ភ្នំពេញ៖ ប្រធានាធិបតីចិន ស៊ី ជីងពីន បានស្វាគមន៍សមភាគីហ្វីលីពីន Rodrigo Duterte ដោយការចាប់ដៃរលាក់ និងចាត់ទុកថា ជាជំនួបប្រវត្តិសាស្ដ្រនៃប្រទេសទាំងពីរ។
លោក ដូទើតេ បានទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ៍ ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ដែលរំពឹងថា នឹងបង្កើនទំនាក់ទំនងពានិជ្ជកម្ម និងទំនាក់ទំនងទ្វេភាគី ឡើងវិញ។
ប្រទេសទាំងពីរនេះ ធ្លាប់មានភាពប្រទូសរ៉ាយ នឹងគ្នាដោយសារជម្លោះសមុទ្រចិនខាងត្បូង ។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីហ្វីលីពីន ចាប់យកប្រទេសចិន ហើយងាកចេញពីសម្ព័ន្ធមិត្តជាប្រវត្តិសាស្ដ្ររបស់ខ្លួន គឺ សហរដ្ឋអាមេរិក។
អនុរដ្ឋមន្ដ្រីការបរទេសចិន ឡឺ សៀមិញ បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរ បាននិយាយទទូចបំផុតអំពីជម្លោះសមុទ្រចិនខាងត្បូង ដោយពួកគេបានព្រមព្រៀងគ្នាថា មិនធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនោះទេ ហើយបើមានបញ្ហា គឺ គេត្រូវដោះស្រាយតាមរយៈការចរចាដោយស្មើភាពគ្នា។
តាមសេចក្ដីប្រកាសអនុរដ្ឋមន្ដ្រីការបរទេសចិន លោក Duterte ត្រូវបានអញ្ជើញឱ្យទៅចូលរួមក្នុងពិធីស្វាគមន៍ពិភពលោក ឯមហាសាលប្រជាជននៅទីក្រុងប៉េកាំង ដែលនៅទីនោះ លោក ស៊ីជីងពីង និងលោក ដូទើតេ បានធ្វើជាអតិបតី នៃពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន១៣ ក្នុងនោះមាន ការពង្រឹងសហប្រតិបត្តិការផ្នែកវប្បធម៌ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
សូមជម្រាបថា លោក Duterte កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងចំអកអោយអាមេរិកថា ក្រុងម៉ានីល លាហើយមិត្តអាមេរិក ហើយជាសញ្ញានៃការចាប់យកប្រទេសចិនជាមហាមិត្តរបស់ខ្លួន៕