ភ្នំពេញ៖ សហគមន៍ស្ត្រីអភិវឌ្ឍន៍សែនសុខ គឺជាមជ្ឈមណ្ឌលមួយអាចផ្តល់ការងារដល់ស្ត្រីវ័យចំណាស់ និងកុមារដែលចង់រកប្រាក់ចំណូលនៅពេលពួកគេ ទំនេរដោយការកែច្នៃកាកសំណល់ក្រដាសកាសែត ឬ ទស្សនាវដ្តីធ្វើជាវត្ថុអនុស្សាវរីយ៍។
ប្រជាពលរដ្ឋសហគន៍មួយនេះភាគច្រើនពួកគេជា អ្នករស់នៅតំបន់មិនរៀបរយ នៅបូឌីង នៅក្បែរស្ថានទូតរុស្ស៊ី។ ពួកគាត់មករស់នៅទីនោះក្រោយពីឆេះបូឌីង ក្នុងកំឡុងឆ្នាំ២០០០។
អ្នកស្រី វង្ស សាវេន ប្រធានសហគមន៍ស្ត្រីអភិវឌ្ឍន៍សែនសុខ និយាយថាការបង្កើតសហគមន៍នេះគឺដើម្បីផ្តល់ឱកាសការងារដល់ស្ត្រីនៅក្នុងសហគមន៍ បង្កើនជីវភាពដើម្បីឲ្យគ្រួសារពួកគាត់ មានជីវភាពធូរធារ និង មានលទ្ធភាពឲ្យកូនអាចចូលរៀន។បន្ថែមលើនេះគឺចង់កាត់បន្ថយការបំពុលបរិស្ថាន។
ដើម្បីកាន់តែច្បាស់ថាតើក្រុមស្ត្រីទាំងនោះអាចកែឆ្នៃ កាកសំណល់ធ្វើអ្វីបានខ្លះ។
តទៅនេះសូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងអ្នកស្រី វង្ស សាវេន ដូចតទៅ៖