en     km
en     km

អាជ្ញាធរ​នៃ​ប្រទេស​អេ​ព្យួរ​ពី​ ឃុំខ្លួន​មនុស្ស​ ១៦០០​នាក់​

Share

​អាជ្ញាធរ​នៃ​ប្រទេស​អេ​ព្យួរ​ពី​ បាន​ចាប់​ឃុំខ្លួន​មនុស្ស​១៦០០​នាក់​ ខណៈ​ពួក​គេ​បាន​ព្យាយាម​ បុក​របាំង​របស់​ប៉ូ​លី​ស​ដែល​បិទផ្លូវ​ នៅ​ពេល​ដែល​ប្រទេស​នេះ​ដែល​រដ្ឋ​គ្រា​មាន​អាសន្ន​។​ នេះ​បើ​យោង​តាម​មន្ដ្រី​រដ្ឋាភិបាល​ម្នាក់​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​២០​ តុលា​។​

អាជ្ញាធរនៃប្រទេសអេព្យួរពី
អាជ្ញាធរនៃប្រទេសអេព្យួរពី

ប្រភព​ដដែល​នេះ​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ច័ន្ទ​ គេ​បាន​ចាប់ខ្លួន​មនុស្ស​១​ពាន់​នាក់​រួច​ទៅ​ហើយ​។​

​សេចក្ដីថ្លែងការណ៍​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ ដោយ​គេហទំព័រ​ FBC​ បានឱ្យ​ដឹង​ថា​ ការ​ចាប់ខ្លួន​មនុស្ស​ដោយ​ច្រើន​សន្ធឹកសន្ធាប់​នេះ​ គឺ​ធ្វើ​ឡើង​ នៅ​រដ្ឋ​អូ​រ៉ូ​ពី​យ៉ា​ និង​នៅ​រដ្ឋ​អាំ​ហា​រ៉ា​ ដែល​នៅ​ទីនោះ​ បាតុកម្ម​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំងក្លា​ ប្រឆាំង​នឹង​ការ​ដាក់​ច្បាប់​គ្រា​មាន​អាសន្ន​របស់រ​ដ្ឋា​ភិ​បាល​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​បញ្ជាក់​ទៀត​ថា​  ការ​ដាក់​ច្បាប់​គ្រា​មាន​អាសន្ន​នៅ​ពេល​នេះ​ គេ​ធ្វើ​ឡើង​ដើម្បី​ទប់ទល់​នឹង​រលក​នៃ​ការ​ប្រឆាំង​រដ្ឋាភិបាល​។​

​ក្រុម​អង្គការសិទ្ធិមនុស្ស​និយាយ​ថា​ អំឡុង​រយៈពេល​១៤​ខែ​ មកនេះ​ មនុស្ស​ស្លាប់​យ៉ាងតិច​៥០០​នាក់​ ដោយសារ​ប៉ះទង្គិច​ជាមួយ​សន្ដិសុខ​របស់​រដ្ឋ​។​

​ការ​ដាក់​ច្បាប់​គ្រា​មាន​អាសន្ន​ បាន​ធ្វើ​ឡើងជា​ថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​ទី​៩​តុលា​ ឆ្នាំ​២០១៦​នេះ​ គឺ​ មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​មនុស្ស​យ៉ាងតិច​ ៥៥​នាក់​ បាន​ស្លាប់​ដោយសារ​ការ​ជាន់​គ្នា​ នៅ​ ក្នុង​អំឡុង​ពិធី​សាសនា​ រដ្ឋ​អូ​រ៉ូ​ម៉ូ​ ហើយ​ព្រឹត្តិការណ៍​នេះ​បាន​ធ្វើ​មាន​ផ្ទុះ​ការ​តវ៉ា​ទូ​ទាំង​ប្រទេស​៕​ ប្រភព​៖​ BBC

Share

Image Not Found
Image

ព័ត៌មានទាក់ទង