en     km
en     km

កម្ពុជា​ ប្រារព្ធ​ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​

Share

​ក្រសួងការបរទេស​កម្ពុជា​ បាន​ធ្វើ​ពិធី​រម្លឹក​ខួប​២៥​ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ា​រី​ស​ ២៣​តុលា​ ២០១៦​ ដោយ​អញ្ជើញ​មន្ដ្រី​អ្នកការទូត​បរទេស​ជា​ច្រើន​ មក​ចូលរួម​។​ តាម​ប្រភព​ព័ត៌មាន​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ចុះ​ផ្សាយ​ថា​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​ឯ​ទីស្ដីការ​ក្រសួងការបរទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ តុលា​នេះ​។

paris
តាម​ប្រភព​ដដែល​ លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា​ និង​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង​ ជា​អធិបតី​ នៃ​ការ​រម្លឹក​ខួប​២៥​ឆ្នាំ​ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​។​

​ពិធី​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ពី​ក្រុង​ប៉ៃលិន​ កាលពី​ថ្ងៃ​ពុធ​ ទី​១៩​ ថា​ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ គឺជា​ ស្នាដៃ​របស់​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ និង​អតីត​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្ដម​សីហ​នុ​។​សម្ដេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ ការ​ពន្លត់​សង្គ្រាម​ជា​ស្ថាពរ​នៅ​កម្ពុជា​ គឺ​ដោយសារ​តែ​ ខ្មែរ​គ្នា​ឯង​ជា​ពិសេស​ សម្ដេច​បាន​ធ្វើ​អោយ​មាន​ សមាហរណកម្ម​ កងទ័ព​ខ្មែរក្រហម​ចូល​មក​សង្គម​ជាតិ​វិញ​។​

​យ៉ាងណា​ក៏​ដោយ​ កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ដែល​មាន​ប្រទេស​ចំនួន​១៨​ ក្នុង​នោះ​មាន​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ ៥​ប្រទេស​ផង​ដែរ​ គឺ​ អា​មេ​រិ​ក​ បារាំង​ អង់គ្លេស​  រុ​ស្ស៊ី​ និង​ចិន​ គឺជា​អ្នក​ធ្វើ​អោយ​មានការ​ឯកភាព​ជាតិខ្មែរ​ឡើង​វិញ​ ហើយ​បាន​បញ្ចប់សង្គ្រាម​ ស៊ី​វិល​ជាង​២​ទស្សវត្សរ៍​។​ បន្ថែម​លើ​នេះ​ ភាគី​ជម្លោះ​ខ្មែរ​ទាំង​៤​ភាគី​ បាន​វិល​មក​ប្រកួតប្រជែង​គ្នា​ តាម​លក្ខណៈ​ការ​ដណ្ដើម​អំណាច​ចេញពី​ការ​បោះ​ឆ្នោត​ប្រជាជន​។​

​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ ធ្វើ​អោយ​កម្ពុជា​ មានមុខមាត់​សារ​ជា​ថ្មី​លើ​ឆាក​អន្ដរជាតិ​ ហើយ​ មានការ​អភិវឌ្ឍ​ប្រទេស​មក​ដល់​ពេល​នេះ​៕

Share

Image
Image
Image