ គឺ​លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​ ប្រហែលជា​មិន​ ធ្វើ​ឱ្យ​កម្ពុជា​ភ័យ​ខ្លាច​ ដូច​មុន​ទេ​ ហើយ​បើ​មាន​ក៏​តិច​តូច​ដែរ​។​

​លោក​ មាស​ នី​ ៖«​បាទ៎​ ខ្ញុំ​គិត​ថា​ ការ​ចូល​សោយ​ទិវង្គត​របស់​ស្ដេច​ថៃ​នេះ​ បើ​មានការ​ផ្លាស់​ប្ដូរ​ ផ្លាស់​ប្ដូរ​ផ្ទៃក្នុង​នៅ​ក្នុង​របស់​ប្រទេស​ថៃ​ច្រើន​ជាង​។​ ប៉ុន្ដែ​បើសិនជា​យើង​មាន​ស្អី​ប៉ះពាល់​ដល់​ប្រទេស​ជិតខាង​  ខ្ញុំ​មើលទៅ​ដូច​ជា​មិនឃើញ​មាន​តម្រុយ​អី​ជា​ការ​ព្រួយបារម្ភ​ទេ​ ចំពោះ​ប្រទេស​ជិតខាង​»​។​

​ចុះ​ចំណែក​អ្នកនយោបាយ​ វិញ​ យល់​ដូច​ម្ដេច​ដែរ​ចំពោះ​ ការ​យាង​ចូល​ទិវង្គត​ ស្ដេច​ថៃ​ភូមិ​បុល​អា​ឌុ​ល​យ៉ា​ដេ​ត​?

​អ្នកនយោបាយ​ និង​ជា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ លោក​ សុខ​ ឥ​សាន្ត​ ថា​កម្ពុជា​ មិន​ចាំបាច់​បារម្ភ​ រឿង​ប្រទេស​ថៃ​ ព្រោះ​ ពេល​នេះ​ មិន​ដូច​ ក្រោយ​សម័យ​អង្គរ​ទេ​។​ លោក​ថា​ កាលពី​សម័យ​នោះ​ គឺ​មានរឿង​ពិតមែន​ រវាង​ស្ដេច​មួយ​ មក​ស្ដេច​មួយទៀត​។​ 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ

លោក​ សុខ​ ឥ​សាន្ដ​ ៖​ «​ យើង​កើត​ជំនាន់​ក្រោយ​នេះ​ ក៏​ឃើញ​ថា​ ព្រះករុណា​ថៃ​ ក៏​មិន​មានអី​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យើង​ ដូច​ពី​ជំនាន់​ប្រវត្តិសាស្ដ្រ​ ក្រោយ​ពី​សម័យ​អង្គរ​មក​ទៀត​។​ បាទ​ចឹ​ង​យើង​មិន​មាន​អ្វី​ធ្វើ​ជា​ការ​ថ្នាំងថ្នាក់​អី​ទេ​ តែ​មានការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​របស់​ព្រះ​អង្គ​ តែងតែមាន​ព្រះ​ទ័យ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ថៃ​ ជិត​មួយ​រយ​លាន​នាក់​»​ ។​

​បើ​តាម​យោបល់​ លោក​ សុខ​ ឥ​សាន្ដ​ នយោបាយ​របស់​ថៃ​គឺ​ពឹងផ្អែក​ទៅ​លើ​នាយក​រដ្ឋមន្ដ្រី​ ច្រើន​ជាង​ព្រះមហាក្សត្រ​។​

​លោក​ សុខ​ ឥ​សាន្ដ​ ៖«​ខ្ញុំ​យល់​ថា​ នយោបាយ​របស់​ថៃ​វា​ផ្អែក​ទៅ​លើ​នាយក​រដ្ឋមន្ដ្រី​ច្រើន​ នាយក​រដ្ឋមន្ដ្រី​ជា​អ្នកដឹកនាំ​កិច្ចការរដ្ឋ​  ហើយ​តាម​រដ្ឋធម្មនុញ្ញ​ ទោះបី​ថា​ ព្រះរាជា​ថៃ​មាន​ឥទ្ធិពល​ ចំពោះ​ការ​ដឹកនាំ​គ្រប់គ្រង​របស់​រដ្ឋ​ ក៏​ប៉ុន្ដែ​វា​មិន​ដូច​ពី​ជំនាន់​សង្គមចាស់​ទេ​ គឺថា​ លោក​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​កាត់​បន្ថយ​នូវ​អំណាច​របស់​ព្រះ​អង្គ​ច្រើន​ដែរ​ហើយ​ គ្រាន់​ថា​ ពេល​ណា​ប្រទេស​មាន​វិបត្តិ​ គឺ​ ព្រះ​អង្គ​លូកដៃ​ចូល​ក្នុង​ការ​សម្របសម្រួល​រវាង​អ្នកនយោបាយ​ និង​អ្នកនយោបាយ​ ដើម្បី​ធ្វើ​ម៉េច​អោយ​មាន​សិ្ថ​រ​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ របស់​ព្រះ​អង្គ​ នេះ​ជា​ទម្លាប់​ដែល​ស្ដេច​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​ កន្លង​ទៅ​ ក៏​ប៉ុន្ដែ​សម្រាប់​រាជទាយាទ​ចុង​ក្រោយ​នេះ​ យើង​ក៏​មិន​ទាន់​ដឹង​ថា​ យ៉ាងម៉េច​ដែរ​ទេ​ យើង​ចាំ​មើល​សភា​ការណ៍​ទាំងអស់​គ្នា​»​។​

​ហាក់​យល​ស្រប​នឹង​ប្រសាសន៍​របស់​ លោក​ សុខ​ ឥ​សាន្ត​ លោក​ អេង ឆៃអ៊ាង ​ យល់​ឃើញ​ថា​ ប្រទេស​និ​មួយៗ​មាន​គោលនយោបាយ​ ការ​បរទេស​ របស់​គេ​ ហើយ​ប្រទេស​ជិតខាង​ដូច​កម្ពុជា​ ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែរ​។​ លោក​មិន​យល់​ស្រប​ចំពោះ​ទស្សនៈ​ណាមួយ​ដែល​ ថា​ស្ដេច​ថៃ​ក្រោយ​នេះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​ទេ​។

លោក​ អេង​ ឆៃអ៊ាង ​៖«​ខ្ញុំ​មើលឃើញ​ថា​ ដូច​ជា​មិន​មាន​ឥទ្ធិពល​អី​មក​ដល់​ប្រទេស​កម្ពុជា​ទេ​  ព្រោះ​ធម្មតា​ប្រទេស​ជាតិ​និ​មួយៗ​ គេ​មាន​គោលនយោបាយ​បរទេស​របស់​គេ​ ទោះបី​អ្នក​ណា​ឡើង​ដឹកនាំ​ក៏​ដោយ​ ប៉ុន្ដែ​គោលនយោបាយ​ការ​បរទេស​ វា​នឹង​មិន​ងាយ​មានការ​ប្រែប្រួល​ទេ​ ព្រោះ​សម័យ​បច្ចុប្បន្ន​នេះ​ គឺ​ បណ្ដាល​ប្រទេស​នៅ​លើ​ពិភពលោក​ ក៏​ដូច​នៅ​ក្នុង​តំបន់​ គេ​ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ចជា​ធំ​ »​។​

​រាជទាយាទ​ ត្រូវ​ស្នង​តំណែង​ ពី​ឪពុក​គឺ​ ព្រះ​អង្គ​ម្ចាស់​ វិ​ជ្ជ​រា​លុង​កន​  ដែល​ជា​បុត្រ​ប្រុស​ច្បង​របស់​ ព្រះមហាក្សត្រ​ ភូមិ​បុល​ អា​ឌុ​ល​យ៉ា​ដេ​ត​ ។​ រាជទាយាទ​នេះ​ បាន​ប្រកាស​ថា​នឹង​មិន​ឡើង​គ្រោង​រាជ្យ​ ភ្លាមៗ​ទេ​ គឺ​រហូត​មួយ​ឆ្នាំ​ទៀត​។​ តែ​យ៉ាងនេះ​ក្ដី​ រាជាណាចក្រ​ថៃ​ បច្ចុប្បន្ន​ ស្ថិត​នៅ​ក្រោម​អំណាច​ពិសេស​មួយ​គឺ​ ពួក​យោធា​ ដែល​ឡើង​កាន់​អំណាច​ តាម​រយៈ​រដ្ឋប្រហារ​កាលពី​ខែឧសភា​ ឆ្នាំ​២០១៤​ ដោយ​ទំលាក់​គណៈរដ្ឋមន្ត្រី​របស់​លោកស្រី​ យី​ង​ ឡាក់​ ប្អូនស្រី​បង្កើត​របស់​មហាសេដ្ឋី​ថា​ក់​ស៊ី​ន​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​ផ្ដួល​ដោយ​រដ្ឋប្រហារ​ នៅ​ឆ្នាំ​២០០៦​។​ លោក​ ថា​ក់​ ស៊ី​ន​ ត្រូវ​បាន​គេ​ មើលឃើញ​ថា​ ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​ រាជទាយាទ​ វិ​ជ្ជ​រា​លុង​កន​៕​

Share

Image
Image
Image