en     km
en     km

លោកស្រី​ Clinton​ ថា​ បើ​ Donald​ Trump​ ឈ្នះ​ឆ្នោត​នឹង​ដឹកនាំ​អា​មេ​រិ​ក​ ទៅ​ជ្រក​ក្រោម​រុ​ស្ស៊ី​

Share

អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​ លោកស្រី​ Hillary​ Clinton​ បាន​និយាយ​ចំៗ​ នៅ​ចំពោះ​មុខ​សម​ភាគី​របស់​លោកស្រី​ គឺ​ លោក​ Donald​ Trump​ បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ដោយ​និយាយ​បែប​ចំអក​ថា​ លោកស្រី​ មាន​ក្ដី​ព្រួយបារម្ភ​ អំពី​ជោគវាសនា​របស់​អា​មេ​រិ​ក​ ស្ថិត​នៅ​ក្រោម​ប្រទេស​រុ​ស្ស៊ី​ បើ​លោក​ Trump​ ឈ្នះ​ឆ្នោត​។​

លោកស្រី Clinton និង លោក Donald Trump
លោកស្រី Clinton និង លោក Donald Trump

​លោកស្រី​ Clinton​ បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​វេទិកា​ ជជែក​ដេញដោល​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២០​តុលា​នេះ​ នៅ​រដ្ឋ​ Las​ Vegas​។​ លោកស្រី​ Clinton​ បាន​វាយប្រហារ​ លោក​ Trump​ ថា​ ជា​មនុស្ស​អា​យ៉ង​ របស់​ប្រធានាធិបតី​ពូ​ទី​ន​ ដែល​ធ្វើ​អោយ​អា​មេ​រិ​ក​ធ្លាក់​អំណាច​ និង​ធ្លាក់​ឥទ្ធិពល​លើ​ឆាក​អន្ដរជាតិ​។​

​យ៉ាងណា​ក៏​ដោយ​ លោក​ Trump​ បាន​បដិសេធ​ ហើយ​បាន​សន្យា​ថា​ នឹង​ដឹកនាំ​សហរដ្ឋអាមេរិក​ កាន់តែ​មាន​ឥទ្ធិពល​ និង​អភិវឌ្ឍន៍​ខ្លាំង​ជា​មុន​។​ ប៉ុន្ដែ​នៅ​ពេល​ដែល​សួរ​ថា​ តើ​លោក​ Trump​ ទទួលយក​ការ​បរាជ័យ​របស់​ខ្លួន​ដែរ​ឬទេ​។​ លោក​ Trump​ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​ លោក​មិន​អាច​ ចាញ់ឆ្នោត​បាន​ទេ​។​

​តាម​ការ​ស្ទង់​មតិ​ចុង​ក្រោយ​នេះ​ លោកស្រី​ Clinton​ នៅ​បន្ដ​នាំមុខ​លោក​ Trump​ រវាង​ ៤៧​ និង​ ៤៣​ភាគរយ​។​

​នៅ​សល់​តែ​៣​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​ ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​ នឹង​ចាប់ផ្ដើម​ហើយ​ គេ​សង្កេត​ឃើញ​ បេក្ខជន​ទាំង​២​រូប​នេះ​ មាន​សកម្មភាព​ឃោសនា​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​មាន​ប្រធានបទ​ជា​ច្រើន​ និយាយ​ទាំង​វិស័យសេដ្ឋកិច្ច​ក្នុងស្រុក​ សេដ្ឋកិច្ច​ក្រៅប្រទេស​ ព្រមទាំង​វិស័យ​សន្ដិសុខ​ សុខមាលភាព​ប្រជាជន​ ជា​ពិសេស​ប្រធានបទ​ សំខាន់​ជាងគេ​ គឺ​គោលនយោបាយ​ការ​បរទេស​អា​មេ​រិ​ក​៕​ ប្រភព​ BBC​

Share

ព័ត៌មានទាក់ទង

Image