ហ្វីលីពីន៖ ពួកអាជ្ញាធរ នៃគ្រោះមហន្ដរាយនៃប្រទេសហ្វីលីពីន បានឱ្យដឹងថា ប្រជាជនប្រមាណជា១០លាននាក់រស់នៅលើកោះ Luzon កំពុងតែប្រឈមមុខយ៉ាងខ្លាំង ដោយសារការវាយប្រហារ ពីសំណាក់ខ្យល់ព្យុះ Typhoon Haima ដែលបានមកដល់កាលពីថ្ងៃពុធម្សិលមិញ។
ក្នុងចំណោមប្រជាជន១០លាននាក់ គឺ ២លាននាក់បានរត់រកទីសុវត្ថិភាពហើយ។ ប្រធានាធិបតី Rodrigo Duterte ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសចិន បានប្រកាសឱ្យអាជ្ញាធរជួយប្រជាជនទាំងនោះ ជាបន្ទាន់។
ខ្យល់ព្យុះ Typhoon Haiyan ត្រូវបានរាយការណ៍មកថា បានវាយសម្លាប់ប្រជាជនហ្វីលីពីន ៧៣៥០នាក់ កាលពីឆ្នាំ២០១៣៕ ប្រភព BBC
Post Views: 321